" កុំធ្វើមុខបែបនេះអីក្មេងតូច អាម៉ុនណា៎វារស់នៅសុខសប្បាយណាស់ វាមិនអាចធ្វើអីកើតក្រៅពីអង្គុយលើរទេះឲគេរុញទៅរុញមកមិនមានលទ្ធភាពសូម្បីនិយាយនិយាយ​"

" នាងចង់បានអី ? "

" ចាកចេញពីវេហ្កាស លាក់រឿងទាំងអស់ឲជិត រត់ទៅនៅឲឆ្ងាយពីទីនេះ អ៎រនៅមានទៀត បើចង់ជួយអាម៉ុនឯងត្រូវធ្វើយ៉ាងណាកុំឲវេហ្កាសតាមរកឯងឃើញប្រៀបបាននឹងឯងរលាយបាត់ពីផែនដីដ៏ធំនេះ "

" នាងគិតហ៎ ថាបើគ្មានខ្ញុំទៅវេហ្កាសនិងមើលឃើញនាង ? "

" ឲតែឯងចេញទៅផុតគ្មានអ្វីដែរមិនអាចកើតឡើងទេ យើងទុកពេលឲឯងមួយអាទិត្រសម្រាប់រៀបចំចាកចេញ បើមិនចឹងទេអាម៉ុននឹងស្លាប់ជាខ្មោចអនាថាជាមិនខាន "

តាក់េវ៉ាន់ងាកទៅមើលវេហ្កាសដែលក្រោកឈរមើលមកកាន់នាងដោយក្រសែភ្នែកក្រហមច្រាស អ្នកគ្រប់គ្នាមើលមកនាង​និយាយខ្សិបខ្សៀវគ្នា នាងភ័យញ័រអស់ប្រាណនាងទន់ជើងរហូតទប់ខ្លួនជាមួយនិងឆាក នាងមើលទៅខ្សែភ្នែកដែលមើលមកនាងមិនឈប់ នាងខ្លាចៗគ្រប់យ៉ាង វេហ្កាសក្ដាប់ដៃជាប់រៀបនិងដើរទៅរកនាងក្រមុំទៅហើយតែក៏មានវត្តមានរបស់មនុស្សម្នាក់ដើរមក​ នោះគឺ ម៉ុន តាក់វ៉ាន់បើកភ្នែកធំៗរួមទាំងវេហ្កាសមានការភ្ញាក់ផ្អើលជាខ្លាំង

" ជួបគ្នាទៀតហើយ តាល់វ៉ាន់ ចារ៉ាន់គីត " កែវភ្នែកទាំងគូរមើលទៅកាន់តាក់វ៉ាន់ ធ្វើឲនាងស្ទើតែទន់ជើងធ្លាក់ពីលើឆាកទៅហើយ

" ម៉ុន "​ វេហ្កាសបន្លឺឈ្មោះម៉ុមតិចៗ នេះជាម៉ុនពិតទេ ម៉ុនមិនទាន់ស្លាប់ទេមែនទេ ?

ម៉ុនងាលមកញញឹមដាក់វេហ្កាសបន្តិចមុននិងងាកមករកតាក់វ៉ាន់វិញ

" ស្ដាយក្រោយមែនទេដែលខ្ញុំមិនទាន់ស្លាប់តាមអ្វីដែលនាងចង់បាន​? "

" គួឲស្ដាយដែលយើងមិនបានសម្លាប់ឯងដោយផ្ទាល់ដៃ ហ៊ឹម ឯងគិតហ៎ ថាឯងអាចធ្វើអ្វីយើងបាប? ឯងមកនេះមិនខុសពីមកសុំសេចក្ដីស្លាប់ពីយើងទេ " នាងក្រមុំប្រែមកជាញញឹមកំណាចវិញគិតហ៎ថានាងខ្លាចមនុស្សស៊ើកមើកដូចជាម៉ុន?

បំណុលស្នេហ៍Where stories live. Discover now