ភាគទី១: សេរីភាពរបស់នាង

Start from the beginning
                                    

"សួស្ដី! ប្រេដ!" ខេតធី ដើរទៅរកគេ និងធ្វើការរាក់ទាញ ឱបថើបគ្នាតាមចិត្ត ។

"ឈុតអូនស៊ីជាមួយនឹងឡានរបស់បងដល់ហើយ" ប្រេដ គយគន់សម្រស់កូលាបក្រហម ជាមួយនឹងក្រសែភ្នែកព្រាន ។

"មកពីចង់ឲ្យស៊ីគ្នានឹងហើយ" ខេតធី ញាក់ស្មា គ្រវីសក់ ដើរហួសគេចូលទៅក្នុងឡានក្រហមមួយនោះ ។

ប្រេដងាកមើលនាងតាមចន្លោះស្មាពេបមាត់ បង្ហាញថានាងមិនអន់ទេ ការណាត់ជួបថ្ងៃដំបូងនឹងយកនាងមកឲ្យបាន ។

"បងសម្លាញ់! នៅឈរយូរទៀតដែរទេ?" ខេតធី បានបើកកញ្ចក់ឡាន ថាឲ្យគេ ។ នាងជាមនុស្សបែបរហន់ៗ មិនចូលចិត្តរងចាំ កាន់តែស្អប់មនុស្សស្ទក់ៗ ។

"ប្រេដ! ជាសង្សាទី៩៨ របស់ខ្ញុំ ។ ថ្ងៃនេះជាការណាត់ជួបលើកដំបូង គេនេះបានរូបសង្ហារយោងកុំអីខ្ញុំមិន Date ជាមួយទេ....តាមស៊ើបមកណា គេនេះណា៎នៅផ្ទះចាយលុយម៉ែសោះ តែចរិតខ្មឺតស្រឡប់កប់លូ! បើយប់នេះគេធ្វើឲ្យខ្ញុំមិនពេញចិត្តច្បាស់ណាស់ថា ស្អែកបែកគ្នា" ។

# ទីលានប្រណាំងឡានប្រណាំង

មនុស្សមិនក្រោម១០០នាក់ទេ ដែលឈរនៅក្នុងទីលានដ៏ធំល្វឹងល្វើយ ។ ខាងនារីៗស្លៀកខ្លីបង្ហាញសាច់សខ្ចី ឯបុរសតុបតែងខ្លួនបែបប្លេយ៍ប៊យ អ្នកខ្លះជក់បារីបង្អុយផ្សែងទ្រប់ និងខ្លះលើកដបស្រាផឹក រាំរែកកំដរបរិយាកាស ព្រោះតែបន្តិចទៀតទើបមានការប្រណាំងចាក់លុយ ។

ងឺត!!!!> ឡានពណ៌ក្រហមទំនើបមានតម្លៃថ្លៃកប់ពពក បានបើកចូលមកដោយល្បឿនលឿន ធ្វើឲ្យគ្រប់គ្នាងាកមើលឡាននោះជាចំណុចតែមួយ ។

ខេតធី នារីរូបស្រស់ហាក់មានមោទនភាពពេលបើកទ្វាចេញ ក៏ទទួលបានកែវភ្នែកកោតសរសើរពីអ្នកនៅទីនេះ ។

"វ៉ាវ! ខេត....ឯងឥឡូវឡូយដល់ហើយ បានកម្លោះកូនអ្នកមាន មកធ្វើជាសង្សារ" មីកាស្សា មិត្តរបស់អ្នកនាងតូចរូបនេះ បានចូលមកក្បែរនាង ឯភ្នែកក្រលាសទៅរកកម្លោះបារាំង ដែលចូលមកឱបចង្កេះខេត បង្ហាញពីភាពជាម្ចាស់ ។

"ឯងរកមួយដែរទៅ" ខេត សើចស្រស់ ងាកមកថើបគែមមាត់សង្សាថ្មីថ្មោងឌឺមិត្តទៀត ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now