Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់

Magsimula sa umpisa
                                    

«លោកពិតជាចង់ស្គាល់ខ្ញុំមែនឬ?»
«មិនត្រឹមតែចង់ស្គាល់ប៉ុណ្ណោះទេ ថែមទាំង...ចង់ស្និទ្ធស្នាលនឹងអូនថែមទៀត»នាយសង្ហារលេបខាយជាមួយនឹងកាយវិការ ទាញរាងតូចអោយអឹបនឹងខ្លួនបណ្ដាលអោយត្រកៀកមូលក្លំប៉ះនឹងរបស់សម្ងាត់បញ្ជាក់ពីតម្រូវការដែលខ្លួនចង់បាន ។

«.....ខ្ញុំឬ? Kim...Honeii!!»Tae ញញឹមរាយមន្តស្នេហ៍បែរមករករាងក្រាស់ក្រសោបអោបករបស់គេបន្តរាំក្រលែងតាមភ្លេងទាំងមិនខ្វល់ពីអ្នកកម្លោះដែលកំពុងតែភាំងភ្លឹកនឹងសម្រស់ដ៏សិចសុីប្លែកភ្នែកមួយនេះ ជាពិសេសគឺបបូរមាត់ក្រហមព្រឿងៗដ៏គួរអោយចង់ថើប ។

«Honeii?»Jungkook ញញឹមកំហូចឱនមុខទៅរកក្លែបបបូរមាត់ដ៏ក្រហមស្រស់ ប៉ងចង់ប៉ះសាកល្បងរសជាតិ តើផ្អែមប៉ុណ្ណា ? Tae សម្លឹងទៅប្ដីដែលងងិតងងល់ឈ្លក់វង្វេងជាមួយនឹងគេទាំងមិនដឹងខ្លួន ។ បបូរមាត់ជិតនឹងផ្សាភ្ជាប់ Tae ក៏ដកមុខចេញអោយនាយសង្ហាបើកភ្នែកទាំងមិនអស់ចិត្ត

«សុំខ្ចីលោក Jeon ធ្វើជាបង្គោលណា!!»Tae ស្រដីបន្លប់ប្ដូរមកជារាំក្រវែល អោយអ្នកកម្លោះពេញចិត្តនឹងអាកប្បកិរិយាឆ្មើងឆ្មៃនេះជាខ្លាំង ។ Jungkook យកអណ្ដាតទល់ថ្ពាល់គុំទុកក្នុងចិត្តមិនអោយរួចពីដៃនាយឡើយចាំមើលចុះ ។

«តាមសប្បាយ!!»Jungkook ស្ម័គ្រចិត្តធ្វើជាសសរអោយគេរាំអោប ។ Tae រាំក្រលែងស្ទាបអង្អែលកាយមាំអោយនាយពេញចិត្ត ត្បិតគេដឹងពីចំណូលចិត្តរបស់នាយច្បាស់ជាងនរណាទាំងអស់ ។

«?????»មួយសន្ទុះក្រោយ Jungkook ចាប់ផ្ដើមជ្រួញចិញ្ចើមឆ្ងល់ ងាកមើលក្រោយខ្នងបែរជាបាត់មនុស្សដែលពង្វក់នាយមុននេះទៅហើយ ។

«អូនស្អាត?»Jungkook ងាករកជុំវិញខ្លួន ក្រលេកឆ្វេងស្ដាំនៅតែមិនឃើញ ។ មកដុតនាយហើយបែរជារត់បាត់ លេងល្បិចពេកទេដឹង ។ រាងក្រាស់មិនអស់ចិត្តក៏សម្ដៅទៅតុដើម្បីសួរមិត្ត ។

«Edward ឯងឃើញមនុស្សប្រុសមុននេះទេ?»

«ហឹម? យើងឃើញគេចេញទៅមុននេះ?»Edward ធ្វើមុខឆ្ងល់ ក្រែងមុននេះល្អូកល្អិនសុីចង្វាក់គ្នាណាស់តើ ម្ដេចមកសួរនាយទៅវិញ ។

«មុននេះ?»Jungkook

«យ៉ាងម៉េច ចាប់អារម្មណ៍ហេស៎»Edward ញញឹមកំហូចសួរល្បងទៅ Jungkook ដែលបង្ហាញទឹកមុខហាក់ម៉ួម៉ៅខុសប្រក្រតី ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Tahanan ng mga kuwento. Tumuklas ngayon