+ ម៉ោង 7 យប់

តុៗៗៗៗៗ

" លោកប្រុសចា៎ ចេញមកញាំអាហារ " អ្នកបម្រើឡើងមកគោះទ្វាហៅចៅហ្វាយទាំងបីឲចុះទៅញាំបាយ

ក្រាក

" ខ្ញុំទៅលូវហើយបងរៀបចំឲហើយទៅ " ភីតបើកទ្វាមកប្រាប់ឲអ្នកបម្រើទៅរៀបចំបាយទឹកឲរួចមុននិងនាយចុះទៅ

" ចា៎អ្នកប្រុស "

" វេហ្កាស លោកកុំនាំកូនលេងទឹកយូរពេកប្រយ័ត្នភូឈឺណា៎ " នាយតូចស្រែកឲឪកូនដែរកំពុងងូតទឹកប្រលែងគ្នាមិនព្រមចេញមកស្លៀកពាក់ទៅញាំបាយសោះ

" ប៉ាតូច ហិហិហិ ភូចេះហោះ ហិហិ " ក្មេងតូចនៅលើដៃក្រាស់ធ្វើជាហោះទៅហោះមកសើចកខឹក ភៅតឃើញបែបនេះក៏ញញឹម

" បានហើយមកនេះប៉ារៀបចំខ្លួនឲ ហើយលោកប្រញាប់រៀបចំស្លៀកពាក់ទៅខ្ញុំឃ្លានហើយ " ភីតទទួលកូនពីដឌវេហ្កាសហើយក៏យកកូនមកជូតខ្លួនស្លៀកពាក់ឲរៀបរយក៏មិនភ្លេចងាកទៅតឿនអ្នកនៅក្បែរឲរុះរាន់ដែរព្រោះនាយឃ្លានមែនទែនហើយ

នៅតុបាយមានតែសម្លេងក្អាកក្អាយរបស់គ្រួសារតូច សកម្មភាពបែបនេះមិនដែរមានទេនៅក្នុងវិមាន ធីរ៉ាក់បញ្ញាគុន ដែរធ្វើឲអ្នកបម្រើនិងម៉ែដោះក៏ញញឹមនិងក្ដីសុខដ៏តូចមួយនេះផងដែរ ញាំបាយរួចរាល់គ្រួសារតូចក៏ទៅអង្គុយលេងនៅលើសាឡុងដោយមានភីតនិងភូអង្គុយមើលតុក្កតានិងវេហ្កាសអង្គុយមើលការងារ

" ស៊ុបប្រាយ៍ " សម្លេងទ្វាធំរបើកឡើងជាមួយសម្លេងស្រែករបស់អ្នកកម្លោះវ័យប្រមាន 22 ឆ្នាំ ទាក់ទាញចំណាប់អារម្មណ៍ឲអ្នកដែរកុំពុងអង្គុយនោះងាកមកមើលព្រមព្រាត

" អាវ មិនស៊ុបប្រាយ៍ទេហ៎ " ដោយឃើញមិនមានអ្នកណាសប្បាយអរជាមួយខ្លួនកម្លោះតូចក៏ប្រែមកជាធម្មតាបែបស្រពាប់ស្រពោន

" ស៊ុបប្រាយក្បាលឯងស្អី ? មកមិនប្រាប់បែបនេះ " វេហ្កាសហារស្ដីឲអ្នកចំណូលថ្មីដែរទើបតែមកដល់មិនទាន់ក្ដៅគូទផងក៏ទទួលបានសិរីសួរស្ដីពីបងប្រុសបាត់ទៅហើយ

" អ៊ូហូ ខ្ញុំគ្រាន់តែចង់ស៊ុបប្រាយបងប៉ុន្នុះ មិនបានមករកបងបីឆ្នាំហើយមិននឹកប្អូនទេហ៎ " តា ដែជាប្អូប្រុសតែម្នាក់របស់វេហ្កាសបានចូលទៅអោបបងប្រុសទាំងនឹករលឹកខុសពីបងប្រុសដែរមិនឹកនាប្អូនសូម្បីបន្តិច

បំណុលស្នេហ៍Where stories live. Discover now