Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?

Comincia dall'inizio
                                    

«ជិតដល់ថ្ងៃឡើងស័ក្កហើយ មិនគិតទៅត្រៀមខ្លួនខ្លះទេហេស៎»Jiho

«ខ្ញុំមិនបានអររំភើបជាមួយទេ»Jungkook និយាយហីៗ ចាប់អាហារដាក់ចូលមាត់មិនខ្វល់អ្វីបន្តិច ។

«យ៉ាងណាក៏ធ្វើការមកច្រើនឆ្នាំដែរ ថ្នាក់លើមួយណាក៏ពេញចិត្តនឹងឯង ទើបគ្រប់គ្នាសម្រេចនឹងលើកតម្កើងឯងឡើង»

«លើកតម្កើងអ្វីទៅ hyung »Tae ដែលមិនដឹងរឿងធ្វើមុខងីងើសួរគេទាំងមិនយល់ ។

«ពីរថ្ងៃទៀតដល់ថ្ងៃដែល Jungkook ត្រូវឡើងទទួលឋានន្តរសក្តិពីឧត្តមសេនីយ៍ឯកទៅជានាយឧត្ដមសេនីយ៍ហើយ»

«អូ៎...ពិតមែនហេស៎? អស្ចារ្យណាស់»Tae ខ្ទប់មាត់ បើកភ្នែកធំក្រឡោតទាំងភ្ញាក់ផ្អើល មុននឹងទះដៃជាការអបអរជាមួយនឹងស្នាមញញឹមរីកដូចគ្រាប់ជី រំភើបជាងម្ចាស់សាមីខ្លួនគេទៅទៀត ។

«ពិតមែនហើយ Tae ចង់ទៅចូលរួមទេ?»

«កុំអី ខ្លាចត្រូវគេចាប់បោះមកវិញ»Tae ស្រដីទាំងសើច តែក៏ជាការពិត គ្រួសារ Jeon មិនបានពេញចិត្តនឹងរូបគេដូចកាលពីមុនឡើយ ។

«ស្ងាត់មាត់ ហើយញុាំបាយទៅ»Jungkook បោះសម្ដីទៅកាន់នាយតូចអោយគេខ្ជឹបមាត់យ៉ាងលឿន ទើបគ្មាននរណាហ៊ាននិយាយអ្វីបន្ត ។

Jiho & Jungkook នៅនិយាយការងារជាមួយនឹងគ្នារឿងដែលនាយត្រូវឡើងទទួលស័ក្តិ ឯ Tae ក៏នៅពិភាក្សាការងារសម្លៀកបំពាក់របស់គេដូចគ្នាទាល់តែរួចរាល់ទើបត្រឡប់ទៅវិញ ។ ដោយ Jiho មកឡានផ្សេងក៏ត្រឡប់ទៅមុន ចំណែកនាយតូចដែលដោយសារ Jiho មកក៏ត្រូវ Jungkook ជូនមកក្រុមហ៊ុនវិញដូចគ្នា ។

«ដល់ហើយ ចុះទៅ!!»

«Jungkook លោកមិនគិតនិយាយអ្វីមួយម៉ាត់ទេហេស៎ តាំងពីចេញមករហូតដល់ពេលនេះ ខ្ញុំសួរលោកឡើងចង់ស្អកកហើយ»

«ចេញទៅ ប្រយ័ត្នសង្សារមកឃើញ ប្រច័ណ្ឌដាច់ក្បាលដាច់កន្ទុយដូចជាលើកមុនទៀត ខ្ញុំមិនចូលចិត្ត»Jungkook លមុខទៅក្បែររាងតូចបន្លាចគេជាមួយនឹងទឹកមុខកំណាចរបស់ខ្លួន ធ្វើអោយគេថយដល់ពិតខ្លួននឹងទ្វារ ។

«សង្សារស្អី ខ្ញុំគ្មានទេ លោកកុំចេះតែមកបង្ខូចឈ្មោះខ្ញុំ»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Dove le storie prendono vita. Scoprilo ora