បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight (02)

3 0 0
                                        

រឿង៖ បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត
ភាគទី០២៖ របស់ដែលស្អាតបំផុតក្នុងភ្នែករបស់គេ......
______________________________

យ៉ុនពីងដាក់ខ្លួនលើកៅអីទាំងមុខ ដូចគេចងបាញ់ ព្រោះតែមុននេះគេរត់គេចពីស្រីកំណាចម្នាក់នោះ យ៉ាងវេទនា ធម្មតាបើសិនជាជនល្មើសអី គេមានតែវាយសម្រុក តែនោះជាមនុស្សស្រីថែមទាំងមាត់ដាចទៀតផង បើអោយគេទៅប្រយុទ្ធជាមួយនាងគេសុខចិត្តដើរស្រាតវិញប្រសើរជាង គេជាកូនប្រុសដើមទ្រូងប្រាំហត្ថមិនធ្វើបាបមនុស្សស្រីដាច់ខាតទោះស្រីនោះចរិតមិនល្អយ៉ាងណាក៏ដោយ ប្រុសកម្លោះគិតក្នុងចិត្ត
តុកតុក! មិនទាន់បានអីផងសម្លេងគោះទ្វារបន្លឺឡើង យ៉ុនពីងមិនចាំយូរក៏ដើរទៅបើក
ក្រាក!
" លោកពូ " រាងក្រាស់ហៅឈ្មោះមនុស្សចាស់ដែលមករកគេទាំងមិនបានព្រៀងទុកមុន
" រំខានឯងសម្រាកឬអត់ "
" បាទអត់ទេ លោកពូចូលមកសិនមក "
" ហឹម... ល្អ " ពេលដែលមនុស្សខុសវ័យទាំង២ដើរមកអង្គុយសាឡុងទល់មុខគ្នារួច បុរសចំណាស់មិនចាំយូរក៏ចូលទៅក្នុងប្រធានបទតែម្ដង
" និយាយតាមត្រង់ទៅពូ មករកឯង ចង់អោយឯងជួយរឿងមួយ លឺប៉ាឯងប្រាប់ថាឯងធ្លាប់មានបទពិសោធន៍ធ្វើជាអង្គរក្សការពារប្រធានាធិបតី តើមែនទេ? "
" បាទ គឺធ្វើបានមួយរយៈពេលដែរ លោកពូមានអ្វីអោយខ្ញុំជួយតើមែនទេ " យ៉ុនពីងសួរ ព្រោះគេមកស្នាក់នៅទីនេះហ្វ្រ៊ីបើមានអ្វីជួយបានខ្លះក៏ល្អ នឹងមិនយល់ថាយកប្រៀបលើអ្នកម្ខាងទៀត
" តើរំខានពេលឯងដើរលេងឬអត់ ឯងអាចបដិសេធបានបើមិនចង់ធ្វើយល់ទេ "
" មិនអីទេ ខ្ញុំក៏មិនចង់អង្គុយទំនេរដែរ មានអ្វីជួយបានខ្ញុំក៏ចង់ជួយ " ពេលលឺប្រុសកម្លោះនិយាយហើយ មនុស្សចាស់ក៏ញញឹម ព្រោះអង្គរក្សពូកែបំផុតដែលខ្លួនបានរើសចូលពេទ្យជាបន្ទាន់ ហើយការងារការពារខ្សែររាជវង្សរបស់ស្ដេចបែបនេះ មិនមែនជារឿងលេងសើចទេ ទើបគាត់ត្រូវរកអ្នកដែលទុកចិត្តបាន វាគាប់ជួនក្មេងប្រុសចំពោះមុខមានគុណសម្បត្តិគ្រប់យ៉ាងដែលគាត់ត្រូវការទើបមនុស្សចាស់មិនចាំយូរ មករកជំនួយពីគេភ្លាម

ស្អែកឡើងក៏មកដល់ យ៉ុនពីង កំពុងតែនៅក្នុងហាងសម្លៀកបំពាក់ ដើម្បីកាត់អាវអោយបានថ្លៃថ្នូរដែលសាកសមនឹងតំណែងបណ្ដោះអាសន្ន គឺអង្គរក្សការពាខ្សែររាជវង្សរបស់នៃស្ដេចប្រទេសមួយនេះ គេស្ដាប់ការរៀបរាប់របស់មនុស្សចាស់រួចក៏យល់ចិត្ត សុខៗអង្គរក្សដែលមានថ្វីដៃ បំផុតចូលដេកពេទ្យព្រោះត្រូវរបួសជើង មនុស្សដែលកាន់កាប់បញ្ហាសុវត្ថិភាពដូចជាគាត់ប្រាកដជាខ្វល់ចិត្ត ទើបគេចង់ជួយយកអាសារ ព្រោះការងារបែបនេះយ៉ុនពីងជំនាញស្រាប់ហើយ
" លោកជាជនជាតិអ្វីដែរ? " សុខៗស្ដ្រីជនជាតិវ៉េលស៍ដែលបម្រើរការក្នុងហាង សួរមកកាន់គេថែមទាំងទឹកមុខរបស់នាងមានការអៀនប្រៀនជាខ្លាំងទៀតផង
" ជាជនជាតិអាសុីគឺ កូរ៉េខាងត្បូង អឺកាត់ចិន បាទ "
" អាសុីហើយថែមទាំងជាកូនកាត់ឬ? វ៉ាវ... អញ្ចឹងតើទើបលោកមុខដូចក្រុមតារាចម្រៀងល្បីៗរបស់កូរ៉េ ស្បែកលោកស្អាតជាងមនុស្សស្រីទៀតដឹងទេ " នារីៗផ្សេងទៀតក៏មើលមកគេក្នុងក្រសែរភ្នែកតែមួយ គឺកោតសរសើរចំពោះរូបរាង និង មុខមាត់ដែលអំណោយផលពីធម្មជាតិរបស់គេ រាងក្រាស់អៀនបន្ដិចទោះជាធ្លាប់លឺពាក្យនេះមកពីមុន តែពេលត្រូវសរសើរចំៗបែបនេះអ្នកណាមិនអៀនទៅ
" អរគុណ អ្នកនាងក៏ស្រស់ស្អាតដូចគ្នា "
" អូហ៍ លោកសង្ហាហើយថែមទាំងជាសុភាពបុរសថែមទៀត តើមានសង្សារហើយឬនៅនឹង? " សំណួរនេះធម្មតា តែសម្រាប់មនុស្សដែលខកស្នេហ៍ថ្មី ឈឺមិនស្ទើរទេ រាងក្រាស់ញញឹមមិនសូវ សម ងាកមើលឆ្វេងស្ដាំរកផ្លូវចេញពីទីនេះជាបន្ទាន់ទើបបាន
" អត់ទេ... "
" មិនគួរអោយជឿ សង្ហាថ្នាក់នេះហើយគ្មានសង្សារឬ " ស្រីៗនាំគ្នាធ្វើមុខដូចមិនចង់ជឿ ទើបយ៉ុនពីងគ្មានជម្រើសទេ គេបានត្រឹមញញឹមស្រាលៗ រួចក៏រកផ្លូវគេចចេញ ពេលខោអាវត្រូវវាស់រួចរាល់ គឺគេរងចាំតែពេលមកយកប៉ុណ្ណោះ

បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight Место, где живут истории. Откройте их для себя