" ហ៊ឹមៗៗ ភូនឹកប៉ាតូច ភូចង់ថើបអូនវីននី ហ៊ឹមៗៗ " ពីរនាក់ប៉ាកូនអោបគ្នាយំ ធ្វើឲភីវដែរឈរលួចមើលនៅពីមុខទ្វាក៏ក្ដុកក្ដួលមិនអាចទប់ទឹកភ្នែកបានដែរ

" ហ៊ឹមៗៗ ប៉ាតូចប្រាប់អូនភូនៅថ្ងៃនោះថា ប៉ាតូចស្រលាញ់អូនភូ ហើយប៉ាតូចប្រាប់ថា ឲអូនភូធ្វើជាក្មេងល្អ ស្ដាប់បង្គាប់ប៉ាធំ ហ៊ឹមៗៗ " ភូយំនិយាយរៀបរាប់យ៉ាងអណ្ដឺតអណ្ដក់ ចំណែកវេហ្កាសនៅពេលឮកូនប្រុសនិយាយបែបនេះនាយក៏កាន់តែអួលដើមករលើសដើម

ពីរនាក់ប៉ាកូនអង្គុយអោបគ្នាយំអស់ចិត្តអស់ចង់ក៏សង្ងំគេងទាំងពីរនាក់បាត់ទៅ ភីវឃើញវេហ្កាសបែបនេះនាយក៏មិនអាចជួយអ្វីបាន នាយបាត់បង់ប្អូនដូចគ្នានាយឈឺដូចគ្នាតែនាយដឹងថារវាងនាយនិងវេហ្កាសខុសគ្នាព្រោះវេហ្កាសស្រលាញ់ភីតស្មើជីវិត

ល្ងាចម៉ោងប្រមាណជា 6 លោកយាយក៏ឡើងមករកចៅនិងចៅទួត មកដល់ឃើញសភាពចៅទាំងពីហើយក្នុងចិត្តយាយឯណេះស្ទើតែបែកធ្លាយចេញមកខាងក្រៅទៅហើយ សភាពវេហ្កាសមើលមិនយល់ចំណែកចៅទួតគាត់វិញយំសសិតជាប់ជានិច្ច គាត់ចូលទៅក្បែរចៅទាំងពីហើយក៏ដាក់ខ្លួនអង្គុយជិតចៅ វេហ្កាសដោយមានអ្វីរំខានក៏ភ្ញាក់ឃើញលោកយាយនៅអង្គុយមើលមកគេ

" លោកយាយ " វេហ្កាសក្រោមមកអង្គុយដោយហេតុឃើញលោកយាយនៅអង្គុយចាំនាយភ្ញាក់មិនដឹងជាអង្គុយតាំងពីរពេលណាមកទេ

" វេហ្កាស! ចៅហត់ណាស់ត្រូវទេ ? "

" លោកយាយ! " ទឹកភ្នែកចាប់ផ្ដើមចង់ស្រក់មកទៀតហើយ

" ពុទ្ធោចៅប្រសារដែររឹងមាំរបស់លោកយាយបាត់ទៅណាហើយ? ហេតុអីមកយំដូចជាក្មេងបែបនេះ ? " លោកយាយយកដៃទៅប៉ះលើផ្ទៃមុខចៅប្រសារតិចៗ ដើម្បីលួងលោម

" លោកយាយ ភីតទៅចោលខ្ញុំហើយ កូនស្រីខ្ញុំទៅចោលខ្ញុំហើយគឺទៅជារាងរហូតលោកយាយ ហ៊ឹមៗ "

" វេហ្កាសស្ដាប់យាយណា៎ ចៅត្រូវតែរឹងមាំឡើងឮទេ យាយក៏ខូចចិត្តមិនចាញ់ចៅដែរតែយាយក៏ព្យាយាមទទួលយក ចៅក៏ដូចគ្នា ប្រសិនជាភីតមើលមកពីខាងលើមកឃើញចៅបែបនេះនោះតើភីតនឹងមានអារម្មណ៍បែបណាទៅ? ចៅមិនមែនខ្លួនមួយទេវេហ្កាស ចៅនៅមានភូ មានយាយ មានលោកប៉ាក្មេក មានតា មានភីវនៅជាមួយចៅណា ក្រើកឡើងរឹងមាំម្ដងទៀតធ្វើឲភីតមានមោតនៈលើចៅណា " លោកយាយយកដៃទៅចាប់លើដៃចៅប្រុសហើយអង្អែលតិចៗព្យាយាមនិយាយលួងលោមឲចៅប្រុសយល់ យល់ថានាយមិនបាននៅម្នាក់ឯងនាយមានអ្វីជាត្រឿនទៀតដែរត្រូវធ្វើមិនត្រូវមកបណ្ដោយខ្លួនបែបនេះបានទេ !

បំណុលស្នេហ៍Where stories live. Discover now