Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?

Start from the beginning
                                    

«នេះជា Tae ពិតមែនហេស៎»គេប្លែកច្រើនណាស់ ប្រាំឆ្នាំមកនេះមើលសឹងមិនស្គាល់ថាជាមនុស្សតែមួយដែលធ្លាប់នៅក្បែរខ្លួនគេកាលពីមុន ។

«បាទ!ខានជួបគ្នាយូរហើយ hyung សុខសប្បាយដែរទេ»

«សុខធម្មតាទេ ចុះ Tae ត្រឡប់មកតាំងពីពេលណា បងមើលសឹងមិនស្គាល់ទៅហើយនៀក»

«យូរគួរសមដែរហើយ កុំរវល់តែសរសើរពីខ្ញុំ មើល hyung ចុះសម្រស់បាក់ណាស់ ធ្វើការមិនសម្រាកទេឬ? គិតពីសុខភាពខ្លះផង »ថ្វីបើរាងកាយមើលទៅមាំមួនប៉ុន្តែទឹកមុខគេអាចសម្គាល់ដឹង ភ្នែកឡើងរូងខ្មៅដូចផេនដា ឯស្បែកក៏ស្រអាប់ថែមទៀត ។

«អោយធ្វើម៉េច បើការងារបន្ទាន់ តែថាTaeមកទីនេះមានការអ្វីឬ?»

«ខ្ញុំជា designer អោយក្រុមហ៊ុន Jungkook ថ្ងៃនេះថានឹងយកគំរូខ្លះៗអោយគេមើល តែប្រហែលជាគេជាប់រវល់ហើយ»

«ជាប់រវល់ឯណា Jungkook ទើបនឹងខលទៅបងអោយមកជួបប៉ុណ្ណោះ!!»

«ចុះក្រែង-»Tae បម្រុងនឹងបកទៅសួរនាងក្រមុំវិញ ដើម្បីបញ្ជាក់ គាប់ជួនទ្វារក៏ស្រាប់តែរបើកឡើងបង្ហាញអោយឃើញរាងសង្ហាដែលចេញមក គ្រប់គ្នាគាំងឆ្កឹងដោយហេតុផលរាងខ្លួន ឯ Tae ក៏ដៀងភ្នែកមើលទៅ Carla ខណៈដែលនាងលួចបែរមុខចេញ។

«hyung មកហើយហេស៎»Jungkook ដកភ្នែកពី Tae ទុកគេដូចស្រមោលបែរមកសួរនាំអ្នកជាបងប្រុសវិញ ។

«អឹម ឯងលែងជាប់រវល់ឬនៅ?»

«ខ្ញុំគ្មានរវល់អីទេ បើ hyung មកហើយពួកយើងឆាប់ទៅៗ»Jungkook ស្រដីចប់ក៏ដើរចេញទៅបាត់ មិនសូម្បីនិយាយរករាងតូចបន្តិចជាហេតុធ្វើអោយគេជ្រេញនឹងនាយជាខ្លាំង ឯ Jiho ក៏ឆ្ងល់គិតស្មានមិនយល់ពីទំនាក់ទំនងរវាងពួកគេ ។

«Tae ទៅជាមួយគ្នាទេ»
«ទៅណា hyung?»
«ទៅញុាំបាយ»
«ម៉ោងមួយហ្នឹងហេស៎?»
«ឆាប់មក!!»Jiho ខ្ជិលរារែកច្រើនចាប់អូសដៃគេទៅតែម្ដង រវល់តែសូញសាញម្ចាស់ប្អូនរបស់នាយបើកឡានទៅចោលឥឡូវហើយ នរណាមិនស្គាល់កម្លោះចិត្តឆៅដូច Jeon Jungkook នោះ ។

មកដល់ហាងមួយកន្លែងដែលមានជាលក្ខណៈសាមញ្ញបែបធម្មជាតិព័ទ្ធជុំវិញមិនមានភាពរញ៉េរញ៉ៃ តែបើមើលផ្លាកយីហោមិនមែនជាហាងតូចតាចឡើយ គ្រាន់តែគេរៀបចំជាលក្ខណៈធម្មជាតិប៉ុណ្ណោះ ។
មនុស្សបីនាក់អង្គុយញុាំអាហារជាមួយគ្នាដោយ Tae រំកិលខ្លួនទៅអង្គុយក្បែរ Jungkook ចំណែក Jiho អង្គុយទល់មុខពួកគេទាំងពីរ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now