" បងម៉ុននៅស្រលាញ់វេហ្កាសទេ? " សំនួរមួយនេះធ្វើឲម៉ុនជ្រួញចិញ្ចើមចូលគ្នា 

" ភីតរឿងពីមុនវាបានកន្លងហួសមកយូរហើយបងក៏មិនមានអ្វីពាក់ពន្ធជាមួយវេហ្កាសទៀតដែរ " 

" បានហើយឯងឆាប់គេងទៅស្អែកត្រូវមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវដោះស្រាយ " ម៉ុនមិនចង់ឲភីតគិតផ្ដេសផ្ដាស់ច្រើនទើបប្រញាប់ដេកឲក្មេងតូចចូលគេងទៅព្រោះស្អែកនិងមានរឿងជាច្រើនដែរត្រូវដោះស្រាយ​

ភីតក៏គេងតាមម៉ុនប្រាប់ ចំណែកម៉ុនក៏គេងដូចគ្នា មួយសន្ទុះបន្ទាប់ណីនាយតូចគេងលង់លកបាត់ទៅ ម៉ុនក៏ងាកមកមើលអ្នកដែរគេងបែខ្នងដាក់នាយ កែវភ្នែកពោពេញទៅដោយមនោសញ្ចេកតនា នាយយកដៃទៅប៉ះខ្នងតូចតិចៗមុននិងនិយាយ

" ហេតុអីក៏បងមិនជួបឯងលឿនជាងនេះ? ហេតុអីបងជួបឯងក្រោយគេ? " មែនហើយគឺម៉ុនបានលក់ស្រលាញ់ភីតបាត់ទៅហើយតាំងតែនាយតូចមកជួយនាយមកម្លេះ នាយឃើញពីចរឹកខ្ជូតៗរបស់ភីត ការតាំងចិត្ត សន្ដានចិត្តល្អរបស់ភីតធ្វើឲនាយមិនអាចហាមចិត្តខ្លួនឯងបានតែអ្វីគ្រប់យ៉ាងវាមិនអាចទៅរួចទេព្រោះនាយតូចមានមនុស្សនៅក្នុងចិត្តបាត់ទៅហើយ

....................

ក្រឡេកមកមើលពីរនាក់ប៉ាកូនដែលតែលតោលតាំងពីបាត់បង់ភីតមក វេហ្កាសគេងជាមួយកូនប្រុសជាប្រចាំតែនាយនៅតែគេងមិនលក់ដូចដើមនាយតែងតែប្រើប្រាស់ថ្នាំងងុយគេងជាប្រចាំអាចនិយាយបានថាបើមិនមានថ្នាំងងុយគេងទេនាយមិនអាចគេងលក់ជាដាច់ខាត កែវភ្នែកមុតថ្លាសម្លឹងមើលទៅផ្ទៃមាឃដែលធំល្វឹងល្វើយ កាន់រូបថតមួយសន្លឹកសន្ជឹងគិតរឿងរ៉ាវជាច្រើន អង្គុយសុខៗទឹកភ្នែកក៏ស្រកើទាំងមិនដឹងខ្លួន 

" ភីត! អូននៅទីនោះមាននឹកបងខ្លះទេ? បងនឹកអូនខ្លាំងណាស់ភីត ត្រឡប់មករកបងវិញមកណាបងអង្វរ ហ៊ឺមៗៗៗ " នាយក្រាស់អង្គុយសម្រក់ទឹកភ្នែកអោបរូបភាពប្រពន្ធជាប់ នាយនឹកនឹកស្ទើស្លាប់ទៅហើយ បើមិនមានកូនភូទេនោះនាយប្រកដជាទៅជាមួយភីតមិនខាន តែនាយក៏ត្រូវមើលថែកូនប្រុសដ៏គួឲអាណិតរបស់នាយ 

" ភីត ពេលនេះកូនវីននីយ៉ាងមិចហើយ កូនមានរករឿងអូនទេ កូនស្រីយើងមានធាក់អូនទេ ហ៊ឹមៗៗៗ " នាយនៅតែយំអោបរូបប្រពន្ធជាប់មិនរបូត ថើបផើរលើរូបថតទាំងទឹកភ្នែក 

បំណុលស្នេហ៍Where stories live. Discover now