Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច

Start from the beginning
                                    

«តែ Tae នៅមិនទាន់ប្រាប់ខ្ញុំទេថាប្រុសម្នាក់នោះជាអ្នកណា?»Jayden

«ជាមិត្ត! ពួកយើងគ្រាន់តែលេងសើចគ្មានអ្វីធំដុំទេ ម៉ាក់ខ្ញុំឡើងទៅសម្អាតខ្លួនសិនហើយ»Tae ញញឹមខ្សោះដាក់រាងចំណាស់ មុននឹងទៅតាមកូនៗ ។ ឯ Mrs.Kim និងរាងខ្ពស់ឯណេះនៅតែមិនស្ងប់ចិត្ត គិតមិនយល់ថាមានអ្វីអោយប្រាកដ ។

«Jayden និយាយរឿងមុននេះប្រាប់មីងបន្តិច»បើសួរកូនមិនឆ្លើយ ចាំគាត់ជម្រិតសួរនាយកម្លោះនេះក៏បាន ។ Jayden ដើរទៅតាមរាងចំណាស់ដើម្បីបកស្រាយ តែគេនៅតែមិនទាន់ដឹងនៅឡើយថាប្រុសម្នាក់នោះពាក់ព័ន្ធអ្វីនឹង Tae ។

      រំលងមកបីថ្ងៃក្រោយ រាងតូចមិនសូម្បីមានពេលទៅអើត Jungkook បន្តិចសោះ វីវក់ជាមួយនឹងកូនរកពេលដកឃ្លាសឹងមិនបាន ត្រូវជូនគេទៅកន្លែងផ្សេងៗដើម្បីអោយកូនបានស្គាល់ទីនេះខ្លះ ។

    ថ្ងៃនេះ Tae រវល់ចង់ឆ្លៀតពេលជូនម្ដាយទៅមើលហាងដែលខ្លួនមានគម្រោងនឹងសម្ភោធឆាប់ៗនេះ ទើបប្រគល់តួនាទីមើលក្មេងអោយទៅកម្លោះ Jayden ។ ឯកំពូលក្នេងទាំងពីរនេះមានទៅចេះនៅស្ងៀមអី ទាគេអោយជូនដើរលេង Jayden ក៏បានដូចចិត្តទៀត នាំពួកគេមកកន្លែងលក់ Hero ក្នុងហ្គេម អោយក្មេងៗដើររើសមួយសេរី ចំណែកកន្លែងគេមានទៅតូចអីជាក្រុមហ៊ុនទាំងមូល ទីតាំងលក់ក៏មិនអន់ដែរ ។

«បង Fyn មួយនេះស្អាតទេ!!»នាងច្រម៉ក់និងអាល្អិតជាបងដឹកដៃគ្នាដើររើសម្នាក់ពីរម្នាក់បីអោយតែឃើញស្អាត យ៉ាងណាលោកពូសង្ហាជាអ្នកចេញលុយកុំទៅខ្វល់អី ។

«ស្អាតណាស់ៗយកមួយទៅ»
«នេះចាស៎...»
«អស់ចិត្តឬនៅក្មេងៗ ពូនឹងយកទៅទូទាត់លុយ»
«អស់ហើយបាទ ខ្ញុំចង់ទៅញុាំ cake វិញ»
«ok អោយមកពូមក!!»Jayden ទទួលកន្រ្តកពីក្មេងៗ ទើបតម្រង់ទៅកន្លែង cashier ឯអ្នកទាំងពីរក៏រពឹសដើររើបន្តទាំងកាន់ដៃគ្នាជាប់មិនលែង ។

«បង Fyn ហា៎...»
«មានអីហេស៎»Fyn ងាកមកសួរនាងតូចដែលស្រាប់តែមកអង្រួនដៃខ្លួន ។
«អូនចង់សូចៗ...»FyFy ធ្វើមុខមិនយល់ ឈរញ័រជើងព្រោះតែសត្រូវកំពុងតែវាយលុកចង់ចេញមកហើយ ។

«អឺក...ចាំបន្តិច»Fyn អេះក្បាលធ្វើមុខខ្មូរពិបាកមើល មុននឹងក្រលេកឃើញបុគ្គលិកស្រីដែលនៅជិតនោះទើបខ្លួនរហ័សសំដៅទៅរក ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now