<<សុំគេងដែរ..>>sunooនិយាយឡើងទាំងធ្វើមុខម៉ក់ៗពេលឃើញsunghoonបើកភ្នែកមកមើលខ្លួនបែបភ្ញាក់ផ្អើល
<<បន្ទប់ឯងមានមិចមិនដេក>>sunghoonក៏សួរទៅវិញតែមិនច្រឡោតទេ ខាននិយាយជាមួយsunooយូរដល់ឥឡូវ មកនិយាយជាមួយsunooវិញដូចយ៉ាងមិចមិនដឹងទេ
<<គឺ...អត់អ្នកអោប គេងមិនលក់>>sunooនិយាយឡើងធ្វើចរឹកដូចកូនក្មេងថែមទាំងប្រឹងថ្បុលខ្លួនចូលទៅទ្រូងរឹងមាំរបស់sunghoon
<<និយាយបែបនឹង ចង់អោយយើងដេកអោបឯងហេ>>sunghoonសួរទៅវិញទាំងជ្រួញចិញ្ចើមចូលគ្នា
<<ប្រហែលហើយ...>>sunooនិយាយឡើងទាំងមិនហ៊ានមើលមុខគេ ថ្ពាល់ឡើងក្រហម មិនដឹងថ្ងៃនេះខ្លួនកើតអី សង្ស័យចាញ់កូនឡើងឈឺហើយមើលទៅ
<<...>>sunghoon
<<ចាត់ទុកថាយប់នេះលោកសម្តែងអំពើល្អមកខ្ញុំទៅចុះ ទោះសម្តែងក៏ខ្ញុំទទួលយកដែរ>>sunooនិយាយឡើងទាំងងើយសម្លឹងមុខគេ ភ្នែកឡើងក្រហមព្រឹងទប់ទឹកភ្នែកដែរសឹងតែស្រក់ចុះ....។
<<បាន >>sunghoonក៏យល់ព្រមដោយឥតល័ក្ខខ័ណ្ឌ យ៉ាងណាវាគ្រាន់តែជាការសម្តែងប៉ុណ្ណោះគ្មានអីត្រូវគិតច្រើនទេ
<<លោកសាកនិយាយថា ប៉ាធំស្រឡាញ់កូនណាស់ដឹងទេ តើបានទេ>>sunooក៏ដាក់សំណើរមកភ្លាមទ្រូងខាងឆ្វេង
បុកមកវឹបៗ
<<ហេតុអីត្រូវនិយាយ? បែបនឹង>>sunghoonក៏សួរទៅវិញទាំងចម្លែកចិត្តមិចក៏មកនិយាយពាក្យទាំងនេះ
<<គឺខ្ញុំចង់លឺ ពេលណាដែរលោកក្លាយជាប៉ាគេទៅ តើលោកនិយាយពាក្យនេះពិរោះប៉ុណ្ណាទៅ ខ្ញុំចង់លឺនិយាយមកណា ហើយញញឹមផង>>sunooនិយាយទៅកាន់គេទាំងទឹកមុខអង្វរក ពិតជាចង់លឺខ្លាំងណាស់ ។sunghoonមើលមុខsunooបន្តិចមុននឹងហាមាត់ឡើងនិយាយពាក្យនោះ ទាំងញញឹមបង្ហាញភាពកក់ក្តៅ
<<ប៉ាធំស្រឡាញ់កូនណាស់ដឹងទេ>>ពាក្យរបស់sunghoonនិយាយចេញមកក្រៅ ធ្វើអោយsunooរំភើបឡើងស្រក់ទឹកភ្នែក ទោះដឹងថាវាសម្តែងក៏ដោយក៏sunooសប្បាយចិត្ត យ៉ាងហោចណាស់កូនក៏បានស្តាប់សម្លេងប៉ាធំខ្លួននិយាយថាស្រឡាញ់ខ្លួនដែរ
YOU ARE READING
លេខាតូច♡♡(ចប់)
Romancesunghoon Top sunoo bottom ស្នេហាដែរកើតឡើងពីលេខាតូចទៅកាន់ចៅហ្វាយរបស់ខ្លួនតែម្នាក់ឯងគេគឺKimsunoo បានលួចស្រឡាញ់ទៅកាន់អ្នកជាចៅហ្វាយ ហើយស្នេហ៍1នេះវាពិតជាមានឧបសគ្គណាស់តើគេអាចយកឈ្នះបេះដូងដ៏រឹងមាំរបស់ចៅហ្វាយចិត្តខ្មៅរបស់គេតើបានទេ បើរាល់ថ្ងៃគេតែងតែទទួលនៅការឈ...
លេខាតូច♡ ភាគ 17 លួចចូលបន្ទប់
Start from the beginning
