Episode 18:នាងត្រឹមជាកាកសំណល់...

Start from the beginning
                                    

____

     ថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកទេប៉ុន្តែប្រុសចាស់ម្នាក់នេះបែរជាមិនព្រមធ្វើការទាល់តែសោះ ហើយឥឡូវនេះកំពុងគេងលើសាឡុងដោយមាន ភ្លៅ ជីមីន ជាខ្នើយ ។ ជីមីន អង្គុយអានសៀវភៅដោយលះបង់ភ្លៅឱ្យប្ដីកើយហើយភ្លាមនោះទូរស័ព្ទ ដៃរបស់ យ៉ុនហ្គី ក៏រោទ៍ឡើង ជីមីន លូកដៃយកទូរស័ព្ទប៉ុន្តែមិនឃើញទើបលូកហោប៉ៅម្ខាងទៀតតែត្រូវ យ៉ុនហ្គី ចាប់ដៃជាប់ ។

« ធ្វើអី? » យ៉ុនហ្គី ធ្វើជាសួរទាំងដែលដឹងហើយ ថា ជីមីន ចង់យកទូរស័ព្ទដែលកំពុងតែរោទ៍ ។

« ធ្វើបងឯងនឹង! » ជីមីន និយាយឌឺទាំងសម្លក់ថ្លែ ដឹងហើយនឹងនៅមកសួរទៀត ។

« យី! អញដាក់ភ្លឹបអាឡូវនឹង! » រាងក្រាស់ក្រោកអង្គុយហើយស្រដីទាំងស្រឺតធ្មេញ ក្មេងពូកែឌឺដងមកវិញយ៉ាងចឹងសមតែដាក់ភ្លឹបយកតែម្ដង ។

« ដាក់មោប្ដី ដាក់មោអូនដេកចាំ ហើយចាំយប់ឬឥឡូវនឹងដែរបង? » មិនឱ្យចាញ់ ជីមីន តបវិញទាំងឌឺដងឱ្យ យ៉ុនហ្គី មនុស្សស្អីគួរឱ្យស្អប់ដឹងថាគេចង់បានអីហើយនៅសួរទៀត ឯទូរស័ព្ទនោះរោទ៍ចង់បែកក្រដាសត្រចៀកទៅហើយ ។

« បងគ្រឺតអូនឯងណាស់ ចង់តែចាប់...អួក! » និយាយមិនទាន់ចប់ផង យ៉ុនហ្គី ស្រាប់តែដោល រកក្អួតទើបគេប្រញាប់លើកដៃខ្ទប់មាត់ហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន ។

« បង? យ៉ាងម៉េចហើយ? » ជីមីន ក៏ប្រញាប់រត់ទៅតាមប្ដីដោយក្ដីបារម្ភពេញទ្រូង ។

« បងមិនអីទេ អួកៗ! » និយាយមិនទាន់ផុតពីមាត់ផងគេក៏ក្អួតមកម្ដងជាពីរដងទៀតឡើងទន់ខ្លួនទៅហើយ ។

« នៅថាមិនអីទៀត? ឆាប់លុបលាងមុខទៅ ទៅពេទ្យជាមួយអូន »

« ទៅធ្វើអី? បងមិនបានកើតអីទេ » ជាការពិតគេគ្រាន់តែក្អួតប្រហែលជាញ៉ាំអាហារខុសតែប៉ុណ្ណឹង សម្រាកបន្តិចក៏លែងអីហើយ ។

« បងហ៊ានប្រកែកនឹងអូន? »

« មិនបានប្រកែកតែបងពិតជាមិនបានកើតអីពិតមែន »

« យ៉ុន! បងក្អួតយ៉ាងនេះហើយថាមិនបានកើតអីទៀតឬ? បងពិតជាមិនយល់ពីចិត្តរបស់អូនដែលបារម្ភពីបងស្ទើតែឆ្កួតនេះទេឬ? » ជីមីន និយាយទាំងចង់យំគេបារម្ភពីនាយណាស់ប៉ុន្តែមើល យ៉ុនហ្គី ធ្វើចុះមិនបានខ្វល់ជាមួយចិត្តរបស់គេទាល់តែសោះហើយ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now