Part9+10:I'll Show you my cruelty😡¹⁸+

Start from the beginning
                                    

"ឆាប់មក!.."ថេយ៉ុងប្រងេីយនឹងការរៀបរាប់របស់កាយតូចដោយ ប្រេីកម្លាំងទាញកាយតូចមួយទំហឹងគ្មានការថ្នាក់ថ្នមដែលទ្រង់ជាព្រះអង្គម្ចាស់អីបន្តិច។
"ហ្ហឹក-ហ្ហឹក..លែងយេីង-ជួយផង!..ជួយផង!"មិនថាហូស៊ុកខំស្រែករកជំនួយយ៉ាងណាក៏គ្មានបានផលព្រោះទីនេះម្ដុំផ្ទះមិនសូវមានឡានចេញចូលនោះទេ។

ពេលឡានថេយ៉ុងចេញទៅផុតទ្វាផ្ទះរបស់លោកលីក៏បានបេីកឡេីងហេីយក៏មានឡានមួយបេីកចេញទៅដែលវាជាឡានរបស់លោកលី បេីនៅតែបន្តិចទៀតហូស៊ុកអាចនឹងបានជួបលោកលីហេីយតែសំណាងមិនបាននៅខាងទ្រង់នោះទេ។

"លែង-យេីង.!!"ហូស៊ុករេីទាំងក្រោធខឹងជាមួយនឹងថេយ៉ុងជាខ្លាំងតែក៏មានភាពភ័យខ្លាចលាយឡំតែទោះជាបែបនោះក៏ទឹកមុខនៅតែខ្លាំងមិនខ្ចីចុះញមថេយ៉ុងដែរ។
"ហេតុអីធ្វេីអីដោយគ្មានការគិតបែបនេះ?"នាយឧត្តមសេនីយ៍ដែលមានមុខមាំពោពេញមេីលទៅហាក់ធម្មតាប៉ុន្តែក្នុងចិត្តពោពេញដោយកំហឹងដែលនៅក្រោមទឹកមុខដែលត្រជាក់ល្ហឹម!..ប៉ុន្តែធ្លាប់និយាយហេីយមែនទេ?..មនុស្សដែលខឹងតែស្ងប់ស្ងាត់គឺគួរឲខ្លាចណាស់ព្រោះមិនដឹងថាគេចង់ធ្វេីអីលេីជីវិតរបស់យេីងនោះទេ។

"លោកទៅវិញទេអាមនុស្សឆ្គួត!..ឯងនាំយេីងទៅវិញធ្វេីអី?"ហូស៊ុកឆេវឆាវទាំងក្ដៅក្នុងចិត្តជេរប្រទិចរាងក្រាស់ជាមួយកំហឹងដាក់ទំនាយជាច្រេីន
ថេយ៉ុងសេីច"ហឹស...នាំទៅមេីលមនុស្សរបស់ទ្រង់ងាប់ទេដឹង!."មិននិយាយលែងសេីចទេបេីយូហានមិនងាប់ក៏ក្បែរងាប់ដែរក៏ធ្លាប់ប្រាប់ហេីយថានាយឧត្តមសេនីយ៍ម្នាក់នេះស្អប់មនុស្សក្បត់ណាស់។

"យេី-យេីងធ្វេីវាម្នាក់ឯង!មិនទាក់ទងនឹងមនុស្សរបស់យេីង!"និយាយចប់ភ្លាមឡានក៏បានឈប់ដោយថេយ៉ុងដែលថាមានរឿងសំខាន់និយាយជាមួយលោកគីមគឺនាយមិនបាននិយាយទេព្រោះពេលនេះកំពុងតែខឹងក៏នាំហូស៊ុកមកផ្ទះរបស់ខ្លួនតែម្ដង។

នាយឧត្តមសេនីយ៍ទាញកាយតូចស្រឡូនល្អិតពោពេញដោយល្បិចចុះមកសឹងតែដួលដោយគ្មានការថ្នាក់ថ្នមអ្វីសូម្បីតែបន្តិចមិនដឹងថាខឹងកម្រឹតណាព្រោះទឹកមុខមិនបានបង្ហាញ។

Enemies To Lovers🖤/VHOPE/Where stories live. Discover now