បន្ទាប់ពីគយគន់ទេសភាពដ៏ស្រស់ស្អាតរួចសិស្សៗរបស់យើងក៏នាំគ្នាចាប់ត្រីនៅក្នុងទន្លេយកមកអាំងដើម្បីធ្វើជាអាហារពេលថ្ងៃត្រង់។ក្រោយពីញ៉ាំអាហារថ្ងៃត្រង់រួចសិស្សប្រុសៗខ្លះនាំគ្នាចុះលេងទឹកសិស្សខ្លះក៏អង្គុយលេងក្រោមដើមឈើ ក្រឡេកមកមើលស៊ាវចាន់វិញកំពុងគេងយោលជើងម្ខាងលើដើមឈើតាមទម្លាប់របស់គាត់។
«ជួយផង!ជួយ.ជួយខ្ញុំផង»ភ្លាមនោះស្រាប់តែឮសម្លេងស្រែកល្វើយៗចេញពីផ្នែកម្ខាងនៃទន្លេដែលឆ្ងាយពីកន្លែងពួកគេគួរសម ស៊ាវចាន់ត្រចៀកវៃតាំងពីដើមគ្រាន់តែឮភ្លាមគាត់ហក់ចុះពីលើដើមឈើរត់សម្ដៅទៅរកប្រភពសម្លេងនោះយ៉ាងលឿន គាត់ស្គាល់ច្បាស់ណាស់ថាសម្លេងនោះជាសម្លេងរបស់នរណា។
«ជីលីង!»មែនហើយម្នាក់នោះគឺជីលីង! ស៊ាវចាន់មកដល់មុនគេ ឮឃើញជីលីងកំពុងយកដៃទះទឹកខ្លួនលេចអណ្ដែតតាមកម្លាំងខ្យល់បក់ ទិដ្ឋភាពពេលនេះធ្វើឲ្យគាត់នឹកឃើញរឿងរ៉ាវពីមុនកាលគាត់នៅរៀនវិទ្យាល័យគឺមានសិស្សម្នាក់បានលង់ទឹករហូតដល់បាត់បង់ជីវិតនៅចំមុខគាត់ភ្លាមៗ មិនចង់ឲ្យមានប្រវត្តិសាស្រ្តច្រំដែលស៊ាវចាន់ហក់ចូលទៅក្នុងទឹកភ្លាមៗដោយមិនគិតច្រើន ស៊ាវចាន់ហែលទៅជិតស្រវាទាញជីលីងមកលើគោកនិងធ្វើការសង្រ្គោះបឋម ភ្លាមនោះសិស្សដទៃក៏បានរត់មកដល់តាមក្រោយដែរ(ម៉េចមិនចាំឲ្យស៊ាវចាន់គ្រាហ៍ជីលីងទៅសិនទៅចាំមក🌚)ដោយសារជីលីងមិនបានលង់ទឹកយូរទើបអាចដឹងខ្លួនបានដោយមិនចាំបាច់បញ្ចូលខ្យល់។
«យ៉ាងម៉េចហើយ?»ស៊ាវចាន់សួរទៅជីលីង អារម្មណ៍របស់គាត់ពេលនេះគឺភ័យខ្លាំងណាស់ ភ័យខ្លាចតែមិនអាចជួយជីលីងបានទេ
«ខ្ញុំមិនអីទេ អរគុណអ្នកប្រុសហើយ»ជីលីងឆ្លើយខ្សាវៗបែបមនុស្សមិនទាន់មានកម្លាំង
«ហ៊្វូ~!»ស៊ាវចាន់ព្រូសខ្យល់ចេញតាមមាត់រួចដាក់ខ្លួនអង្គុយផ្ទាល់លើថ្មទឹកមុខប្រែមកធម្មតាវិញ
«តើមានរឿងអ្វីទៅ?»ស៊ូវិនចូលមកសួរ
«ជីលីងលង់ទឹក!»ស៊ាវចាន់ក្រោកឈរបំណងចាកចេញពីក្រុមសិស្សដែលកំពុងចោមព័ទ្ធជីលីងជុំជិត
«បើដឹងថាខ្លួនមិនចេះហែលទឹកហើយខំមកជិតទឹកធ្វើអ្វី នាំទុក្ខដល់គេគ្រប់គ្នាមែន»ហ្វានហ្វាននារីមាត់ឆៅគ្មានក្រមសិលធម៌និយាយចេញមកទាក់ទាញបាតដៃខ្លាំងណាស់
«រឿងបើវាត្រូវកើតឡើងគឺវាកើតឡើងហើយទោះខំរារាំងយ៉ាងណាក៏វានៅតែកើតឡើងដែរ»ធានអុីងអត់និយាយមិនបាន នាងហ្វានហ្វានម្នាក់នេះនិយាយចេញមកលើកណាក៏ធ្វើឲ្យគេចង់វាយដែរនាយពិតជាធុញនឹងស្រីម្នាក់នេះខ្លាំងណាស់
«សុំទោសខ្ញុំធ្វើឲ្យគ្រប់គ្នាលំបាកហើយ»ជីលីងនិយាយព្រមទាំងឱនសុំទោសអ្នកគ្រប់គ្នាព្រោះតែខ្លួនម្នាក់ធ្វើឲ្យគ្រប់គ្នាអស់សប្បាយបាត់
«មិនអីទេខ្លួនឯងទទឹកហើយឆាប់យកទៅហាលសម្ងួតទៅប្រយ័ត្នផ្ដាសសាយ»ស៊ូវិននិយាយរួចពួកគេក៏នាំគ្នាមកកន្លែងដែលបានអាំងត្រីនៅមុននេះ មកដល់ជីលីងបានដោះអាវខាងក្រៅយកទៅហាលថ្ងៃឲ្យស្ងួតនៅសល់តែអាវខាងក្នុងមួយជាន់តែប៉ុណ្ណោះ
«នេះយកពាក់ទៅ!»ស៊ូវិនឃើញជីលីងនៅសល់តែអាវស្ដើងមួយជាន់នាយក៏ហុចអាវដណ្ដប់ក្រាស់ឃ្មឹករបស់នាយឲ្យទៅគេ
«អឺក.អរគុណអ្នកប្រុស»ជីលីងទទួលយកអាវពីស៊ូវិនទាំងស្ទាក់ស្ទើរបែបក្រែងចិត្ត ស៊ាវចាន់ដែលអង្គុយមិនឆ្ងាយពីទីនោះប៉ុន្មានឃើញទង្វើរបស់អ្នកទាំងពីរធ្វើឲ្យគាត់ញញឹមឡើងមកតិចៗអារម្មណ៍ប្រាប់ថាអ្នកនៅចំពោះមុខនេះដូចជាគូសង្សារនឹងគ្នាអញ្ចឹងមើលចុះស្វីតណាស់!
«ចៅហ្វាយមិនរងារទេឬ?»ធានអុីងឃើញចៅហ្វាយកំពុងញញឹមយ៉ាងចម្លែកក៏ខ្សឹបសួរតិចៗ
«ហ្អាស់?»ស៊ាវចាន់ភ្ញាក់ព្រឺតក្រឡេកមើលខ្លួនឯងឃើញថាខ្លួនកំពុងស្លៀកសំលៀកបំពាក់សើមនៅឡើយទេ មិនបង្អង់យូររាងតូចចាប់ដោះអាវក្រៅមួយជាន់ចេញរួចហុចឲ្យធានអុីងយកទៅហាល ធានអុីងអស់សំណើចនឹងទង្វើចៅហ្វាយជាពន់ពេកនាយយកអាវទៅហាលបណ្ដើរសើចបណ្ដើរដូចមនុស្សឆ្កួតអញ្ចឹង
«មិនរងារទេឬ?»ភ្លាមនោះបុត្រាទី2ក៏ចូលមកអង្គុយជិតរាងតូច ធានអុីងបម្រុងនឹងមករកស៊ាវចាន់វិញហើយតែឃើញព្រះបុត្រាអឺឡាងនៅក៏ដើរទៅកន្លែងផ្សេងវិញទុកឲ្យអ្នកទាំងពីរនៅនិយាយជាមួយគ្នាចុះ
«ក៏ធម្មតា»ធម្មតាតែមាត់ទេប៉ុន្តែដៃវិញដុសគ្នាផងផ្លុំផង
«ហឹស~»ព្រះបុត្រាសើចមួយហឹសរួចយកអាវក្រៅរបស់ទ្រង់ដណ្ដប់ឲ្យរាងតូច(អីយ៉ា!បុត្រាហ៎><)
«..?...»រាងតូចបែរមកមើលមុខព្រះបុត្រាភ្លឹសៗបែបមិនយល់អត្ថន័យ
«មិនយកទេ?»ព្រះបុត្រាចងចិញ្ចើមព្រោះក្រសែភ្នែកដែលរាងតូចប្រើសម្លឹងមកមើលទ្រង់
«យក.យក!»រាងតូចឆ្លើយដោយយកដៃទាញអាវនោះមករុំខ្លួនជិតឈឹង
«ឯងចេះហែលទឹកតាំងពីពេលណាទៅ?»ព្រះបុត្រាសួរព្រោះស៊ាវសៀនពីមុនមិនចេះហែលទឹកទេហើយខ្លាចទឹកណាស់
«តាំងពីរៀននៅវិទ្យាល័យ!»ស៊ាវចាន់ភ្លេចខ្លួនច្រឡំឆ្លើយការពិតធ្វើឲ្យព្រះបុត្រាងាកមុខមកសម្លឹងគាត់ដោយទឹកមុខឆ្ងល់
«អឺ.គឺទើតែចេះប៉ុន្មានខែមុននេះឯង»ស៊ាវចាន់ភ្ញាក់ព្រឺតប្រញ៉ាប់ដូរចម្លើយយ៉ាងលឿន សំណាងមុននេះនិយាយមិនសូវលឺកុំអីចប់
«អរ.»ព្រះបុត្រាងក់ក្បាលតិចៗរួចសួរបន្ត..
«មួយរយ:ចុងក្រោយនេះឯងមានចេះអ្វីដែលពួកយើងមិនដឹងទៀតទេ?»មួយរយ:រាងតូចប្លែករហូតដល់ព្រះបុត្រាអត់ឆ្ងល់មិនបាន បែកគ្នាតែ1ខែចេះគូររូបបានយ៉ាងស្រស់ស្អាត ចេះហែលទឹក ចេះក្បាច់គុណដាវអាចសម្លាប់មនុស្សបានយ៉ាងសាហាវ តើនៅចេះអ្វីដែលនាយនិងអ្នកដទៃមិនដឹងទៀតទេ?
«ហឹម.ចេះ.ចេះច្រើនណាស់!»
«អ្វីខ្លះទៅ?»
«រៀបរាប់មិនអស់ទេ!តែទ្រង់កុំបារម្ភអីពេលវេលាមកដល់ ខ្ញុំនឹងបង្ហាញទ្រង់ម្ដងមួយៗ»រាងតូចឆ្លើយដោយសង្កត់សម្លេងនៅប្រយោគចុងក្រោយធ្វើឲ្យព្រះបុត្រាមានអារម្មណ៍មិនស្រួលចិត្តបន្តិចដែរ។
«វូស៊ាវសៀន!ឯងទៅហើយហេតុអ្វីឯងត្រឡប់មកវិញទៀត?»លីងលីងដែលបានលបមើលសកម្មភាពអ្នកទាំងពីរពោលឡើងបែបខឹងសម្បារនាងក្ដាប់ដៃយ៉ាងណែនកែវភ្នែកមើលមកកាន់រាងតូចដោយការស្អប់ច្រណែននិងភាពគំគួន នាងមិនអាចនៅបន្តទ្រាំមើលយូរក៏ដើរចេញទៅ។
_____

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now