ភាគទី 09

Start from the beginning
                                    

នៅផ្ទះឯជាយក្រុង
ស៊ូយូ រៀបចំអាហារកូរ៉េជាច្រើនមុខ រៀបចំផ្ទះឡើងស្អាតរៀបរយតាមបញ្ជាអ្នកស្រី ចាង ។
« កូន មកដល់មែនទេ ? » អ្នកស្រី ចាង ក៏ចេញទៅទទួល ជីន ។ គាត់ស្រលាញ់ចូលចិត្ត ជីន ដូចកូនបង្កើតចឹងកាលដែរនៅអាមេរិក ជីន គេចូលចិត្តម្ហូបកូរ៉េទើបឧស្សាហ៍មកញាំបាយផ្ទះ ថេយ៉ុង ញាំម្ហូបស្នាដៃអ្នកស្រី ចាង ។
« ជំរាបសួរអ្នកម៉ាក់ ! នឹកអ្នកម៉ាក់ណាស់ » ជីន ក៏មានរបស់ផ្ញើរអ្នកស្រី ចាង ។ ពូកែយកចិត្តបែបនេះអ្នកស្រី ចាង មិនស្រលាញ់មិននឹកនារមិចនឹងកើតទៅ
« ឆាប់មកញាំបាយសិនមក មានម្ហូបកូនចូលចិត្តច្រើនណាស់ » អ្នកស្រី ចាង
« ឯងនៅឈរធ្វើអីមិនឆាប់ទៅដួសបាយ ... » ជូវី ក៏លួចក្ដិច ស៊ូយូ អោយចូលទៅដួសបាយ ។ ជូវី នាងអស់កម្លាំងស្មារតីមិននឹងនរទើបនាងភ្លឹកៗបែបនេះ
« អូ ... » ស៊ូយូ ក៏ដើរទៅដួសបាយអោយអ្នកនៅតុអាហារ ។ ដំណើរនាងតូចមួយៗ ទន់ភ្លន់ ឥរិយាបថ សមជាកូនអ្នកមានចំណេះដឹងណាស់ សាច់ឈាមនាងមិនសមមកជាអ្នកបម្រើផ្ទះនេះនោះទេ  ។ ជីន គ្រាន់តែឃើញរូបសម្រស់នឹងឥរិយាបថនាងតូចគេមើលនាងឡើងភ្លឹកនាងស្អាតពេកហើយដឹង មនុស្សស្រីអីអត់ Make up ក៏រូបសម្រស់ភ្លឹងយ៉ាងនេះ ?
« អេ ! ញាំបាយ » ថេយ៉ុង ចាំផ្ដើមជ្រួញចិញ្ចើមឃើញរូបភាពបែបនេះ ។ កែវភ្នែកគេបាញ់តម្រង់ទៅរក ស៊ូយូ សម្លក់អោយភ្នែកជាសញ្ញាអោយនាងដួសបាយហើយប្រញាប់ចេញទៅ ។ នាងជាប្រពន្ធគេហើយចង់អោយអ្នកណាមកមើលនាងទៀតទៅ ?
« ឆ្ងាញ់ណាស់ អ្នកម៉ាក់ !  ឆ្ងាញ់ជាងកាលនៅអាមេរិកទៀត » ជីន ភ្លក់ម្ហូបហើយគេក៏សរសើរមិនដាច់ពីមាត់ទេ
« គឺមិនមែនស្នាដៃអ្នកម៉ាក់ទេ ស្នាដៃក្មេងថ្មីនោះតើ » អ្នកស្រី ចាង គាត់ជាមនុស្សត្រង់ណាស់ ។ គាត់ល្អដាក់គេគ្រប់គ្នាលើកលែងតែនាងតូច
« ក្មេងមិញមែនទេអ្នកម៉ាក់ ? »
« នឹងហើយកូន » ជីន ស្ដាប់លឺចម្លើយកាន់តែចាប់អារម្មណ៍នាងតូច មុននេះចាប់អារម្មណ៍សម្រស់ដឹងថានាងពូកែធ្វើម្ហូបជាចំណង់ចិត្តទៀតគេកាន់តែលង់ចង់ដឹងពីនាងតូច
« ជាអ្នកណាដែលម៉ាក់ » លឺសំណួរ ជីន បែបនេះអ្នកស្រី ចាង នឹង ថេយ៉ុង ក៏សម្លឹងមុខគ្នារកឆ្លើយមិនត្រូវ
« ជាក្មេងអ្នកបម្រើថ្មី សាច់ញាតិចាស់ម៉ាក់មកពីខេត្ត » ថេយ៉ុង ក៏ឆ្លើយសំណួរ ជីន ទាំងក្ដៅក្នុងចិត្ត ។ ហេតុអ្វីគេចង់ដឹងពីនាង ។ នាងពេលនេះជារបស់គេតែម្នាក់គត់
« សាច់ឈាមនឹងអ្នកបម្រើ ?? » ជីន
« បិទមាត់ឯង ! ឆាប់ញាំបាយ » ថេយ៉ុង នាយសម្រួលអារម្មណ៍ខ្លាចទប់មិនបានបើគេនៅតែសួរពីនាងតូចរបស់គេទៀត ។
       ក្រោយពីញាំអារហាររួចពួកគាត់ក៏ជជែកគ្នាមើលទូរទស្សន៍កម្សាន្ត ។ ជីន ឆ្លៀតពេលទៅបន្ទប់ក៏បានជួបនាងតូច
« អេ ! អ្នកនាង » ជីន
« លោក មានការអ្វីមែនទេ ? » ស៊ូយូ នាងធ្វើការងារផ្ទះអស់បម្រុងនឹងឡើងសម្រាកទៅហើយ
« អ្នកនាងពូកែធ្វើម្ហូបណាស់ ត្រូវមាត់ខ្ញុំណាស់ » ជីន
« ចាស អរគុណអ្នកប្រុស » តាមទម្លាប់ ស៊ូយូ នាងមិនសូវរាក់ទាក់ជាមួយមនុស្សប្រុស រឹតតែមិនសូវរំភើបនឹងពាក្យប្រុសៗសរសើរនាងទេ
« មើលទៅអ្នកនាងស្លេកស្លាំង ! អ្នកនាងឈឺមែនទេ ? មិនស្រួលត្រង់ណាអាចប្រាប់ខ្ញុំបាន » ដែលគេសួរគេពិតជាបារម្ភពីនាងពិតមែន
« ដល់ម៉ោងឯងទៅផ្ទះហើយ » ថេយ៉ុង ចូលមកកាត់ចង្វាក់ទាំងកែវភ្នែកក្រហមឆ្អៅបាញ់តម្រង់ទៅរកនាងតូចសឹងតែសុីសាច់នាងទាំងរស់
« ឯងដេញយើង ? »
« ដល់ម៉ោងនាងទៅរៀបចំខោអាវនឹងបន្ទប់ខ្ញុំហើយ ! ឆាប់ឡើងទៅនៅរេរកត្រង់បេះធ្វើអ្វី ? » ថេយ៉ុង មិនចាប់អារម្មណ៍នឹងសំណួរ សម្ដី ជីន ទេ គិតតែប្រើកែវភ្នែកបញ្ជារដេញនាងតូចអោយទៅ

        💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now