Part 48 : ដល់ពេលខ្ញុំនឹងទៅ

Start from the beginning
                                    

«រង់ចាំ Tae ត្រឡប់ទៅវិញយូរណាស់ ទើបប្ដូរចិត្តមករក Tae វិញ សង្ឃឹមថានឹងមានអ្នកជូនដើរលេងផងចុះ»

«បានស្រាប់ហើយ»Tae

«បានលោកពូ Jayden ទៅជាមួយនឹងកាន់តែសប្បាយមិនខាន»ក្មេងៗអររំភើបកញ្ជ្រោលញាប់ញ័រចង់ទស្សនានូវភាពអស្ចារ្យប្លែកភ្នែកជាច្រើនដែលមាននៅទីនេះ ។ ថ្វីបើជាលើកដំបូងដែលមក ពួកគេប្រាកដជាទៅអោយគ្រប់កន្លែង ។

«បើចង់ដើរលេងចាំស្អែកចុះ ពេលនេះយប់ហើយ ពួកយើងនាំគ្នាទៅរកកន្លែងស្នាក់ល្អជាង»Mrs.Kim ពោលឡើងប្រាប់ដល់កូនចៅ សឹមគ្រប់គ្នាត្រឡប់ទៅវីឡារបស់ Tae វិញ ។

    កម្លោះJayden នឹកក្រែងចិត្តម្ចាស់ផ្ទះ ចង់រើទៅស្នាក់នៅអាផាតមិនវិញ តែរាងតូចនិងលោកស្រី Kim ប្រកែក ព្រមទាំងក្មេងៗក៏ទទូចអោយគេនៅទីនេះជាមួយគ្នាផងដែរ គ្រាន់បានមនុស្សប្រុសម្នាក់ជាខ្នងបង្អែក ។

    នាព្រឹកថ្ងៃថ្មីនៃអរុណោទ័យ បញ្ចេញរស្មីពន្លឺដល់ដែនលោកដាស់អស់មនុស្សទាំងពួងអោយក្រោកពីដំណេក ។ Tae ថ្ងៃនេះគេអាចនឹងផ្អាកទៅរកប្ដីសិនហើយ សុំចំណាយពេលនៅជាមួយកូនសិន ។ ព្រឹកថ្ងៃនេះក៏រួសរាន់ក្រោកមករៀបចំអាហារត្រៀមសម្រាប់គ្រប់គ្នា យកពេលវេលាកំដរក្មេងៗមិនអោយគេឯកោឡើយ ទាល់តែរសៀលបន្តិចទើបជូនគេទៅរកកន្លែងដើរលេងបន្ត ។

   # Supermarket

    កន្លែងទីមួយដែលជ្រើសមកគឺមានតែញុាំការ៉េមនិងមកលេង playground នៅទីនេះនឹងឯង ។ Fyn Fy ចាប់លែងឈ្នះសំដៅទៅកន្លែងលេងដែលមានជាពោងនិងគ្រាប់បាល់ជាច្រើនអាចអោយពួកគេលេងតាមសប្បាយ ដោយមាន Tae& Jayden ជាអ្នករង់ចាំនៅខាងក្រៅ ។

«ហាងរបស់ Tae ដល់ណាហើយ!!»Jayden

«បានប្រហែល50%ហើយ មិនយូរទេអាចនឹងមួយខែទៀតប៉ុណ្ណោះ»

«ចុះ Tae នឹងត្រឡប់ទៅវិញពេលណា?»

«រឿងនេះ...Ring~»ភ្លាមនោះទូរសព្ទស្រាប់តែបន្លឺឡើងបង្អាក់ការសន្ទនារបស់អ្នកទាំងពីរ ដែលវាជារបស់ Tae ហ្នឹងឯង ។

«ខ្ញុំសុំទៅលើកទូរសព្ទសិន»Tae ក្រោកចេញពីកៅអីដើម្បីទទួលការហៅចូលពីលេខមុននេះដែលជាលេខរបស់ប៉ាគេហ្នឹងឯង ។ យ៉ាងណាម៉ូតសម្លៀកបំពាក់មានស្រាប់គេគ្រាន់តែផ្ញើទៅខាងរោងចក្រដើម្បីរកសាច់ក្រណាត់ដើម្បីកាត់និងឌីហ្សាញតិចតួចប៉ុណ្ណោះ ។
«ហាឡូ!!ប៉ា...»
«យ៉ាងម៉េចហើយកូន ក្នេងៗមានរពឹសឬអត់?»
«ចាប់លែងឈ្នះហើយប៉ា ពេលនេះពួកខ្ញុំកំពុងតែនៅផ្សាទំនើប»
«ហាសហាស មើលពួកគេផង!! និយាយអញ្ជឹងម៉ូតសម្លៀកបំពាក់កូនដែលផ្ញើមកជិតបានពាក់កណ្ដាលហើយ កូនចង់មកមើលដោយផ្ទាល់ឬអត់?»
«មិនទាន់ទេប៉ា ខ្ញុំអាចនឹងទៅវិញជាមួយនឹងអ្នកម៉ាក់ដើម្បីឆ្លៀតទៅមើលសម្លៀកបំពាក់ យ៉ាងណាក៏ផ្ញើផងណាប៉ា...»
«មិនអីទេ!មិនអីទេ! តាមសម្រួលចុះ ប៉ាមិនរំខានច្រើនទេ ប៉ុណ្ណឹងសិនហើយ Tae»
«បាទ លោកប៉ា! ជម្រាបលា» ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់ ។ ពេលនេះគេត្រូវបែងចែកកាលវិភាគអោយត្រូវតាមការងារហើយ មួយសប្ដាហ៍ដែលគេអាចនៅទីនេះបន្ត មិនដឹងជាបានត្រឡប់មកវិញនៅពេលណា សង្ឃឹមថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជាពេលវេលាដ៏មានន័យដែលគេអាចចំណាយជាមួយប្ដី មុននឹងចាកចេញ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now