រឿង សម្ភាសស្នេហ៍💕

Start from the beginning
                                        

     សាកគិតទៅមើលផ្ទះរបស់មហាសេដ្ឋីហើយថែមទាំងជាសេដ្ឋីវ័យក្មេងថែមទៀតនៅទំនេរមិនមានព័ត៌មានជាមនុស្សនិងមនុស្សស្រីសាកគិតទៅមើលអ្នកណាមិនចង់មកធ្វើហើយប្រាថ្នាគេជាគូរគ្រងនោះ។

     «ទាំងអស់គ្នាត្រៀមខ្លួនចូលទៅសម្ភាសតាមលេខរៀងរបស់ខ្លួនទៅ»ហារីដើរចូលមករកអ្នកមកសម្ភាសនៅបន្ទប់រង់ចាំហើយក៏ប្រាប់ទៅកាន់ពួកគេឲ្យត្រៀមខ្លួនរួចក៏និយាយបន្ត÷

     «លោកចូលទៅមុនគេទៅ»ហារីប្រាប់ទៅក្មេងប្រុសម្នាក់នោះឲ្យចូលទៅខាងក្នុងដើម្បីធ្វើការសម្ភាស។

     «បាទ!»សម្លេងឆ្លើយស្រាលៗឆ្លើយទៅកាន់ហារី។

     រាងតូចដើរចូលទៅខាងក្នុងទាំងស្ងាត់ស្ងៀមហើយក៏ឃើញថាស៊ូហ្គាកំពុងតែអង្គុយអានប្រវិតិ្តរូបសង្ខេបរបស់ខ្លួនព្រមជាមួយនិងការមើលរូបថតរបស់រាងតូច។

     «អង្គុយចុះសិនមក»ស៊ូហ្គាឃើញរាងតូចដើរចូលមកហើយក៏ប្រាប់ឲ្យរាងតូចអង្គុយចុះចំណែកឯរាងតូចក៏ចូលអង្គុយទាំងមិននិយាយអ្វីមួយម៉ាត់។

      «ឈ្មោះផាក ជីមីនមែនទេ?»ស៊ូហ្គាសួរទាំងសម្លឹងមុខរាងតូចមិនដាក់ភ្នែក។

     «បាទ»ជីមីនឆ្លើយទាំងញញឹមតិចៗ។

     «អាយុទើបតែដប់ប្រាំបីឆ្នាំទេរៀនក៏មិនទាន់ចប់ហេតុអ្វីបានជាចង់មកធ្វើការនៅទីនេះ?»ស៊ូហ្គាសួរជីកឬសជីកគល់ទៅកាន់រាងតូចជីមីន។

     «ខ្ញុំត្រូវការលុយដើម្បីយកទៅព្យាបាលជំម្ងឺរបស់ប្អូន»នេះជាចម្លើយរបស់រាងតូចប្អូនស្រីរបស់ជីមីននាងត្រូវការវះកាត់ជាបន្ទាន់ទើបជីមីនត្រូវឈប់រៀនដើម្បីរកការងារធ្វើចៃដន្យផ្ទះរបស់មហាសេដ្ឋីត្រូវការរើសអ្នកអនាម័យល្មមទើបជីមីនដាក់មកតែម្ដងដោយគិតថាប្រាក់ខែក៏មិនតិចដែរ។

     «តាមកម្រិតវប្បធម៌របស់ឯងយើងមិនយកទេតែយើងឲ្យឱកាសមួយដល់ឯង»ស៊ូហ្គានិយាយទាំងញញឹមចុងមាត់តិចៗ។

     «លោកប្រុសសូមយកខ្ញុំធ្វើការផងទៅណាលោកប្រុសឲ្យខ្ញុំធ្វើអីក៏ខ្ញុំសុខចិត្តដែរ»ជីមីន គេលន់តួរសុំអង្វរករឲ្យរាងក្រាស់ទទួលយកគេបើគេមិនបានការងារនេះទេច្បាស់ណាស់ថាប្អូនរបស់គេគ្មានសង្ឃឹមទេ។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now