Part 48 : ដល់ពេលខ្ញុំនឹងទៅ

Start from the beginning
                                    

«ហឹម...មិនដឹងថាសម្រេចឬអត់ផង តែខ្ញុំនឹងព្យាយាម»លួងមនុស្សធំពិបាកជាងក្មេងទៅទៀត ។ Tae ដកដង្ហើមធំទាំងណែនថប់ នេះគេចេញមកក៏ឆ្ងាយពីកន្លែងកូនលេងដែរហើយ Tae មើលឆ្វេងស្ដាំបម្រុងនឹងចាកចេញតែចៃដន្យបែរជាប្រទះនឹងលាភទៅវិញ អីយ៉ា! គូព្រេងមិនព្រាត់ពិតមែន ។

«សួស្ដី លោក Jeon!!»នាយតូចញញឹមខ្ជឹប ត្របាញ់ជើងញាប់ស្មេរសម្ដៅមករករាងក្រាស់ដែលទើបនឹងចេញពីហាងជិតនេះជាមួយ Carla មិនអោយខូចការរាងតូចស្រដីរាក់ទាក់ជាប្រញាប់ ។

«អា៎វ...អ្នកប្រុស Honeii សួស្ដី»Carla ស្រដីរួសរាយតាមមនុស្សដែលស្គាល់គ្នា ខណៈដែលចៅហ្វាយរបស់នាងបែរជាឈរធ្វើមុខមាំទៅវិញ ។

«សួស្ដី នេះមានការងារអ្វីនៅម្ដុំនេះហេស៎? ឬមួយ...លោកតាមដានខ្ញុំ»Tae មុខច្រឡើមជ្រឹមភ្នែកខិតទៅជិត Jungkook ជម្រិតសួររកចម្លើយ ។

«ស្រមៃទាំងថ្ងៃ គិតថាខ្លួនអស្ចារ្យប៉ុណ្ណា ទើបខ្ញុំត្រូវចំណាយពេលចង់ដឹង?»

«ថាមិនត្រូវដែរ បាត់ខ្ញុំមួយថ្ងៃលោកអាចនឹងស្ទះៗដង្ហើមក៏ថាបាន យ៉ាងណា Honey មិនមែនគ្រាន់តែជាបង្អែមមួយមុខទេណា... Honey ក៏អាចជាថ្នាំជួយព្យាបាលបានដូចគ្នា»Tae ដេញជើងមនុស្សមាត់រឹង ចាប់ទាញក្រវាត់របស់គេអោយមកកាន់តែកៀក និយាយញ៉ែងញ៉ងលែបខាយដាក់គេមិនឈប់ ។
«អ៊ួយ...»រំពេចនោះសម្លេងស្រែករបស់ Carla. បែរជាបន្លឺឡើងកាត់ផ្ដាច់ចង្វាក់អ្នកទាំងពីរ បញ្ឈប់សកម្មភាពដែលធ្វើឱ្យនាងទើសភ្នែកមុននេះ ។

«Carla!!»កម្លោះសុភាពបុរស JK រហ័សចូលទៅជួយទប់មិនអោយនាងដួលទាន់ ។

«កើតអ្វីហេស៎Carla»Tae ជ្រួញចិញ្ចើមឆ្ងល់

«ខ្ញុ-ខ្ញុំងងឹតមុខណាស់»Carla បានរាងសង្ហាជួយទ្រដូចនេះកាន់តែបន្ទន់ខ្លួនចូលទៅក្នុងរង្វង់ដៃ Jungkook ។

«អោយខ្ញុំជួយទេ!!»Tae

«ចេញទៅ កុំប៉ះមនុស្សរបស់ខ្ញុំ!!»Jungkook បោះសម្ដីហាក់គ្រោតគ្រាតបីដូចហួងហែងនាងណាស់អញ្ជឹង ជាហេតុអោយ Tae មានចម្ងល់ គ្រាន់តែជួយមានអ្វីខុស ម្ដេចក៏កំណាញ់ម្ល៉េះ ។

«ខ្ញុំគ្រាន់តែជួយមើល ក្រែងនាងឈឺហេស៎»

«មិនអីទេ ខ្ញុំមិនបានកើតអ្វីធ្ងន់ធ្ងរឡើយ»សម្ដីខ្សាវរបស់ Carla បន្លឺឡើង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now