Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច

Start from the beginning
                                    

«បងស្រីបាទ!!»អាល្អិតញញឹមស្រស់រាយមន្តស្នេហ៍ ហៅនារីក្បែរនោះអោយនាងងាកមកតាម ។

«មានអ្វីអោយបងជួយឬ?កម្លោះតូច»

«មានបាទ ជួយជូន FyFy ទៅបន្ទប់ទឹកបានទេបាទ»

«បានតើចាស៎ ម៉ោះ!!...»នាងក្រមុំមិនអែនអន រីករាយនឹងជួយភ្លាមៗ គួរអោយស្រឡាញ់យ៉ាងនេះពួកនាងចង់តែចាប់ក្រញិចតាំងពីរចូលមកដំបូងម្ល៉េះតែដោយហេតុជាភ្ញៀវ ទើបធ្វើអ្វីមិនបានក្រៅពីលួចខ្នាញ់នឹងឯង ។

   Fyfy កាន់ដៃនារីល្អជាប់អោយនាងជូនទៅបន្ទប់ទឹកដើម្បីធ្វើធុរៈផ្ទាល់ខ្លួន ចំណែក Fyn ក៏ដើរមើលបន្តជារឿយៗរង់ចាំលោកពូសង្ហារទូទាត់លុយអោយរួចរាល់ ។

«អោយបងជូនទៅក្នុងទេចាស៎...»

«មិនអីទេ Fy ធ្វើខ្លួនឯងបាន»នាងជាក្មេងឯករាជ្យ appa នាងបង្រៀនតាំងពីតូច អ្វីដែលអាចធ្វើខ្លួនឯងបាន នាងមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃពេកឡើយ ព្រោះតទៅមុខមានតែយើងប៉ុណ្ណោះដែលអាចជួយខ្លួនឯងបាន ។

     នាងតូចចូលទៅក្នុងបន្ទប់ទឹកកូនក្មេង ធ្វើធុរៈទាល់តែរួចរាល់ទើបចេញមកខាងក្រៅវិញលាងសម្អាតដៃជាមួយសាប៊ូមួយស្អាត មិនបាច់ហត់នឹងប្រាប់ឡើយ ។

«រួចឬនៅក្រមុំតូច!!»នាងសួរទៅ Fy ជាមួយនឹងស្នាមញញឹមស្រស់ហាក់ស្ងើចជំនួស ចំពោះភាពឆ្លាតវៃរបស់គេ មិនត្រឹមតែគួរអោយស្រឡាញ់ទេ ថែមទាំងពូកែទៀតផង ជាកូនចៅអ្នកណាបានជាឆ្លាតយ៉ាងនេះ ។

«រួចហើយ...»Fyfy ស្ញេញចេញធ្មេញសំដៅមកកាន់ដៃនាងវិញ ដើម្បីត្រឡប់ទៅខាងក្នុង ។ បុគ្គលិកស្រីសើចបន្តិចទើបកាន់ដៃនាងចូលទៅក្នុងហាង តែភ្លាមនោះបែរជាមានសម្លេងបង្អាក់ដែលនាងអាចចំណាំបានថាជានរណា ។

«ឈប់សិន...»
«លោកប្រធាន!!»នាងរហ័សឱបគោរពមិនហ៊ានបំពាន ខណៈដែលរាងសង្ហាដែលមាននាមជាម្ចាស់នៅទីនេះកំពុងតែឆ្ពោះមករកពួកគេ ផ្ទុយពីនាងតូចដែលធ្វើមុខឆ្ងល់បើកភ្នែកភ្លឹសៗមើលទៅបុរសចំពោះមុខ ។

«ជាកូនអ្នកណា»Jungkook បោះសំណួរទាំងមិនដកភ្នែកចេញពីនាងច្រម៉ក់ ។ មុននេះប្រទះឃើញមួយក្រលៀសភ្នែកថាមិនចង់ជួបទេ តែដូចមានស្អីមកទាញខ្លួនប្រាណរបស់នាយអោយចង់ដឹងចង់លឺពីក្មេងនេះយ៉ាងចឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now