ព្រឹកថ្ងៃថ្មីអ្វីៗក៏ថ្មីតែបើយើងក្រឡែកទៅមើលក្នុងបន្ទប់មួយដែលមានមនុស្សប្រុសមាឌមាំទាំម្នាក់ដេក
មិនទាន់ភ្ញាក់ឡើយ ប៉ុន្តែមិនបានយូរអំណាចនៃពន្លឺព្រះអាទិត្យក៏រះជះមកប៉ៈផ្ទៃមុខរបស់មនុស្សប្រុសម្នាក់នេះឲ្យភ្ញាក់ផ្អើលទាំងមិនចង់
«ហ៉ឹម!!!ជេគ»ភ្ញាក់ពីដំណេកមែនពិតតែភ្នែកក៏មិន
បានបើកឡើងដូចគ្នាតែដៃបែរជារុករាវរកអ្នកជាសង្សារដែលបានដេកជាមួយគ្នាយប់មិញតែក៏មិន
បានប៉ៈសូម្បីបន្តិចទើបធ្វើឲ្យនាយបង្ខំចិត្តបើកភ្នែកឡើងសម្លឹងពាសពេញបន្ទប់
«ជេគអូននៅឯណា»ជេយ៍ងើបផ្ងក់ដូចគេទាញក្រោយមិនឃើញវត្តមាននាយតូចហៅយ៉ាងណាក៏មិនឆ្លើយ
«ជេគឮបងហៅទេ»ជេយ៍ងើបចេញពីគ្រែហើយយកកន្សែងមករុំល្វែងក្រោមហើយស្វែងរកនាយតូចពេញ
បន្ទប់តែយ៉ាងណាក៏នៅតែមិនឃើញ
«ជេគកុំលេងបែបនេះចេញមកបងឆ្គួតឥឡូវហើយ»
ជេយ៍នៅតែបន្តរកទាំងបន្ទប់ទឹក ផ្ទះបាយ ឬកន្លែង
ណាដែលអាចទៅបាននាយដើរចុះឡើងស្វែងរក
នាយតូចមិនឈប់រហូតដល់ឮសំឡេងសារមួយចេញពីទូរស័ព្ទរបស់នាយនៅក្បាលតុទើបសម្តៅទៅយកវាមកមើល
*Good morning បងសម្លាញ់បើចង់ជួបអូនឆាប់មក អូនក៏នឹកបងដែរតែមុនមកកុំភ្លេចផឹកទឹកក្រូចច្របាច់លើតុផងអូនខំធ្វើជាពិសេសណា មិនផឹកអូនខឹងហើយ*វាជាសាររបស់ជេគផ្ញើមកជេយ៍
«អូននៅឯណា»ជេយ៍ក៏សួរទៅវិញព្រោះពេលនេះមិន
ដឹងថានាយតូចនៅឯណាទេ
*អគារហានយូ*
ជេយ៍មិនគិតយូរក៏ស្រុះស្រូតស្លៀកពាក់ឲ្យរៀបរយ
និងយកអ្វីសំខាន់ៗរបស់គេទុក បម្រុងនិងចាកចេញ
តែភ្លាមៗក៏ឈប់ង៉ក់ចាំអ្វីដែលជេគបាននិយាយមុននិងក៏ដើរទៅផ្ទះបាយហើយក៏ឃើញទឹកក្រូចច្របាច់
មួយកែវពិតមែនដែលរៀបចំយ៉ាងមានរបៀបមិនគិតយូរនាយក៏លើកផឹករហូតដល់អស់ហើយទុកកែវលើតុវិញដោយមិនចាប់អារម្មណ៍និងសារធាតុសៗបាតកែវដែលមិនទាន់រលាយអស់នោះ
នៅអគារហានយូនេះជាអគារមួយត្រូវបានគេបោះបង់
ចោលជាយូរមកហើយដោយសារតែម្ចាស់ត្រូវបានស្លាប់បាត់បង់ជីវិតនៅសល់តែកូនប្រុសដែលមានអាយុត្រឹមតែ15ឆ្នាំម្នាក់ដែលនៅរស់ដោយសារការ
ជឿតៗថាមានវិញ្ញាណតែងតែលងបន្លាចរហូតទើបបុគ្គលិកនាំគ្នាលាឈប់អស់រហូតដល់អគារនេះត្រូវបានបិតចោលហើយក្មេងប្រុសដែលជាកូនម្ចាស់អគារនេះគឺជាជេគ ក្នុងពេលនោះស៊ុងហ៊ុនក៏ស័្មគ្រចិត្តយក
ជេគទៅចិញ្ចឹមតែម្តងព្រោះប៉ាម៉ាក់របស់ជេគក៏ជាអ្នក
មានគុណលើនាយដូចគ្នា
