Episode 16

168 36 0
                                    

កាត់មកដល់ពេលព្រឹកថ្ងៃព្រហស្បតិ៍

ម៉ោង6:00នាទីព្រឹក

តើពួកយើងត្រូវទៅមុនមីមីមែនទេ?(Tola) នាងអង្គុយលើសាឡុងជាមួយភីតឈី

ត្រូវហើយយើងខ្ចិលចាំណាស់ហើយបើនៅចាំមិនដឹងថាម៉ោងប៉ុន្មានបានគេងើបទេចឹងមានតែពួកយើងចេញទៅមុន(Pichy)

យប់មិញមីមីផឹកច្រើនណាស់ផឹកឡើងសន្លប់ហើយចឹងប្រហែលដូចជាឯងនិយាយហើយមិនដឹងថាងើបម៉ោងប៉ុន្មានទេ(Tola)

តោះតាក់សុីមកហើយ(Pichy) ថាហើយនាងក៏ដើរចេញទៅខាងក្រៅ

នេះឡានរបស់អ្នកនាងម៉ារីតាស៎ម៉េចក៏គាត់យកឡានមកទុកនៅនេះវិញ(Tola) នាងដើរចេញមកដល់ខាងក្រៅផ្ទះក៏ចាប់អារម្មណ៍នឹងឡានម៉ារីដែរចតនៅមុខផ្ទះ

តុលាឯងនៅឈរដល់ពេលណាទៀត?(Pichy) នាងឡើងអង្គុយលើតាក់សុីហើយតែមិនឃើញតុលាឡើងតាមក្រោយនាងក៏ស្រែកសួរ

ម៉េចក៏ឡានអ្នកនាងម៉ារីមកចតនៅមុខផ្ទះពួកយើងវិញចឹង?(Tola) នាងឡើងមកលើតាក់សុីភ្លាមនាងក៏សួរភីតឈី

យប់មិញនឹងគាត់គេងនៅផ្ទះពួកយើងតើ(Pichy)

ពិតមែនឬ?(Tola) នាងរៀងភ្ញាក់ផ្អើលបន្ដិចដែរ

ពិតនឹងហើយគាត់គេងបន្ទប់ជាមួយមីមី..ចឹងទុកឪ្យអ្នកនាងម៉ារីជូនមីមីទៅហាងតែម្ដងទៅពួកយើងកុំខ្វល់ច្រើនអី(Pichy) និយាយចប់នាងក៏បែរមុខទៅម្ខាងទៀត..តុលាវិញនាងក៏ស្ងាត់មាត់មិនសួរឬក៏និយាយអ្វីតទៅទៀតនោះទេ...

កាត់~កាត់

ម៉ោង7:00នាទីព្រឹក

ភីតឈីនាងក៏មកដល់ផ្ទះរបស់ប៊ែលឡាដូចរាល់ដងចឹង..ហើយនាងក៏ចាប់ផ្ដើមបង្រៀនហ្សាក់តាមមេរៀនទៅរៀនរហូតដល់ពេលដែរត្រូវម៉ោងសម្រាក..ភីតឈីវិញនាងងងុយខ្លាំងតែនាងក៏ខំបើកភ្នែកមិនហ៊ានបិទភ្នែកទេហើយក្រោមភ្នែកនាងវិញគឺខ្មៅព្រោះយប់មិញនាងមិនបានដេកគ្រប់គ្រាន់នោះទេទើបធ្វើឪ្យនាងអង្គុយសុខៗក៏ចាប់ផ្ដើមទន់ភ្នែកចង់តែដេក

SINGLE MOM Where stories live. Discover now