" វីននី នេះកូនញាំមីញឹកណាស់មែនទេ ? " ភីតចូលទៅបើកទូររកអីញាំតែបែជាមិនមានួវីទាំងអស់ក្នុងទូរនេះកូនៗនាយរស់នៅយ៉ាងមិចបើអត់អីញាំផងណឹង

" គឺបងភូថាថ្ងៃណឹងគាត់ជាអ្នកទៅទិញអាហារមកដាក់ទូរអ្នកម៉ាក់ "

" វីននី! " ភីតពេលឮកូនហាវថាម៉ាក់ភ្លាមក៏សង្កត់សម្លេងលើឈ្មោះនាងតូចបន្តិច

" ម៉ាក់ភីត ម៉ាក់ភីត " វីននីនៅឌឺភីតមិនឈប់

" អាយយ ប៉ាជួយកូនផងងម៉ាក់ចង់វាយកូនហើយប៉ាជួយកូនផង " ភីតកាន់វែកមករកវីននីទើបនាងតូចរត់ទៅឲប៉ាជួយ នាងមិនដឹងជាយ៉ាងមិចទេតែចូលចិត្តញ៉ោះប៉ាតូវឲខឹងព្រោះពេលប៉ាតូចខឹងទៅល្អមើលណាស់ ហើយក៏បានឃើញប៉ាធំលួងប៉ាតូចដូចគ្នា គួឲស្រលាញ់បំផុត

" បានហើយប្រពន្ធសម្លាញ់ឈប់ខឹងទៅចាស់អស់លែងស្អាតលូវហើយមើសបងមើលតិចមើសមានជ្រួញកន្លែងណាទេ " វេហ្កាសចូលទៅប៉ះមុខភីតដែរកំពុងខឹងតិចៗអង្អែលឲវាបាត់ជ្រួញខ្លះ ចំណែកនាងល្អិតវីននីវិញឃើញប៉ាម៉ាក់ស្វីតបែបនេះក៏អង្គុយសើចមិនឈប់ញញឹមជាប់មាត់

ក្រាក សម្លេងទ្វាបើកមកបង្ហាញឲឃើញរាងសង្ហាពីរនាក់ដើរចូលមកទាក់ទាញអារម្មណ៍អ្នកដែរកុំពុងតែស្វីតនិងអ្នកដែរនៅអៀនឲងាកមករកព្រមៗគ្នា

" ប៉ាធំ ប៉ាតូច មកដល់យូរហើយហ៎ " ភូដោះស្បែកជើងចូលទៅក៏ឃើញប៉ាម៉ាក់ឈរមើលនាយឲច្រងរៗទើបនាយរាងភ្លាត់មាត់បន្តិច មិនមែនមិនដឹងថាថ្ងៃនេះប៉ាៗមកលេងទេតែក៏មិននឹកស្មានថាមកដល់ឆាប់ថ្នាក់ណឹង

" ទើបមកពីណាអាជើងល្អ " វេហ្កាសដើរមកអង្អែលក្បាលកូនប្រុសតាមចរឹកកូនប្រុសនិងឪពុក

" ភូ! អ្នកណាគេមកជាមួយកូន ? មិត្តភក្តមែនទេ ? " ភីតមិនចាប់អារម្មណ៍និងភូទេតែនាយចាប់អារម្មណ៍ជាមួយអ្នកមកជាមួយវិញ មើលតាមរូបរាងអាយុប្រហែលជាច្រើនជាងភូ តែក៏សង្ហាមានសាច់ដុំ មុខមាត់ស៊ិចស៊ីតែមិនស៊ិចស៊ីដល់តាចាស់វេហ្កាសរបស់នាយទេ

" គ គឺ គឺ ហិ ហិ " ភូនិយាយមិនចេញបានតែធ្វើសើចៗបែបខ្លាចៗហើយងាកមកមើលមុខសង្សាររបស់ខ្លួន

បំណុលស្នេហ៍Where stories live. Discover now