Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!

Start from the beginning
                                    

«គ្រូពេទ្យអ្នកជំងឺបន្ទប់502ដឹងខ្លួនហើយ»រាងចំណាស់ប្រាប់ដំណឹងដល់ខាងមន្ទីរពេទ្យជាមួយទឹកមុខញញឹមពព្រាយ ។ មិនយូរប៉ុន្មានគ្រូពេទ្យក៏ចូលមកពិនិត្យនិងវិនិច្ឆ័យពីអាការៈរបស់នាយ ។

«ចូលរួមត្រេកអរផងដែលគេឆ្លងផុតគ្រោះថ្នាក់មួយនេះ សុខភាពនៅមិនទាន់ធានាបានមួយរយភាគរយក៏ពិតមែន ប៉ុន្តែក៏ប្រសើរច្រើនឡើង ចំណែកឯរបួសខាងក្រៅប្រើពេលមិនយូរទេនឹងជាសះស្បើយពុំខាន»

«អរគុណណាស់លោកគ្រូពេទ្យដែលជួយកូនប្រុសរបស់ខ្ញុំ»

«ជាតួនាទីខ្ញុំប៉ុណ្ណោះ យ៉ាងណាយើងនៅតែត្រូវតាមដានសុខភាពគេបន្តដើម្បីធានាអោយបានថាគេត្រឡប់មកដូចដើម ចំណែកអាហារអាចញុាំបានធម្មតា ជាពិសេសអាហារដែលជំនួយកម្លាំង»

«ចាស៎...»

«បើចឹងខ្ញុំលាទៅវិញសិនហើយ»លោកគ្រូពេទ្យសង្ហារស្រដីមុននឹងចាកចេញ ។ ឯរាងចំណាស់ក៏សំដៅមករកកូនប្រុសដែលនៅគេងមិនកម្រើក ហាក់ស្ពឹកស្រពន់សព្វរាងកាយ ។

«យ៉ាងម៉េចហើយ Jungkook បានធូរខ្លះឬអត់ ម៉ាក់បារម្ភពីកូនណាស់មានដឹងទេ ម្ដេចក៏គេងយូរយ៉ាងនេះ សូម្បីតែលោកតាលោកយាយក៏បានមកមើលកូនដូចគ្នា»Mrs.Jeon រៀបរាប់ហូរហែរពីទុក្ខសោករបស់ខ្លួន មួយសប្តាហ៍មកនេះគាត់គេងមិនដែលស្កប់ម្ដងណាឡើយ ។

«ខ្ញុំឃ្លាន!!»

«អូ៎...ចាំបន្តិចម៉ាក់នឹងប្រាប់គេអោយធ្វើយកមកអោយ»Mrs.Jeon ធ្វើមុខមិនសម កាលបើកូនប្ដូរប្រធានបទខណៈដែលគាត់កំពុងតែចូលតួកម្សត់បែបនេះ ។ Mrs Jeon រហ័សរាយការណ៍ទៅប្រាប់អ្នកដែលនៅវិមានពីដំណឹងមួយនេះ ត្បិតអីលោកតាលោកយាយនៅមិនទាន់ត្រឡប់ទៅវិញនៅឡើយ ព្រោះចាំមើលអាការៈរបស់ចៅសិន ។

«................»Jungkook ឯណេះវិញ គេងបញ្ឈរភ្នែកគិតស្រមៃពីសុបិនដែលខ្លួននិមិត្តឃើញអំបាញ់មិញ ។ ចម្លែកណាស់ ម្ដេចនាយតែងយល់សប្តិឃើញរូបគេ ស្អប់ខ្លាំងប៉ុណ្ណានាយនឹងឃើញគេកាន់តែច្រើនកាលនោះរហូតមិនអាចបំភ្លេចគេចេញពីខួរក្បាលបាន ។

«ម៉ាក់! »
«ចាស៎កូន! Jung ត្រូវការអ្វីឬ?ឬឈឺត្រង់ណា? ប្រាប់ម៉ាក់មក ម៉ាក់នឹងទៅហៅពេទ្យ»
«ខ្ញុំគេងយូរប៉ុណ្ណាហើយ»
«ហេតុអ្វីក៏ស្រាប់តែសួររឿងនេះ កូនភ្ញាក់មកវិញជាការដែលល្អហើយ បន្តិចទៀតលោកតាលោកយាយនឹងមកមើលកូន»
«ខ្ញុំគ្រាន់តែចង់ដឹង ម៉ាក់ឆ្លើយមក »
«គឺ...មួយសប្ដាហ៍ជាងហើយ !!»
«ក្រៅពីលោកតានិងលោកយាយគ្មានអ្នកណាមកមើលខ្ញុំទេហេស៎»នៅសុខៗ Jungkook ស្រាប់តែសួរសំណួរនេះឡើង ជាហេតុធ្វើឱ្យរាងចំណាស់ឆ្ងល់ជាខ្លាំង តែក៏មិនគិតច្រើន មុននឹងឆ្លើយសំណួររបស់កូន ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now