Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម

Start from the beginning
                                    

«សួស្ដីលោក Jeon Jungkook ជួបគ្នាម្ដងទៀតហើយ»Tae បោះដៃទៅមុខដើម្បីចាប់ដៃជាមួយនឹងបុរសកំពូលខ្មើត ទើបគេញញឹមឌឺដងបន្ថែមទៀត ។

«ចូលការងារទៅ!!»Jungkook ងាកមុខចេញមិនខ្ចីចាប់ដៃ ។ Tae ក៏សើចទើបអង្គុយត្រង់ខ្លួនវិញ ។

«ចាស៎ នេះគឺជាម៉ូតសម្លៀកបំពាក់របស់ហេរ៉ូដប់ឈុតដែលពួកយើងចង់អោយលោកកាត់ និងបញ្ចេញម៉ូតអោយដូចគំរូទាំងនេះ»Carla ហុចសឺមីអោយទៅរាងតូចមើល ។

«អូ៎...ច្រើនគួរសម អាចនឹងត្រូវការពេលវេលាយូរ ព្រោះម៉ូតក៏រាងស្មុគស្មាញបន្តិចដែរ»

«ពួកយើងអាចនឹងត្រូវការនៅដើមខែក្រោយ លោកអាចកាត់ទាន់ដែរទេ ព្រោះពួកយើងត្រូវត្រៀមដើម្បីយកទៅសម្ភោធតួអង្គនៅប៉ារីសបន្តទៀត»

«ដើមខែក្រោយ? បើចឹងពួកយើងមានពេលត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ ឈុតចេញមកអាចនឹងមិនស្អាត យ៉ាងហោចណាស់គឺពាក់កណ្ដាលខែក្រោយ ពួកយើងអាចមានពេលច្រើនជាងនេះដើម្បីរៀបចំ ព្រោះខ្ញុំត្រូវការកុម្មង់ក្រណាត់នឹងឆ្នៃម៉ូតបន្ថែមទៀត»

«ប៉ុន្តែពួកយើងត្រូវការនៅដើមខែក្រោយ!! ធ្វើបានឬអត់? បើគ្មានសមត្ថភាពទេ ពួកយើងរកអ្នកផ្សេង»សម្ដីស្ដាប់មិនចូលត្រចៀករបស់ Jungkook ដូចជាការមិនពេញចិត្ត ទឹកមុខមឺុងម៉ាត់ខុសធម្មតា ។

«បើចឹងលោកក៏ជួយពិចារណា រយៈពេលពីរសប្តាហ៍ត្រូវឌីហ្សាញដល់ទៅដប់ឈុត ឈុតនីមួយៗមានក្បូរក្បាច់រចនាទៅតាមរចនាបទរបស់វា មានភាពស្មុគស្នាញច្រើន មិនមែនរូបភាពដែលចង់ព្រីនចេញមកបែបណាក៏បានទេ ពួកយើងត្រូវការកុម្មង់សាច់ក្រណាត់ដើម្បីតម្រូវតាមឈុតរបស់លោកទៀត ជួយគិតឱ្យដល់ផងទៅ កុំយកអារម្មណ៍មកធ្វើការជួយបែងចែកអោយដាច់ផងលោក Jeon Jungkook »នាយតូចមិនបង្អង់ ចង់បំបាក់មុខគេដូចជាងាយពេកហើយ ។ Tae តបទៅវិញមិនទម្លាក់មាត់អោយរាងក្រាស់ស្ពឹកមុខមួយកន្លែង ។

«អឺក...បើចឹងខ្ញុំថាពួកយើងសុំពិភាក្សាគ្នាសិន សម្រាប់តម្លៃចាំចរចាតាមក្រោយ»Carla ឃើញសភាពការណ៏មិនស្រួលក៏ព្យាយាមប្ដូរបរិយាកាស កាលបើឃើញមនុស្សពីរនាក់ដែលអង្គុយទល់មុខគ្នាកំពុងតែបញ្ចេញចង្កូមមកបែបនេះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now