" ខ្ញុំសុំទោស តែខ្ញុំនិងព្យាយាមកាត់ចិត្តបងកុំបារម្ភអីខ្ញុំមិនដណ្ដើមភីតចេញពីបងទេ ត្រឹមឈរមើលភីតមានក្ដីសុខខ្ញុំក៏ព្រម " អស់ពាក្យប្រកែកហើយមានតែបណ្ដោយទៅយ៉ាងណានាយក៏ដឹងថាខ្លួនគ្មានថ្ងៃបានបេះដូងភីតទេ នាយសុំត្រឹមពេលធ្វលចិត្តនិងនៅមើលថែភីតឲបានយូរតាមដែរអាចធ្វើបានទៅគឺគ្រប់គ្រាន់ហើយ

" ហេតុអីទៅម៉ុន ? ហេតុអីទៅ ? មនុស្សមានច្រើនយ៉ាងនេះហេតុអីម៉ុនមកស្រលាញ់ប្រពន្ធបង ម៉ុនក៏ដឹងថាបងស្រលាញ់ភីតប៉ុន្មា " វេហ្កាសនាយកាន់តែក្រពុលមុខនៅពេលដែរបានឮនៅចម្លើយរបស់ម៉ុន នាយពិតជាពិបានទទួលយកខ្លាំងណាស់

" បងចាំក្មេងប្រុសដែរខ្ញុំធ្លាប់និយាយប្រាប់បងកាលពី 7 ឆ្នាំមុនទេ ក្មេងប្រុសដែរខ្ញុំធ្លាប់តាមរកមកជាយូរនោះអី "

កាលពី 7 ឆ្នាំមុន

" វេហ្កាស! " នាយតូចម៉ុនចូលទៅអោបក៏នាយក្រាស់ជាប់ហើយធ្វើជាមកលួងលោមនាយ

" បាទ " សម្លេងស្រទន់ធ្វើឲអ្នកដែរមកអោបក៏នេះញញឹមបានភ្លាមៗ

" បងចាំក្មេងប្រុសដែរអូនធ្លាប់និយាយប្រាប់បងទេ ? "

" ស្នេហ៍គ្រាដំបូងរបស់អូននោះមែនទេ? យ៉ាងមិចបានជួបគេហើយហ៎ ? ឈប់ស្រលាញ់បងហើយហ៎ ? " នាយក្រាស់និយាយទាំងធ្វើមុខអន់ចិត្តយ៉ាងគួឲស្រលាញ់

" អត់ទេ តែអូនចង់ឲបងជួយតាមរកគេបានទេ ? អូនចង់ជួបគេហើយអរគុណគេដែរបានជួយជីវិតអូនចេញពីការស្លាប់កាលពី 5 ឆ្នាំមុន " ម៉ុននិយាយទាំងនាំខ្លួនមកអង្គុយលើភ្លៅនាយក្រាស

" អូនចង់បែកពីបងហើយទៅយកគេហ៎ "

" ឆ្កួតគេពេលនេះអាយុប្រហែលជា 16 ឆ្នាំទេបងកុំគិតច្រើនពេកអូនគ្រាន់តែចង់អរគុណគេប៉ុណ្ណុះ "

" អូខេ តែអូនត្រូវមានអ្វីដោះដូរជាមួយបងណា៎ "

" បាន " នាយតូចញញឹមហើយអោនទៅក្បែមុខនាយក្រាស់ផ្ដល់ស្នាមថើបមួយឲនាយក្រាស់

ត្រឡប់មកបច្ចុប្បន្នវិញ

" ក្មេងប្រុសម្នាក់នោះជាភីត ភីតបានជួយជីវិតខ្ញុំពីរដងហើយ ទឹកចិត្តល្អ ស្មោះសររបស់ភីតវាធ្វើឲខ្ញុំហាមបេះដូងខ្លួនឯងមិនបាន វេហ្កាសទុកពេលឲខ្ញុំនៅក្បែភីតបន្តិចទៀតបានទេខ្ញុំសន្យាថានិងចាកចេញនៅពេលដែរភីតបានប្រសើរជាងនេះ " ម៉ុននិយាយអង្វរវេហ្កាសនាយពិតជាមិនចង់បំបែកពួកគេពិតមែនតែនាយក៏ហាបមេះដូងខ្លួនឯងមិនបានដូចគ្នានាយដឹងត្រឹមថាភីតជាមនុស្សតែម្នាក់ដែនាយចង់មើលថែនៅពេលនេះ

បំណុលស្នេហ៍Where stories live. Discover now