ភាគទី១២:មិនបានរំពឹងទុក

Mulai dari awal
                                    

"ហ៊ើយ~ហ៊ើយយើងចុះចាញ់ឯងហើយមីននី!!!តែថាឯងទៅធ្វើការនៅទីនោះមានឃើញអ្វីគួរឲ្យចាប់អារម្មណ៍ដែលទេ"ថេយ៉ុងសួរបណ្ដើរលើកកែវទឹកមកក្រេបផ្សើមបំពង់បណ្ដើរព្រោះដឹងមុនទៅហើយថាជួបជាមួយមហាមិត្តនេះមិនងាយទេដែលមិនជជែកគ្នាហូរហែដល់យប់ជ្រៅនោះ

"មិនច្រើនទេគ្រាន់តែដឹងថាគាត់មានសង្សារចាស់ម្នាក់~ហេថេយ៍ឯងអូខេទេនេះ"នាយតូចក្រឡេក្រឡាប់ភ្នែកបែបមិនខ្វល់តែភ្ញាក់ផ្អើលពេលសម្លាញ់ឈ្លួកទឹក

"ស្អីគេ?សង្សារចាស់"ថេយ៍ឧទានដោយមិនចង់ជឿថាជុងហ្គុកនេះធ្លាប់មានសង្សារ

+យប់-វេលាម៉ោង10:50នាទី

ជុងហ្គុកទើបតែត្រឡប់មកដល់ផ្ទះដោយអាការៈស្រវឹងតិចៗផងដែរពេលនាយដើរដល់មុខផ្ទះបាយទើបបានឃើញថានៅបើកភ្លើងនៅឡើយហើយបានបន្ដិចទើបលេចវត្តមានរបស់នាយតូចចេញមកដោយក្នុងដៃមានទឹកដោះគូមួយកែវផងដែរ

"អា៎!!!មកមិនឲ្យសញ្ញាសោះ"រាងតូចនិយាយតិចៗម្នាក់ឯងនិងព្យាយាមដើរឲ្យបានលឿននិងហួសតែថាជុងហ្គុកគឺរហ័សជាងដៃមាំរបស់នាយស្រវ៉ាចង្កេះតូចរបស់ជីមីនមកអឹមនិងខ្លួន

"ហេតុអ្វីចាំបាច់គេច?ហឹស~អូមេហ្គា"កែវភ្នែកមាត់សម្លេងស្មើរនេះពិតជាប្លែកសម្រាប់ជីមីនណាស់ហើយកាន់តែខ្មាសព្រោះមិនធ្លាប់ឡើយដែរស្និតស្នាលខ្លាំងជាមួយរាងក្រាស់

"មិនបានគេចទេ!!!លែងទៅ"រាងតូចសម្លឹកមុខអាល់ហ្វានិងព្យាយាមបេះដៃមាំចេញនេះគេអៀនណាមកធ្វើអីបែបនេះស្រស់ៗពេកហើយ

"ក្រអូប"សម្ដីគ្មានក្បាលគ្មានកន្ទុយធ្វើឲ្យនាយតូចភាំងកាន់តែមានអារម្មណ៍មិនស្ងប់

"លែងទៅ!!!សង្ស័យតែស្រវឹងមែនទែនហើយ!!!~ហេដាក់ខ្ញុំចុះជុងហ្គុកលោកចង់ធ្វើអីលែងខ្ញុំភ្លាមចន~ជុងហ្គុក"រាងតូចព្យាយាមរើបម្រាស់ពីការត្រកងរបស់ជុងហ្គុកនេះធ្វើឲ្យគេគាំងអស់ហើយសុខៗមកបីគេបែបនេះមិនទម្លាប់ទេ

"ហេតុអ្វីចាំបាច់ឡូឡា!!!នេះជារឿងទូទៅហើយមិនចឹងមីននីពួកយើងរៀបការរួចហើយណា"ជុងហ្គុកចាក់បណ្ដោយមុននេះគេគ្រាន់តែចង់ញ៉ោះលេងតែឥឡូវនេះដូចជាគួរឲ្យចាប់អារម្មណ៍ទ្វេដង

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜTempat cerita menjadi hidup. Temukan sekarang