PART 15 : កាត់ក្បាលវា

Start from the beginning
                                        

​      #EVENING(ពេលល្ងាច)
ម៉ោងប្រហែលជាង5ល្ងាចនាយតូចTaehyungពេីតរមួលខ្លួនពេញពូក​ ទាំងមិនទាន់ចងអស់ងងុយ​ ទេីបបេីកភ្នែកឡេីងឃេីញថាខ្លួនមិនមែននៅបន្ទប់ធ្វេីការទៀតឡេីយ

«នេះនរណានាំយេីងមក? »Taehyungញីភ្នែក​ បន្លឺសួរខ្លួនឯង
«កុំខ្វល់អី​ ងូតទឹកល្អជាង»Taehyungងេីបដេីរសម្តៅទៅបន្ទប់ទឹកទាំងញីភ្នែកងងុយ
​     20នាទីក្រោយ
Taehyungចុះមកខាងក្រោមជាមួយសម្លៀកបំពាក់គេងយប់​
ចុះមកដល់ខាងក្រោមមិនឃេីញមានមនុស្សឡេីយ​ ទេីបសម្តៅទៅផ្ទះបាយឃេីញអុំមេផ្ទះនិងបងប្អូនស្រីបម្រេីទាំងពីរកំពុងតែចម្អិនម្ហូប
«សួស្តីបងៗ...មានអ្វីអោយខ្ញុំជួយទេ? »Taehyung
«គ្មានទេ​ អ្មកប្រុស...អ្នកប្រុសទៅវិញទៅប្រយ័ត្នជាប់ក្លិនមិនល្អណា»DingSu
«មែនហេីយ​ បន្តិចទៀតឆ្អិនហេីយ​ អ្នកប្រុសឃ្លានទេ»YiSu
«ក៏ឃ្លានតិចៗដែរ»Taehyung
«ចឹងអ្នកប្រុសទៅអង្គយលេងលេីសាឡុងទៅ​ ចាំខ្ញុំយកនំអោយញុំា»YiSuរកដេីរទៅទូរទឹកកកតែនាយតូចឃាត់
«មិនអីទេបងធ្វេីកិច្ចការបងចុះ​ ខ្ញុំរកអីញុំាខ្លួនឯង»Taehyungថារួចដេីររុករកមេីលទូរទឹកកក​ ឃេីញរបស់ញុំាឡេីងពេញនឹងមិនដឹងគួរញុំាមួយណាទុកណា​ គេក៏បេីកទូរទឹកកកជាន់លេីមេីល​ ឃេីញការ៉េចជាច្រេីន​ ក៏កាន់មួយប្រអប់យកទៅអង្គុុយលេីសាឡុង​ មេីលទូរទស្សន៍

បន្តិចក្រោយមកAlexក៏ដេីរចូលមក​ នាយមិនបានទៅជាមួយJungkookទេ​ ព្រោះទុកអោយនៅមេីលTaehyung

«បងAlexមកវិញហេីយ? ចុះឯណាបងប្រុស? »Taehyungប្រឹងអេីតមេីលនាយសង្ហារតែមិនឃេីញ

«គឺគាត់ទៅក្រៅប្រទេសមានរឿងបន្ទាន់​ ទេីបប្រញាប់ទៅ»Alex

«នេះទៅអត់ប្រាប់ខ្ញុំមួយម៉ាត់សោះ»Taehyungពេបមាត់ទាំងអន់ចិត្ត

«គឺមានការងារសំខាន់​ គាត់ក៏ជូនអ្នកប្រុសមកគេងនៅទីនេះហេីយតេី»Alex

«មិនដឹងទេ...តែអីឡូវខ្ញុំឃ្លានហេីយ​ បងAlexញុំាអាហារពេលល្ងាចជាមួយខ្ញុំទៅ​ បេីបងប្រុសមិននៅផង»Taehyungតបនឹងនាយបណ្តេីរដួសការ៉េមមកញុំាបណ្តេីរ

«ចឹងក៏បាន...អូហ៍មែនហេីយនេះចៅហ្វាយអោយយកមកអោយអ្នកប្រុស»Alexក៏ដកIPadស៊េរីចុងក្រោយបង្អស់មួយមកអោយនាយតូច​ Jungkookបានផ្តាំអោយយក​មកអោយមុននឹងឡេីងយន្តហោះ

YOUR LOVE​ [ END ]Where stories live. Discover now