Part 47 : មនុស្សពិសេស?

Start from the beginning
                                    

«មានរឿងអី!!»គេលើកដៃថ្នមៗអង្អែលក្បាលរាងក្រាស់ដែលលង់លក់ក្នុងដំណេកនៅឡើយ ។ Tae ព្យាយាមដាស់ការចងចាំត្រឡប់មកវិញ នៅតែនឹកមិនឃើញ ដឹងត្រឹមថាគេផឹកស្រារួចក៏ឈឺក្បាលស្រឿងៗមុននឹងដាក់ខ្លួនគេងបន្តិច បន្ទាប់ពីនោះគេមិនចាំទេ រួចចុះអាចមកនៅទីនេះបានដោយរបៀបណា? គេចាំច្បាស់ណាស់ថាទីនេះជា Condo របស់ Jungkook ។

«................»Tae ងាករេមើលជុំវិញបន្ទប់ក៏មិនឃើញអ្វីក្រៅពីភាពរញ៉េរញ៉ៃ ប៉ុន្តែអ្វីដែលគេស្មាន....?? ម្ដេចគ្មានសម្លៀកបំពាក់ កាយអាក្រាតទាំងពីរត្រូវជាប់ស្អិតដោយទឹកស្នេហ៍ ឯលើខ្លួនក៏មានស្នាមសុះសាច់ មិនថាជាំឬខាំឡើយ មិនប្រាប់ក៏ដឹងថាមានអ្វីកើតឡើង ។

«Hmm.........»ភ្លាមនោះដែរ JK ដាស់ខ្លួនឯងអោយក្រោកទាំងមិនចង់ ព្រោះតែពន្លឺដែលចាំងមកប៉ះផ្ទៃមុខ ។ រាងក្រាស់រើបម្រះពីភាពងងុយ កែវភ្នែកខ្មៅនិលបើកសម្លឹងពិភពលោក តែក៏ពើបប្រទះនឹងទ្រូងសខ្ចីទៅវិញ ។ Jungkook ភ្ញាក់ដូចគេទះ ងើយក្បាលមើលទៅខាងលើក៏ឃើញរាងតូចកំពុងមើលមកនាយភ្លឹសៗដូចគ្នា ។

«ហុើយ....»Jungkook ឃើញដូចនេះក៏ស្ទុះវឹងក្រោកចេញពីលើគ្រែ ទាំងភ្លេចថាខ្លួនរបស់នាយគ្មានសម្លៀកបំពាក់ ទាក់ទាញភ្នែកនាយតូចអោយសម្លឹងទៅរក ជាហេតុអោយអ្នកកម្លោះភ្ញាក់ខ្លួនម្ដងទៀត ។.

«មើលស្អី!!»Jungkook ប្រវេប្រវាទាញរកកន្សែងមករុំល្វែងខាងក្រោមរបស់ខ្លួនគេចពីភ្នែកមាន់ព្រៃរបស់រាងតូច ទាំងដែល Tae ក៏ចងចិញ្ចើមហួសចិត្ត ។ ទៅគេមិនខ្មាស នាយបែរជាអៀនខ្វេរដូចក្រមុំព្រហ្មចារីទៅវិញ ។

«បាំងធ្វើស្អី មិនមែនខ្ញុំមិនធ្លាប់ឃើញឯណា»Tae ក្រោកអង្គុយ ស្រដីញ៉េះញ៉ោះកម្លោះអៀនព្រាន ទាំងចង់សើចនឹងអាកប្បកិរិយារបស់នាយ ។

«និយាយតែផ្ដាស កុំយកអតីតកាលមកនិយាយ អ្វីដែលកន្លងផុត រំលឹកតើបានប្រយោជន៍អី?»

«អូ៎...អញ្ជឹងឬ? រួចចុះខ្លួនខ្ញុំដែលខាតបង់ លោកចង់គិតយ៉ាងម៉េច សុីហើយចោល? មិនខ្លាចព័ត៌មានចុះផ្អើលទេហេស៎លោកប្ដី...»

«ត្រូវការប៉ុន្មាន?»

«ចង់យកលុយបិទមាត់? លោកគិតថាខ្ញុំក្រដល់ថ្នាក់នេះ? ណាហ្ហើយ លុយមិនសំខាន់...តែបើបានលោកមកធ្វើជាស្វាមីខ្ញុំមិនចំណេញជាងទេឬ? លោក Jeon Jungkook »នាយតូចឯណេះមិនដាក់មាត់ បើជ្រុលជាគេចង់មើលងាយ ចាំ TaeTae ម្នាក់នេះជួយផ្ដល់មេរៀនដល់លោកប្ដីមហាព្រាន ចរិតអ្នកមានមួយនេះអាចប្រើជាមួយអ្នកដទៃបាន ប៉ុន្តែមិនមែនជាគេឡើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now