ភាគបញ្ចប់

762 37 8
                                    

Kenta:ប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ?

លោកគ្រូពេទ្យ:មិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែសូមកុំឲ្យអ្នកជំងឺមានការខឹងសម្បាញឹកញាប់ពេកព្រោះវាអាចឡើងសម្ពាធឈាមភ្លាមៗ

Kenta:បាទសូមអរគុណហើយ...

លោកគ្រូទេព្យ:បាទមិនអីទេវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ...

Kenta:បងសុំទោសណា....(ចាប់ដៃkimមកថើបកែវភ្នែវដែលគេមើលទៅkimពេលនេះពោពេញដោយការបារម្ភ)

Kim:ហ្អើយ...ឯងធ្វើស្អីលែងដៃរបស់យើង!(រលាស់ដៃចេញ)

Kenta:បងសុំទោស(ទឹកភ្នែកក៏ហូរមក)

Kim:ឯងចង់លេងល្បិចស្អីទៀតហើយ??ហើយហេតុអ្វីបានជាយើងមកនៅមន្ទីរពេទ្យ???

Kenta:បងជាអ្នកខុស មកដល់ពេលនេះទើបបងដឹងថាបងខ្លាចបាត់បង់អូនប៉ុណ្ណា បងប្រាប់ទៅអូនអាចនិងមិនជឿទេថាក្ដីស្រឡាញ់បងចំពោះអូនធំប៉ិនណាបងដឹងថាទង្វើរបស់បងពីមុនអាក្រក់ខ្លាំងពិបាកលើកលែងទោសឲ្យណាស់ បងស្រលាញ់អូនតាំងពីថ្ងៃដំបូងដែលយើងជួបគ្នាតែព្រោះតែចិត្តស្អប់គុំគួនព្យាបាទរបស់បងបានធ្វើបាបមនុស្សដែលបងស្រលាញ់បងសុំទោសkimកុំចាកចេញពីបងអី(និយាយរៀបរាប់យ៉ាងញ៉ាប់ៗដោយអារម្មណ៍ដឹងខុសនិងចិត្តដែលខ្លាចបាត់បង់ បេះដូងដែលស្រលាញ់មិនអាចរស់នៅដោយគ្មានមនុស្សម្នាក់នេះបាន)

Kim:យើងមិនលើកលែងទោសឲ្យឯងជាដាច់ខាតយើងមិនលើកលែងឲ្យមនុស្សដែលបំពានលើយើងដោយគុំនំផ្ទាល់ខ្លួននិងការច្រណែនឈ្នានីសទេ!

Kenta:មិនលើកលែងទោសឲ្យបងក៏បាន ឲ្យបងធ្វើអ្វីក៏បងព្រមសុំតែអូនកុំចាកចេញពីបងអី

Kim:ដំបូងឡើយឯងមិនខ្វល់ពីយើងទេមិនតាមរកយើងទេតែពេលនេះឯងបែរជាមករកមកថែ!ព្រោះតែកូនមែនទេ!

Kenta:មិនមែនទេ បងចង់បានអូនបងចង់ក្បែរអូនមើលថែអូនបងចង់លុបលាងកំហុសឆ្គងទាំងអស់ពីមុន ឲ្យបងក្រាបសំពះក៏ព្រមសុំអង្វរកុំចាកចេញអី!

Kim:kentaខ្ញុំជឿឯងរបៀបណា ទង្វើរបស់ឯងគ្រប់យ៉ាងដែលឯងធ្វើដាក់ខ្ញុំ ខ្ញុំចាំមិនភ្លេចមិនថាយូរប៉ុណ្ណាក៏នៅតែឈឺចាប់ហើយពេលនេះឯងឲ្យខ្ញុំលើកលែងទោសសុំកុំឲ្យចាកចេញ ខ្ញុំជឿរបៀបណាទាំងដែលឯងស្អប់បងpeteយ៉ាងខ្លាំងដល់ថ្នាក់ឯងបំពានលើខ្ញុំដើម្បីធ្វើបាបចិត្តគាត់ ខ្ញុំជាមនុស្សណាkentaខ្ញុំចេះឈឺ ខ្ញុំចេះយំ ខ្ញុំមិនមែនជាតុក្តតាដែលគេត្រូវការលេងក៏យកមកលេងពេលដែលគេអស់អារម្មណ៍ក៏បោះបង់ចោល ខ្ញុំជឿរបៀបណាត្រឹមតែកន្លះខែប្ដូរចិត្តឯងបាន(វៃដើមទ្រូងរបស់kentaដោយទឹកភ្នែករៀបរាប់ពីការឈឺចាប់របស់ខ្លួន)

You've reached the end of published parts.

⏰ Last updated: Jan 22 ⏰

Add this story to your Library to get notified about new parts!

កូនក្រមុំបំណុល(ចប់)Where stories live. Discover now