Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!

Start from the beginning
                                    

« បើនាងជឿជាក់យ៉ាងនេះទៅហើយខ្ញុំក៏គ្មានអ្វីត្រូវនិយាយដែរ តែនាងត្រូវចងចាំសម្ដីខ្ញុំទុក! ខ្ញុំមិនមែន មីន យ៉ុនហ្គី ដែលនាងស្គាល់កាលនោះទេ ខ្ញុំមិនចូលចិត្តឱ្យនរណាគាបសង្កត់ពីលើខ្ញុំគ្រប់រឿង ជាពិសេសរឿងគូស្រករ! » យ៉ុនហ្គី និយាយចប់ក៏ឡើងទៅខាងលើវិញ ដោយមានអ្នកបម្រើស្រីម្នាក់កាន់ថាសអាហារយកទៅតាមក្រោយ ។ វាជាអាហាររបស់ ជីមីន ដែលគ្រឿងផ្សំឬរបៀបធ្វើ យ៉ុនហ្គី ជាអ្នកចាត់ចែងដោយផ្ទាល់ ហើយប្រសិនបើគេមិនបានធ្វើទេគេនឹងសរសេររៀបរាប់ពីរបៀបធ្វើនិងគ្រឿងផ្សំដាក់ក្នុងក្រដាស ឱ្យអ្នកបម្រើធ្វើវា ។

@ក្នុងបន្ទប់

មកដល់ក្នុងបន្ទប់ អ្នកបម្រើស្រីដាក់ថាសអាហារលើតុរួចទើបចាកចេញទៅវិញ ។ យ៉ុនហ្គី ស្រាប់តែញញឹមតិចៗ បន្ទាប់ពីឃើញរាងតូចកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើពូក គេមិនទាន់ដាស់រាងតូចទេទុកឱ្យគេគេងឱ្យអស់ងងុយសិន ។ យ៉ុនហ្គី ដើរទៅកាន់សាឡុងដែលនៅក្បែរទូសៀវភៅហើយចាប់យកវ៉ែនតានិងសៀវភៅមួយក្បាលមកអាន ។ ភ្លាមៗ ទ្វារបានបើកឡើងដោយស្នាដៃក្មេងប្រុសតូចម្នាក់ដែលគ្រប់គ្នាស្គាល់ថាជារាជបុត្រតូចរបស់ យ៉ុនហ្គី និងជាកូនក្រូចខ្វិចរបស់ជីមីន នោះគឺ ជីយ៉ុន នឹងឯង ។

« មករកដេតឌីមក! ម៉ាម៉ាកំពុងគេង » យ៉ុនហ្គី បក់ដៃហៅកូនមកអង្គុយលើសាឡុងជាមួយខ្លួន ។

« ដេតឌី ម៉ាម៉ា ពិតជាមានអាអូនមែនហី? » ជីយ៉ុន សួរទាំងសប្បាយចិត្ត ទីបំផុតគេលែងអផ្សុកហើយគេមានប្អូននឹងគេហើយ ។

« បាទ ម៉ាម៉ា មានប្អូនឱ្យកូនហើយ សប្បាយចិត្តឬអត់ ហឹម? »

« សប្បាយណាស់បាទ ទីបំផុតកូនមានប្អូននឹងគេហើយ ហិហិ » ជីយ៉ុន សើចកក្អឹកព្រោះសប្បាយចិត្តដែលខ្លួនមានប្អូន ។

« ចឹងចាំពេលប្អូនកើតមក កូនជួយមើលប្អូនម៉ាម៉ាពេល ដេតឌីទៅធ្វើការឮទេ? » យ៉ុនហ្គី អង្អែលក្បាលកូនតិចៗ និងស្រដីប្រាប់កូនដោយសំឡេងស្រទន់ ។

« ទទួលបញ្ជាបាទ ហិហិ »

« សឺតៗ ល្អណាស់ កូនប្រុសប៉ា! នោះ ប៉ាអានសៀវភៅឱ្យស្ដាប់ » យ៉ុនហ្គី ថើបថ្ងាសរបស់កូនពីរខ្សឺតទើបលើកកូនមកអង្គុយលើភ្លៅហើយអានសៀវភៅឱ្យកូនស្ដាប់តិចៗ មិនឮខ្លាំងពេកព្រោះខ្លាចរំខានដល់ ជីមីន ដែលកំពុងតែគេង ។ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ទេថាអ្នកដែលគេងនោះកំពុងតែគេងមើលមកពួកគេដោយស្នាមញញឹម មិនប្រាប់ក៏ដឹងថាមានក្ដីសុខប៉ុណ្ណាដែរ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now