ភាគទី24🌹🌟* Sugar daddy*👑💸

Start from the beginning
                                    

Min young: ម៉ាក់ពិតជាអាក្រក់ណាស់...
លោកស្រីpark : មែន....យើងទទួលស្គាល់ថាយើងវាអាក្រក់ ដែលយើងបានចំណាយលុយទាំងស្រុងលើការសិក្សារបស់ឯង  ប៉ុន្តែឯងមិនអាចសូម្បីតែក្លាយជាកូនប្រសារស្រីត្រកូលលោក Jeon ( Min Young ស្ទើរតែមិនជឿនូវអ្វីដែលនាងទើបតែបានលឺ... ចិត្តរបស់នាងឈប់ដំណើរការ... លោកស្រី Park ញញឹម​ហើយខណៈ​នោះនាង​ក៏​រៀបនឹងសម្លាប់Min Young ប៉ុន្តែ​សំឡេង​របស់ Min Ho បាន​បញ្ឈប់​នាងភ្លាមៗ ​)

Minho : Min Young ...
Min Young : ( ញញឹម ) Min Ho ...
ប៉ូលីស : ឆាប់ទម្លាក់កាំភ្លើងចុះភ្លាមមិនចឹងយើងនឹងបាញ់អ្នកស្រីហើយ ... (ប៉ូលីសបាននិយាយទៅកាន់លោកស្រី Park ខណៈពេលកំពុងកាន់កាំភ្លើងទៅនាង)

លោកស្រី Park : បើហ៊ានតែចូលមក ជិតខ្ញុំនោះ ពួកឯងក៏ឃើញសាកសពរបស់នាងដែរ ... (នាងបានទៅខាងក្រោយកៅអីដែល Min Young នៅ ហើយផ្ជុងកាំភ្លើងនៅលើកញ្ចឹងករបស់ Min Young )

Tae : អ្នកមីងកុំធ្វើអីឪ្យសោះ...នោះជាកូនស្រីអ្នកមីងណា...អ្នកមីងដាក់កាំភ្លើងចុះទៅ...ពួកយើងអាចនិយាយតាមសម្រួលបាន.....

លោកស្រី Park : (សើច) អរឯងគឺ.ជាសត្រូវដ៏ធំបំផុតរបស់ខ្ញុំ...ឯងក៏មកទីនេះដែរ.... Kim Taehyung.....(JK ចាប់ដៃ Taeជាប់ ហើយឪ្យTae នៅពីក្រោយខ្នងនាយ)
Jungkook : Taeអូន.....ស្ងប់ចិត្តតិចទៅ..គាត់មានកាំភ្លើងណា...
Tae : ម៉េច​ក៏​ខ្ញុំ​ត្រូវស្ងប់​ចិត្ត... មើល​គាត់ដាក់កាំភ្លើងផ្ជុងកMin yuong....  ខ្ញុំនឹងទៅជួយនាង ...បងលែងអូនទៅ..... ( JK ចាប់Taeជាប់ ប៉ុន្តែ Taeព្យាយាមរើស ) ឱ្យខ្ញុំទៅប្រដៅមេធ្មប់ម្នាក់នេះ ដើម្បីលុយសុខចិត្តសម្លាប់កូនខ្លួន....ហឹម...លែងខ្ញុំ...Jungkook.....
Jungkook : បងមិនលែងទេ...បងមិនឪ្យអូនមានគ្រោះថ្នាក់ឡើយ....

លោកស្រី Park : Kim Taehyung....ដែលគិតហីថាយើងស្រលាញ់ឯង យើងក៏ស្អប់ឯងដែល គឺឯងបានបំផ្លាញផែនការរបស់យើង ប៉ុន្មានដងហើយដែលយើងព្យាយាមបំបែកឯងពី Jungkook ហើយយើងថែមទាំងមានគម្រោងចង់បញ្ជូនឯងទៅនៅជាមួយបងស្រីរបស់ឯងទៀតផង ប៉ុន្តែផែនការយើងវាបានបរាជ័យ ......(លោកស្រីផាកនិយាយក៏ភ្លេចខ្លួន ក៏ត្រូវប៉ូលីសបាញ់នាងមួយគ្រាប់ត្រង់ជើង ហើយប៉ូលីសពីរនាក់បានមកចាប់ដៃនាង)

Min Young : Taehyung ...គាត់ជាអ្នកសម្លាប់បងSu young...  (នាងនិយាយពេលកំពុងមើលមុខម្តាយខ្លួនដែលគួរឲ្យខ្ពើម)

រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី✨🌈|ចប់|TaekookWhere stories live. Discover now