Part 47 : មនុស្សពិសេស?

Start from the beginning
                                    

«ស្រមៃទាំងព្រឹក!! រៀបចំខ្លួនហើយចេញទៅ...»Jungkook បីដូចមិនខ្វល់ដើរមករកក្របូបលុយមុននឹងបោះលុយអោយទៅរាងតូច ។

«10000$? លោកគិតថាខ្លួនខ្ញុំថោកដល់ថ្នាក់នេះហេស៎»លុយនេះមិនតិចទេ តែសម្រាប់គេវាគ្រាន់តែជាកម្ទេចលុយប៉ុណ្ណោះ ម្យ៉ាងចង់ឈ្នះអ្នកខ្លះផង ។

«ចង់បានប៉ុន្មាន?»Jungkook មិនចាញ់សួរផ្គើនទៅវិញ ធ្វើឱ្យរាងតូចសើច ។

«តិចតួចទេ ត្រឹម...10លានដុល្លារ!!»

«10លាន!!!!»រាងក្រាស់បើកភ្នែកធំក្រឡោត នាយស្ដាប់មិនច្រឡំទេដឹង គេទារនាយដល់ទៅដប់លាន ស្មើនឹងចំណូលរបស់នាយមួយខែឯណោះ ។

«wae...ចាំបាច់ធ្វើផ្អើលៗ កុំប្រាប់ថាលោកគ្មានលុយ ត្រឹមប៉ុណ្ណេះគឺតិចតួចណាស់ នរណាមិនល្បីសេដ្ឋីគហបតិវ័យក្មេង Jeon Jungkook ត្រឹមប៉ុណ្ណេះតិចតួចណាស់លោកប្ដី...»Tae ញញឹមខ្ជឹបលាដៃចាំយកលុយរួចជាស្រេច មានអ្វីទៅពិបាក ដេកជាមួយប្ដីមួយយប់បានដប់លានទាំងមិនបាច់ធ្វើការ ពូកែផ្គើនណាស់ គេជូនតាមសំណូមពរ កាច់ចង្កូមនាយទាល់តែបាក់ ។

«នេះ...និ-និយាយមែនហេស៎?»

«អ្ហឹម ចាំដល់ពេលណា ឆាប់អោយមក!!»Tae ងក់ក្បាលបក់ដៃរវិចៗចាំយកលុយ ។ Jungkook មើលមុខ Tae ទាំងរអា ដកយកកាតមួយសន្លឹកមុននឹងប្រគល់ទៅអោយគេ Tae ក៏កញ្ឆក់មកភ្លាមៗ

«យ៉ាស៎...បានហើយ អរគុណណា សង្ឃឹមថាលុយក្នុងនេះមិនមានខ្វះមួយសេនទៅចុះ »Tae សើចស្រស់កាន់កាតជាប់នឹងដៃ មុននឹងនាំខ្លួនទទេស្អាតចុះពីលើគ្រែសំដៅមករករាងក្រាស់ ។

«ជុប៎...ថ្ងៃក្រោយបើត្រូវការហៅខ្ញុំបានណា មួយយប់តែដប់លានប៉ុណ្ណោះ ហិហិ»Tae ច្រឡើសបើសឆ្មក់ថើបថ្ពាល់គេហើយក៏ចូលបន្ទប់ទឹកបាត់ ទុកអោយ Jungkook ឈរគាំងម្នាក់ឯង ។

«ចង្រៃយ៎ ផុងខ្លួនទាល់តែបាន»Jungkook ទម្លាក់ខ្លួនទៅលើគ្រែទាំងស្ពឹកមុខទាំងព្រឹក អស់វាចាជាមួយនឹងកំពូលមនុស្សដូចជា Tae គេឆ្លាតឬមកពីនាយល្ងង់? តាមល្បិចគេមិនដែលទាន់ទាល់តែសោះ ពេលនេះក៏អស់ដប់លានត្រឹមមួយពព្រិចភ្នែក សាហាវពេកហើយ Kim Taehyung ។

ក្រលេកមករាងតូចឯណេះវិញ ឈរមុខកញ្ចក់សម្លឹងមើលកាយសខ្ចីដែលត្រូវស្នាមជាំគ្រប់កន្លែង មិនថាដើមទ្រូង កញ្ជឹងក ចន្លោះភ្លៅ ក្បាលពោះ សូម្បីតែត្រកៀករបស់គេក៏មានស្នាមធ្មេញរបស់នាយដែរ ជាមនុស្សឬសត្វអោយប្រាកដម្ដេចលេងគេទ្រោមដល់ថ្នាក់នេះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now