Part15: I'll choose Him!

Start from the beginning
                                    

"គិតថាខ្លួនឯងជាអ្នកណាហ៊ានបញ្ជាយេីងឲ្យធ្វេីតាម?"ស៊ុកស៊ុកងេីបអង្គុយស្រែកតវ៉ាទាំងខឹងពេលរាងក្រាស់ចេញទៅបាត់។

•ព្រឹក

ថ្ងៃនេះនាងបម្រេីយកឈុតជាច្រេីនយកមកដាក់លេីគ្រែរងចាំហូស៊ុកដែលកំពុងតែសម្អាតខ្លួននៅខាងក្នុងបន្ទប់ទឹក។

"ស្អីគេ?"ស៊ុកស៊ុកក្រោយចេញពីបន្ទប់ទឹកមកឃេីញឈុតជាច្រេីននៅលេីកគ្រែផងដាក់ប្រយួលេីដែកផងវាពិត
ជាច្រេីនខ្លាំងណាស់។

"គឺចៅហ្វាយអោយពួកខ្ញុំមករៀបចំខ្លួនឲព្រះអ__គឺម្ចាស់តូច"នាងម្នាក់បិះនឹងនិយាយខុសទៅហេីយតែបានម្នាក់ទៀតរំលឹកទេីបកែបានទាន់។

"មិនត្រូវការទេ!"កាយតូចប្រកែកដោយចង់ឈ្នះថេយ៉ុងមិនព្រមធ្វេីតាមអ្វីដែលនាយចង់បាននោះទេ។ក៏មិនព្រមទៅជួបគ្រួសារគីមដែរ។
"ចេញទៅសិនទៅ!"ថេយ៉ុងមកពីក្រោយបញ្ជានាងបម្រេីអោយចេញទាំងអស់ដេីម្បីឲ្យនាយបាននិយាយជាមួយភរិយាដែលរឹងទទឹងរបស់គេ។

"ភ្លេចមែនទេ?..អ៊ីចឹងយេីងរំលឹកទ្រង់!..ថ្ងៃនេះគ្រួសារយេីងនឹងមក!"នាយឧត្តមសេនីយ៍
"មិនបានភ្លេចតែយេីងមិនចង់ជួបគ្រួសារលោក!"កាយតូចបែខ្នងចង់ដេីរចេញទាំងមិនខ្វល់ជាមួយនឹងថេយ៉ុងដែលទប់កំហឹងយ៉ាងត្រជាក់។

"តែទ្រង់ត្រូវតែទៅ!..បេីពិបាកធ្វេីខ្លួនឯងអ៊ីចឹងយេីងជួយ!"នាយឧត្តមសេនីយ៍ដេីរទៅរកឈុតដែលខ្លួនពេញចិត្តដែលជាហេតុធ្វេីឲ្យកាយតូចឆ្លេឆ្លាចង់រត់ចេញភ្លាមៗតែអ្វីៗដូចជាមិនទាន់នោះទេ។
ខ្លាចគេណាស់តែរឹងចចេសណាស់😔។

"អ្អាយ!...លែងយេីង!...ទេលែង!!!......"ហូស៊ុកស្រែកចាចទាំងខឹងនឹងថេយ៉ុងដែលព្យាយាមចាប់ដោះអាវរបស់ខ្លួន។

"...អ្ហឹក-អ្ហឹក...អាក្រក់!"ស៊ុកស៊ុកអង្គុយទាល់ឥដ្ឋឈប់រេីព្រមនៅស្ងៀមទាំងសម្រក់ទឹកភ្នែកងាក់មុខគេចចេញដោយខឹងនឹងឈឺចិត្តជាខ្លាំងព្រោះរេីមិនឈ្នះរាងក្រាស់។

"បន្ដិចក្រោយត្រូវតែរួចរាល់យេីងចាំទ្រង់នៅខាងក្រោម!"ដោយឃេីញកាយតូចយំនាយក៏ឈប់បង្ខំដោះអាវរបស់អាល្អិតហេីយក៏ចេញទៅវិញបាត់ជាមួយនឹងដំណេីរមានអំណាចដូចដេីម។

Enemies To Lovers🖤/VHOPE/Where stories live. Discover now