Chatper 47: គេជាកូនរបស់ពួកយើង

Start from the beginning
                                    

« អរគុណ » Taehyung ទទួលសម្លៀកបំពាក់ពីដៃរាងក្រាសនិងនិយាយអរគុណទៅកាន់នាយ។

« អូនត្រូវការអីទៀតត្រូវប្រាប់បងលឺទេ? » និយាយរួច Jungkook ក៏ចាកចេញទៅនិងទាញទ្វារបន្ទប់ទឹកបិទទុកឲ្យរាងតូចនៅងូតទឹកម្នាក់ឯង។

Jungkook ដើរសម្ដៅមកយកទូរស័ព្ទនៅលើតុក្បែរក្បាលគ្រែរួចក៏ចុចខលទៅកាន់នរណាម្នាក់?

« ហាឡូ...! យើងត្រូវការឲ្យឯងធ្វើរឿងមួយឲ្យយើង! យប់នេះយើងនឹងប្រាប់ទីតាំងដែលត្រូវជួបគ្នាប៉ុន្នឹងចុះ » ក្រោយពីនិយាយទូរស័ព្ទចប់ហើយ Jungkook ក៏ដាក់ទូរស័ព្ទចុះទៅលើតុវិញនិងងាកទៅមើលមាត់ទ្វារបន្ទប់ទឹកក្រែងល៎រាងតូចចេញមកបានស្ដាប់ឮពីការសន្ទនារបស់នាយនៅមុននេះ។

***

Jungkook កាន់ដៃ Taehyung ចុះមកខាងក្រោមជាមួយគ្នាដើម្បីមកញ៊ាំអាហារពេលល្ងាចដែលមីង Yun បានធ្វើមុនពេលពួកគេត្រឡប់មកផ្ទះវិញ។

« អញ្ជើញពិសារឲ្យបានច្រើនៗណាអ្នកប្រុសតូច » មីង Yun និយាយតិចៗដាក់ Taehyung ទាំងញញឹមពេលដែលគាត់លើកអាហារយកមកឲ្យគេ។

« អរគុណហើយមីង » Taehyung ញញឹមតបគាត់វិញទើបចាប់ផ្ដើមញ៊ាំអាហាររបស់គេដែលធ្វើដោយដៃមីង Yun ផ្ទាល់ហើយក៏ជាអាហារសម្រាប់បំប៉នសុខភាពរបស់គេផងដែរ។

« នេះឆាប់ញ៊ាំទៅ » Jungkook ដួសសាច់ត្រីនិងចាប់គ្រឿងសមុទ្រដាក់ចានខាងមុខរាងតូចដើម្បីឲ្យគេញ៊ាំ ប៉ុន្តែទឹកមុខរបស់គេឃើញអាហារទាំងនោះហើយដូចជារអើមៗរកក្អួតចេញមកអញ្ចឹង ទើប Jungkook ជ្រួញចិញ្ចើមចូលគ្នាឆ្ងល់នឹងអាការៈរបស់គេ។

« អូនកើតអី? មិនចូលចិត្តញ៊ាំត្រីមែនទេ? ឬមួយក៏អូនមិនចូលចិត្តគ្រឿងសមុទ្រ? ប៉ុន្តែលើកមុនអូនញ៊ាំនៅហាងជាមួយបងតើ? » Jungkook សួរនាំជាច្រើនទាំងងឿងឆ្ងល់និងចង់ដឹងថា Taehyung កើតអ្វីឲ្យប្រាកដឬមួយក៏គេប្រតិកម្មជាមួយវា?

« យកវាចេញទៅ អ៊ួក » Taehyung រុញចានអាហារដែល Jungkook ចាប់ម្ហូបដាក់ឲ្យមុននេះ មុននឹងលើកដៃមកខ្ទប់មាត់ដើម្បីទប់ក្អួតរបស់គេ។

« មី...មីងសុំទឹក » Taehyung ដកដង្ហើមញាប់ៗនិងស្រែកហៅមីងរកទឹកទើបមីង Yun ក៏ប្រញាប់ប្រញាលយកទឹកមកឲ្យគេផឹកនិងបានឲ្យថ្នាំគេលេបផងដែរធ្វើឲ្យអ្នកខាងណោះឃើញហើយឆ្ងល់ភ្លាម។

MR BADBOY // j.jk x k.thWhere stories live. Discover now