Episode 26: បងអូនឈឺណាស់បង!

Start from the beginning
                                    

     ម្ចាស់ភាគហ៊ុនទាំងអស់ពេញចិត្តនឹងសមត្ថភាពជាមេដឹកនាំរបស់ យ៉ុនហ្គី ណាស់គេដូចជាឪពុករបស់គេយ៉ាងចឹងពូកែគ្រប់សព្វ ។ ចំណែក ជុងហ្គុក វិញត្បិតថាគេនៅវ័យក្មេងក៏ពិតមែនតែសមត្ថភាពគេក៏មិនអន់ដែលព្រោះទទួលបានការហ្វឹកហាត់ពី យ៉ុនហ្គី ផ្ទាល់ ។ ហើយថ្ងៃនេះជាថ្ងៃដែលភាគហ៊ុនទាំងអស់ប្រជុំគ្នាពីរឿង ស្រាដែលនាំចេញទៅប៉ែកអឺរ៉ុបហើយទទួលបានការកោតសរសើរពីសំណាក់អតិថិជនដែលបានជាវទៅ ។ ហើយក្រុមហ៊ុនក៏កំពុងតែរៀបចំផលិតស្រារសជាតិថ្មីផងដែរ ។

« ក្មួយពិតជាដូច ហេលី ខ្លាំងណាស់ យ៉ុនហ្គី! ពូកែគ្រប់កិច្ចការ »

« លោកពូសរសើរពេកហើយ »

« ព្រោះនោះជាការពិត! យ៉ាងណាៗពូជូនពរឱ្យក្មួយ ជោគជ័យគ្រប់ភារកិច្ចទាំងអស់! » គាត់និយាយហើយទះស្មា យ៉ុនហ្គី តិចៗ ទាំងស្នាមញញឹម ។ គាត់និងម្ចាស់ភាគហ៊ុនផ្សេងទៀតពិតជាមើលមនុស្សមិនខុសពិតមែន ពួកគាត់មិនខកបំណងនោះទេដែលជ្រើសរើស យ៉ុនហ្គី ព្រោះគេមិនដែលធ្វើឱ្យពួកគាត់ខកបំណង ។ រាល់ពេលដែលស្រាក្រហមត្រូវនាំចេញទៅក្រៅប្រទេសឬចេញលក់តាមទីផ្សារតែងតែទទួលបានការកោតសរសើរឥតដាច់ពីសំណាក់ភ្ញៀវដែលបានជាវទៅ ។

« អរគុណលោកពូ! គ្រប់យ៉ាងមិនមែនមកពីខ្ញុំតែម្នាក់នោះទេ នោះក៏មានចំណែកលោកពូនិងអ្នកផ្សេងទៀតដែរ! » ជាការពិតដែលជោគជ័យនេះមិនមែនមកពីគេតែម្នាក់នោះទេគឺគ្រប់គ្នាដែលបានចូលរួមចំណែកជួយជ្រោមជ្រែង ជួយការងារ ក្រុមហ៊ុនកន្លងមកនេះ ។

« ព្រោះតែមានមេដឹកនាំមានសមត្ថភាព! ចឹងពូទៅមុនហើយ »

« បាទ! » គាត់ក៏ចាកចេញទៅទាំងស្នាមញញឹមមានមោទនភាពដដែល ។ ក្មេងប្រុសម្នាក់នេះពិតជារឹងមាំនិងឆ្លាតវាងវៃខ្លាំងណាស់ ជំនួញដែលគេចាប់ហើយត្រូវតែសម្រេចទោះប៉ុន្មានភាគរយក៏ដោយ ។

     បន្ទាប់ពីនិយាយការងារចប់ យ៉ុនហ្គី ក៏ត្រឡប់មកបន្ទប់ការងាររបស់គេវិញ ។ គ្រាន់តែចូលមកដល់ស្នាមញញឹមក៏លេចឡើងព្រោះបើកទ្វារមកក៏ឃើញ ជីមីន និងជីយ៉ុន កំពុងតែគេងឱបគ្នាយ៉ាងមានក្ដីសុខ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now