ភាគទី 12

Start from the beginning
                                    

ក្រឡេកមកខាងមន្ទីរពេទ្យ

សុីសុី នាងទៅមើលថែរ ជីមីន តែត្រូវ ជីមីន ធ្វើបាបមិនពេញចិត្តនឹងនាងនោះទេ ។
« នៅមន្ទីរពេទ្យនេះខ្វះពេទ្យមែនទេ ?? បានជាអោយមនុស្សរោគចិត្ត ... ចូលចិត្តស្ទាបខ្លួនប្រាណមនុស្សប្រុសអោយមើលថែរខ្ញុំ » ជីមីន សម្លក់ទៅនាងតូចកំពុងពិនិត្យមើលរបួសគេដោយមិនភ្លេចបោះពាក្យមើលងាយទៅនាងឡើយ
« ... » នាងតូចមិនមាត់នៅតែបន្តរធ្វើការនាងមើលថែរ ពូ មីន នាង ។ តែធ្វើអោយម្នាក់ទៀតកាន់តែឆេះនាងមិនតបគេបែបនេះគេស្ទះស្លាប់មិនខាន
« ចេញទៅ ....» ជីមីន ក៏ប្រើកម្លាំងបាយរុញនាងតូចអោយចេញពីគេ
« ព... »
« អូនកើតអីហា » ថេយ៉ុង ក៏មកដល់ទ្រនាងតូចស្រាប់ពេលនាងចង់ប្រាប់ ជីមីន ថានាងជាកូនរបស់ ជុងហ្គុក ។
« ជាឯង .... » ជីមីន ថេយ៉ុង ក៏និយាយដំណើរគ្នាក្រោយពីឃើញគ្នា
« បងស្គាល់គេមែនទេ ? » ស៊ីស៊ី ក៏ងើយមុខមកសួរ ថេយ៉ុង ឃើញសកម្មភាពពួកគេបែបនេះច្បាស់ស្គាល់គ្នាមិនខាន
« ស្គាល់ » ជីមីន ក៏ឆ្លើយជំនួស
« នេះ ... » ស៊ីស៊ី នាងចង់អោយ ថេយ៉ុង ជាសង្សាររបស់នាងឆ្លើយ ។ មើលតាមសកម្មភាពពួកគេ ជីមីន ដឹងច្បាស់ណាស់ថាពួកគេមានទំនាក់ទំនងសុីជម្រៅនឹងគ្នាមិនខាន
« ស្ងាត់មាត់ឯង !! អូនឆាប់ទៅមើលអ្នកជម្ងឺផ្សេងទៅទីនេះទុកបងជាអ្នកដោះស្រាយ » ជីមីន បម្រុងនិយាយរឿង ស៊ូយូ តែក៏ត្រូវ ថេយ៉ុង កាត់បង្វៀងនាងតូចអោយទៅក្រៅ
« ឯងថោកទាប !! មានប្រពន្ធហើយមកលួចលាក់មានស្រីនៅមន្ទីរពេទ្យ » ជីមីន បើកុំតែដៃគេមានរបួសនឹងហក់ទៅ ដាល់ ថេយ៉ុង អោយដឹងគ្នាម្ដង
« នាងមិនស្រីយើង តែជាមនុស្សយើងស្រលាញ់ » ថេយ៉ុង ភាពជាកូនប្រុសនៅតែមានក្នុងខ្លួនរបស់គេ ។ គេហ៊ានលេងហ៊ានសងទទួលនូវគ្រប់យ៉ាងដែលគេបានសាង
« អាថោកអើយ ... ឌឹកៗ » ជីមីន ខឹងនឹងគេឡើងញ័រសាច់ក៏ហក់ទៅដាល់គេទាំងមានរបួសដាច់សារ៉ូមខ្ចាយពេញមនុស្សមន្ទីរពេទ្យ
« អ្នកជម្ងឺដូចឯងធ្វើអ្វីបាន ... » ថេយ៉ុង នាយមិនបានតដៃនឹង ជីមីន នោះទរ
« ឌឹក ! មួយដៃនេះសម្រាប់ ស៊ូយូ ... បើដឹងថាជាមន្ទីរពេទ្យរបស់ ឯងយើងមិនខ្ចីមកគេទេ វើយ » ជីមីន ក៏ច្រាន ថេយ៉ុង អោយដួលទាញអាវធំរបស់គេចាកចេញ
« .... »  ថេយ៉ុង មិនមាត់យកដៃជូតឈាមដៃប្រឡាក់មាត់គេវាយមុននេះ ។ ក្នុងចិត្តគេពេលនេះមិនដឹងស្រលាញ់អ្នកណាទេ .... តែពេលនេះ ជីមីន ដឹងការពិតហើយចុះបើគេយកទៅប្រាប់ ស៊ីស៊ី ? នាយដឹងច្បាស់ណាស់ ស៊ីស៊ី ច្បាស់ទទួលយកមិនបានដើរចេញពីគេបើដឹងគេធ្វើរឿងទាំងអស់នេះដើម្បីសងសឹកគំនុំស្នេហ៍ចាស់ម៉ាក់គេ ។ ក្នុងចិត្តក៏ចាប់ផ្ដើមភ័យខ្លាចការពិតលាតត្រដាងណាប៉ាម៉ាក់នាងតូចទៀត ...
« ថេយ៍ ... » ស៊ីស៊ី មិនអស់ចិត្តក៏ត្រឡប់មកវិញឃើញសង្សារខ្លួនដួលដោយមុខមានស្នាមរបួស
« អូន ... » ថេយ៉ុង ក៏ទាញនាងមកអោបជាប់ដើមទ្រូង ។ បញ្ជាក់បានថាគេមិនចង់បាត់បង់នាងឡើយ
« បងកើតអី ? ឬមួយគេវាយបង ?? បងកុំខឹងអីណាគាត់នឹងតែចឹងកូរពេញមួយយប់ហើយ បងកុំយកចិត្តទុកដាក់នឹងគេពេកអីណា មនុស្សពូកែអូន ... » ស៊ីស៊ី ក៏អោបអង្អែលខ្នងសង្សារនាង ។ នាងស្មានតែកខូចចិត្តនឹងការងារខ្លាចថាគេពិបាកចិត្តពេលធ្វើការមិនបានល្អ

        🌼💜🙏 សូមរងចាំអានភាគបន្ត🙏💜🌼

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now