បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight (02)

Start from the beginning
                                        

នៅទីលានឧទ្យានយ៉ាងធំ ឃើញថាមានរាងតូចរបស់នារីវ័យ២៥ឆ្នាំម្នាក់ អង្គុយក្ដោបមុខយំនៅកណ្ដាលសួនសាធារណៈតែម្ដង វាហាក់ដូចជានាងកំពុងតែខូចចិត្តខ្លាំងណាស់អញ្ចឹង មើលសភាពរបស់នាងដូចជាបានឆ្លងកាត់រឿងអាក្រក់មក មុននេះទើបទឹកភ្នែកថ្លាៗចេះតែហូរចុះមកមិនឈប់ សំណាងហើយដែលមិនសូវមានមនុស្សដើរកាត់ទើបគ្មានអ្នកចាប់អារម្មណ៍
" ហឹកហឹក... ហឹកហឹក... "
"............. " លីឡា ដែលជាឈ្មោះរបស់នារីវ័យ២៥ឆ្នាំរូបនេះ នាងមានស្បែកស និងភ្នែកព៌ណប្រាក់ ថែមទាំងទម្រង់មុខស្អាតប្លែក សក់របស់នាងរួញតិចៗបែបអង្គារដី វាមានព៌ណទង់ដែង ដែលធ្វើអោយនាងស្អាតណាស់ កាន់តែមើលគឺកាន់តែចង់គយគន់ ដៃស្រឡូនលើកជូតទឹកភ្នែក ទើបយើងអាចឃើញថានៅលើ កដៃរបស់នាងមានស្នាមច្របាច់ ដែលប្រើកម្លាំងខ្លាំង ទើបវាកើតជាស្នាមបែបនេះ
" ហឺៗ.... ខ្ញុំមិនចង់ទៅវិញទេ ហឹកហឹក... "
"........... " តឹបតឹប ! រាងតូចដែលអោនមុខអង្គុយយំមិនបានដឹងឡើយថាមានសម្លេងសម្រិបជើងដើរមកជិតនាង ហើយម្នាក់នោះគេកំពុងតែមានទឹកមុខព្រួយបារម្ភនិងមានចម្ងល់ ពេលឃើញថារាងតូចអង្គុយយំម្នាក់ឯងនៅកន្លែងបែបនេះ
" អ្នកនាង.... អ្នកនាងកើតអ្វីឬអត់? " សម្លេងស្រទន់ ថែមទាំងពោពេញទៅដោយភាពខ្វល់ខ្វាយរបស់គេធ្វើអោយរាងតូចងើយមុខឡើង មើលទៅម្ចាស់សម្លេង ស្របពេលនោះក្រសែរភ្នែកពួកគេក៏ប៉ះគ្នា យ៉ុនពីងយល់ថាគេកំពុងតែសម្លឹងប៉ះទៅនឹងរបស់ដែលស្រស់ស្អាតបំផុត តាំងពីឈានជើងមកជាន់លើទឹកដីមួយនេះ នារីចំពោះមុខធ្វើអោយបេះដូងគេឈប់លោតមួយរយៈពេល ព្រោះតែសម្រស់នាងឆក់យកវាទៅធ្វើអោយគេលិចលង់ទៅក្នុងរង្វង់ផ្ទៃមុខដ៏សោកសៅរបស់នាង
" អ្នកនាង មានអ្វីអោយខ្ញុំជួយឬអត់? " នេះជាសំណួរទី២ដែលគេសួរទៅកាន់នាងរាងតូចភ្ញាក់ខ្លួន មុននឹងជូតទឹកភ្នែកចេញពីថ្ពាល់ស្អាត ហើយមើលទៅប្រុសកម្លោះដែលមុខមិនដូចអ្នកនៅទីនេះ ទាំងខ្មាសអៀន នាងមិនស្មានថានឹងមានអ្នកចូលមកសួរនាងនោះទេ
" ចាស... មិនអីទេ អរគុណលោកហើយ ហឹក "
" ដៃអ្នកនាងជាំហើយ ទៅរកថ្នាំលាបវាសិនទៅល្អទេ ចាំខ្ញុំជូនទៅ " ព្រោះតែការងារគេពាក់ព័ន្ធនឹងការស៊ើបអង្កេតដូចគ្នានោះ យ៉ុនពីង ចាប់បានយ៉ាងលឿនថាស្រីស្អាតចំពោះមុខមានរបួសជាំលើដៃ លីឡា ក្ដោបដៃខ្លួនឯង ហើយមិនហ៊ានសម្លឹងមុខជនប្លែកមុខឡើយ
" មិនអីទេ ខ្ញុំមិនកើតអ្វីទេ លោក? អរគុណដែលមានបំណងល្អ "
" បើមានអ្វីអ្នកនាងគួរតែប្ដឹងប៉ូលីស ដើម្បីសុវត្ថិភាពរបស់អ្នកនាងយល់ទេ ? " រាងតូចលឺពាក្យថាប៉ូលីសហើយ ក៏មើលមុខយ៉ុនពីង នាងចាប់ផ្ដើមជឿថាគេមិនមែនជាជនអាក្រក់ ព្រោះមនុស្សអាក្រក់មិនណែនាំនាងអោយទៅរកប៉ូលីសទេ
" ចាស យល់ហើយ អរគុណលោក... អឺ "
" ខ្ញុំឈ្មោះ អេដវើត ជាភ្ញៀវទេសចរណ៍ ដែលមកពីប្រទេសកូរ៉េខាងត្បូង " រាងក្រាស់លូកដៃទៅមុខដើម្បី ធ្វើការស្គាល់គ្នា រាងតូចឃើញហើយក៏មើលដៃនោះ ទាំងអៀនខ្មាស ប៉ុន្ដែនាងក៏ព្រមលូកទៅចាប់វិញដូចគ្នា លីឡាភ្លេចរឿងយំមុននេះបាត់បន្ទាប់ពីបានមិត្តថ្មីរាក់ទាក់
" ខ្ញុំឈ្មោះលីឡា "
" ឈ្មោះអ្នកនាងពីរោះណាស់ " រាងក្រាស់ដកដៃចេញពីដៃស្រឡូនរួចសរសើររាងតូចទាំងស្នាមញញឹម តាមធម្មតាយ៉ុនពីង ត្រជាក់ដូចផ្ទាំងទឹកកក តែពេលដែលប៉ះចំពន្លឺ ហើយថែមទាំងជាពន្លឺថ្ងៃដ៏ភ្លឺចែងចាំងដូចជានារីចំពោះមុខ គេក៏ប្រែទៅជាទន់ភ្លន់មិនគួរអោយជឿ
" ផ្ទះអ្នកនាងនៅម្ដុំនេះឬ? "
" ចាស... ខ្ញុំធ្វើការនៅម្ដុំនេះឯង " រាងតូចប្រាប់គេ តែនាងមិនហ៊ានប្រាប់ទេថាខ្លួនធ្វើការអ្វី ព្រោះវាជាការសម្ងាត់របស់នាង បើហ៊ានតែនិយាយនាងនឹងមានទោសមិនខាន មុននេះនាងត្រូវស្ដីបន្ទោសយ៉ាងខ្លាំងរួចមកហើយ
" ហឹម... ច្បាស់ទេថាមិនត្រូវការប្ដឹងប៉ូលីស? "
" ចាស មិនប្ដឹងទេៗ... " យ៉ុនពីងឃើញច្បាស់ពីភាពភ័យខ្លាចនៅក្នុងភ្នែកតូច តែគេនៅតែមិនអស់ចិត្តខ្លាចថានាងនឹងត្រូវធ្វើបាបទៀត ប៉ុន្ដែវាគ្មានជម្រើសទេ បើសាមីខ្លួនមិនព្រមសហការផងនោះ
" លីឡាៗ... នាងនៅទីនេះទេឬ? ម៉េចក៏មិនត្រឡប់ទៅវិញគ្រប់គ្នាកំពុងតែរកនាង ដឹងទេ " សម្លេងស្រែកពីចម្ងាយរបស់ស្រ្ដីវ័យ៤០ឆ្នាំ ធ្វើអោយរាងតូចភ្ញាក់ឬហៅថាភ័យច្រើនជាង យ៉ុនពីង ឃើញហើយកាន់តែឆ្ងល់ថារាងតូចជួបអ្វីមកទើបនាងក្លាយជាបែបនេះ តែស្រីស្រស់មិនចាំយូរក៏ងាកខ្លួនចេញទៅ
" ខ្ញុំទៅសិនហើយលោក អរគុណសម្រាប់ទឹកចិត្ត "
" អេ៎ អ្នកនាង... ឈប់... " រាងក្រាស់និយាយមិនទាន់ចប់ផង រាងស្ដើងក៏ដើរញាប់ជើងចេញទៅដោយមិនព្រមបកក្រោយមើលគេទេ រហូតដល់នាងដើរទៅជិតស្រ្ដីម្នាក់នោះទើបលីឡា ងាកមើលគេ ហើយអោនគោរពតិចៗ រួចញញឹមស្រាលៗមកកាន់គេ ក្រសែរភ្នែករបស់ពួកគេប្រសព្វគ្នាម្ដងទៀត មុននឹងយ៉ុនពីងឈរមើលស្រមោលរបស់នាងបាត់ទៅម្ដងបន្ដិចៗ ទាំងមានចម្ងល់ មុខរបស់នាងនៅក្នុងខួរក្បាលរបស់គេនៅឡើយទេ ស្រីតូចម្នាក់នោះ សូម្បីតែយំក៏នាងមើលទៅនៅតែស្អាត និងគួរអោយចង់មើលដដែល បុរសខកស្នេហ៍គិតក្នុងចិត្តម្នាក់ឯង ទាំងមិនអស់ចិត្តពីរាងតូចនោះទេ គេសង្ឃឹមថានឹងបានជួបមុខនាងម្ដងទៀត បើមាននិស្ស័យពិតមែន

បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight Where stories live. Discover now