បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight (01)

Start from the beginning
                                        

រាងស្ដើងត្រូវអង្គុយឈឺក្បាលពេលប្អូនប្រុសបញ្ជូនមនុស្សមកតាមមើលថែរនាង ទោះវ័យរបស់នារីអ្នកមើលថែរម្នាក់នេះអាយុប្អូននាងតិចតួចក៏ដោយ តែអុីសាមេឡាមិនចូលចិត្តអោយអ្នកណាមកមើលឬគ្រប់គ្រងសកម្មភាពរបស់នាងទេ នាងយល់ថាដូចជាចាបក្នុងទ្រុងច្រើនជាង ពេលដែលទីនេះជាប្រទេសវ៉េលស៍ មិនមែននៅប្រាសាទស្កឹមស្កៃដូចមុន នាងគួរតែមានសេរីភាពត្រូវទេ
" ព្រះនាងចង់ទៅណា ព្រះពរ "
" កុំហៅខ្ញុំបែបនេះ ហៅថាអ្នកនាងទៅបានហើយ "
" ប៉ុន្ដែ ... "
" ពួកយើងចេញទៅក្រៅ បើនាងហៅខ្ញុំបែបនេះ គ្រប់គ្នានឹងភ័យ ហើយក៏ក្លាយទៅជាទីចាប់អារម្មណ៍របស់មនុស្សដែរ " អ្នកមើលថែរវ័យក្មេងស្ងាត់ពេលទទួលបានបញ្ជាបែបដាច់ខាត រាងស្ដើងដែលទើបនឹងត្រូវគ្រប់គ្នាយកជាប្រធានបទថ្មី ក៏មួម៉ៅ ទោះប្រឹងទប់យ៉ាងណាក្ដីក៏ បើសិនជាអាច អុីសាមេឡា ចង់ទៅកន្លែងណាដែលគ្មានអ្នកស្គាល់នាងច្រើនជាង ព្រោះពេលនេះជីវិតរបស់នាងហាក់ដូចជាគ្មានភាពស្ងប់សុខនិងសុវត្ថិភាពដូចមុនទេ ឬនិយាយបានថានាងមិនធ្លាប់មានត្រូវជាង គ្រាន់តែពេលមុននាងមិនធ្លាប់ដឹងថាជីវិតនាងប្រឈមនឹងអ្វី ទើបមិនសូវស្មុគដូចជាពេលនេះ រាងស្ដើងដែលស៊ាំនឹងជីវិតឯកា ការឈឺចាប់ក្នុងការរស់នៅម្នាក់ឯង វាធ្វើអោយនាងចង់ព្រលែងខ្លួនខ្លះ តើនាងអាចនៅក្មេងបែបនេះប៉ុន្មានដងទៀតទៅ មានលុយ មានអំណាច តែអ្វីក៏មិនអាចអោយនាងយល់ថាស្កប់ស្កល់បាននោះដែរ បើគិតទៅ នេះវារយៈពេល១ខែហើយដែលស្វាមីទី២របស់នាងចាកចេញ សួរថាឈឺទេ គឺអត់ទេវាស្ពឹកច្រើនជាង ព្រោះវាមិនមែនជាលើកទី១ឡើយសម្រាប់ព្រះនាងម្ចាស់ដ៏ថ្លៃថ្នូរ តែកំសត់ស្នេហ៍ដូចជានាង
ក្រោមពន្លឺព្រះច័ន្ទពេលយប់ឈានចូលមកដល់ មនុស្សម្នាលើដងវិថី កំពុងតែធ្វើដំណើរឆ្លាស់ទីទៅរកគោលដៅរៀងខ្លួនរបស់ពួកគេ ប៉ុន្ដែបុរសអាសុីមាឌធំល្មមដែលស្ថិតក្នុងអាវហ៊ូដឌីសម្រាប់ការពារភាពត្រជាក់ពេលល្ងាចឯណេះវិញគេកំពុងតែអង្គុយសម្លឹងកូនឆ្មាស្រម៉ូមតូចមួយដែលមិនដឹងថាវង្វេងមកពីណាទេ នៅជិតសួនច្បារ យំតែម្នាក់ឯង គេដើរចូលមកមើលវាព្រោញ វាគួរអោយអាណិតណាស់ យ៉ុនពីង គិតក្នុងចិត្ត
" ឯណាម្ចាស់របស់ឯង ម៉េចក៏ឯងមកយំតែម្នាក់ឯងនៅទីនេះអញ្ចឹង អាល្អិត " ប្រុសកម្លោះនិយាយជាមួយឆ្មា ទាំងដែលដឹងហើយថាវាមិនអាចឆ្លើយតបគេបាន កូនឆ្មាតូចវាមកជិតជើងគេ រួចត្រដុសតិចៗ ទាំងដែលគេមិនធ្លាប់ស្គាល់វាពីមុនមកឡើយ ហើយពេលគេលើកវាបីទើបដឹងថានៅកររបស់វាមានខ្សែករ ថែមទាំងចាំងពន្លឺព្រាកៗ មើលទៅជារបស់មានតម្លៃ តាមការសន្និដ្ឋានរបស់គេ ឆ្មានេះគឺវង្វេងម្ចាស់ ហើយម្ចាស់វាក៏មិនមែនជាមនុស្សធម្មតាដែរ បើសូម្បីតែខ្សែករឆ្មា ហ៊ានលេងសុទ្ធតែរបស់ពិតបែបនេះ
" Meow Meow..... "
" យកឯងទៅប៉ុស្ដ៍ប៉ូលីសរកម្ចាស់ល្អទេនៀក ហឺ.. "
" Meow Meow.... Meow " យ៉ុនពីងនិយាយជាមួយកូនឆ្មាម្នាក់ឯង ដោយគ្មាននរណាចាប់អារម្មណ៍គេទេ ព្រោះវាងងឹតដែរហើយ តាមរយៈការងារកន្លងមករបស់គេ ករណីនេះគឺទៅរកប៉ូលីសអោយជួយស្វែងរក
ម្ចាស់គឺល្អបំផុត រូបរាងពូជល្អបែបនេះ គ្មានផ្លូវទេដែលជាឆ្មាតាមចិញ្ចើមថ្នល់
ផូសសស!
" អូយយយយ.... " កាបូបតម្លៃថ្លៃទម្លាក់លើក្បាលសង្ហារបស់កម្លោះអាសុីមួយទំហឹង ដោយមិនបានត្រៀមខ្លួនវាធ្វើអោយយ៉ុនពីង ឈឺសឹងតែស្រក់ទឹកភ្នែក វាឈឺជាងទៅចាប់ចោរឬប្រយុទ្ធនឹងឧក្រិដ្ឋជនទៅទៀត
" ចង់ធ្វើស្អី វីវី របស់យើង អាចោរតាមចិញ្ចើមផ្លូវ " សម្លេងមុតស្រួច ស្រែកដាក់មុខគេទាំងកំហឹង ពេលឃើញឆ្មាតូចត្រូវដៃមាំក្ដោបមើលរួចកាន់ខ្សែករតម្លៃថ្លៃមើល ពេលត្រូវមួយកាបូបដោយគ្មានដំណឹងយ៉ុនពីង បែរទៅមើលម្ចាស់សម្លេងទាំងងងឹតមុខ ស្រីស្អាតស្ថិតក្នុងសម្លៀកបំពាក់ស្អាតបែបអភិជន បែរជាមកឈរច្រត់ចង្កេះហៅគេថាជាចោរទៅវិញ
" និយាយឆ្កួតស្អី អ្នកនាងនឹង អ្នកណាគេជាចោរតាមចិញ្ចើមផ្លូវ ហើយវីវី ជាអ្នកណា ? "
" វីវី គឺនៅក្នុងដៃឯងនឹងហើយ ឆាប់អោយកូនយើងមកវិញភ្លាមមុននឹងប៉ូលីសមកដល់ " រាងស្ដើងចូលទៅទាញឆ្មាពីដៃគេ ឯយ៉ុនពីងវិញ នៅឡេឡឺនៅឡើយទេ រាងក្រាស់ចង់ខឹងបន្ដិចឈឺក្បាលបន្ដិច មុខគេដូចចោរដល់ថ្នាក់នឹងឬ ហើយលួចស្អីមិនលួច មកលួចឆ្មានេះ គេមើលទៅល្ងង់ដល់ថ្នាក់នឹងមែនទេ?
" Meow Meow..... "
" នែ៎ អ្នកនាងនិយាយអោយស្រួលបួល ខ្ញុំមិនមែនចោរ ហើយក៏មិនបានលួចវីវីរបស់អ្នកនាងដែរ ខ្ញុំឃើញវាយំទើបចូលមកមើល តែអ្នកនាងវាយក្បាលខ្ញុំនេះជាទោសព្រហ្មទណ្ឌ ដឹងទេ " រាងស្ដើងសម្លឹងប្រុសអាសុីដែលនិយាយច្បាប់ជាមួយនាង ទាំងដែលទីនេះ នាងនឹងហើយគឺជាច្បាប់ មុខមាត់សង្ហាតែបែរជាលួចឆ្មាទៅវិញ អញ្ចឹងបានគេនិយាយថាមនុស្សមើលពីសម្បកក្រៅមិនដឹងមែន រាងតូចសរុបម្នាក់ឯង នាងបានទុកឆ្មាវីវី ដែលឆ្លាតរបស់នាងក្នុងកន្ដ្រករួចទៅយកកាហ្វេតែមួយភ្លែតសោះមកវិញក៏រកលែងឃើញ ធម្មតាវីវីឆ្លាតណាស់ហើយស្ដាប់បង្គាប់នាងទៀតផង បើគ្មានអ្នកលួចតើវីវីរបស់នាងមកដល់ទីនេះដោយរបៀបណា
" កុំធ្វើខ្លួនជាអ្នកចេះច្បាប់អី យើងដឹងថាលោកឃើញខ្សែករវីវីរបស់យើងថ្លៃទើបចង់លួចតើមែនទេ ចោរតាមចិញ្ចើមផ្លូវ "
" បើគ្មានភស្ដុតាងកុំចោទគេ ផ្ដេសផ្ដាស ខ្ញុំអាចផ្ដឹងនាងបានណា មុខមាត់ស្អាតបាត តែមាត់អត់គម្រប គ្មានហេតុផល ប្រើហឹង្សា ជាស្រីម៉ាកស្អីនេះ ដឹងទេថានេះជាលើកទីមួយក្នុងជីវិតហើយដែលខ្ញុំដៀលមនុស្សស្រី ... "
" អាយយយយយ...មនុស្សឆ្កួតលោកឯង.... " រាងតូចដែលធ្លាប់តែត្រូវលើកតម្កើងស្រែកអស់សម្លេងពេលសុខៗ មានប្រុសមកពីណាមិនដឹង បែរជាហ៊ានដៀលនាងហូរដូចទឹក គួរណាតែយកអង្គរក្សមកតាម នឹងអោយគេស្គាល់ដៃនាងម្ដង ភាពថ្លៃថ្នូររបស់នាងប្រហែលត្រូវអស់រូបភាពក្នុងថ្ងៃនេះឯង អុីសាមេឡា ខឹងអ្នកចំពោះមុខឡើងចង់ឆេះកន្ទុយទៅហើយ
" ឈប់ស្រែកទៅ ហើយយកឆ្មានាងរួចទៅណាក៏ទៅៗ ថ្ងៃក្រោយមើលអោយល្អ កុំនាំរឿងអោយអ្នកដទៃទៀត ស្រីមាត់អត់គម្រប... " ហ្វឹប!
" ឯងៗៗ.... ឈប់កុំចង់រត់ទៅណា យើងនឹងហៅប៉ូលីស អា៎... " រាងតូចទាញដៃគេមកវិញ តែនាងទាញខ្លាំងបន្ដិចទើបរាងក្រាស់ជ្រុលខ្លួនបុកនឹងនាង ធ្វើអោយអុីសាមេឡាចង់ដួលទៅក្រោយសំណាងហើយ ដែលយ៉ុនពីងក្រសោបនាងទាន់ ធ្វើអោយមុខពួកគេជិតគ្នាបង្កើយ ហើយថែមទាំងប៉ះសាច់គ្នាទៀតផង ទាំង២នាក់សុទ្ធតែភាំងរៀងខ្លួនអាណិតតែវីវីទេដែលនៅកណ្ដាល ត្រូវពួកគេកៀបឡើងជាប់មុននឹងវាយំឡើង
" Meow Meow..... "
" លែងយើង... " ហ្វឹប!
" អ្នកណាចង់ប៉ះនោះ ... នាងទេទាញខ្ញុំមុន " យ៉ុនពីងព្រលែងមនុស្សមាត់ដាចដែលធ្វើដូចជាស្អប់ខ្ពើមគេចេញ រួចឈរឆ្ងាយពីនាង ដែលរាងតូចបោសខ្លួនមើលតែគេជាសម្រាម
កខ្វក់គួរអោយខ្ពើម
" ឆ្លៀតឱកាស "
" នាងមែនទេ មិនអីទេ ខ្ញុំមិនប្រកាន់ទេ លាហើយ "
" ឯង... ឯងនឹងហើយឆ្លៀតឱកាស កុំទៅ... អេ៎ យើងនឹងប្ដឹងប៉ូលីស... អាមនុស្សឆ្កួត... ឈប់ " រាងតូចចង់តាមរករឿងគេបន្ដ តែប្រុសកម្លោះដើរលឿនពេក ទើបនាងបានតែស្រែកតាមក្រោយ ទាំងខឹងនឹងអ្នកម្ខាងទៀត
" Meow Meow.... "
" វីវី ម៉ាក់ៗសុំទោស កូនសម្លាញ់ មនុស្សឆ្កួតនោះមិនបានធ្វើអីកូនទេមែនទេ មើលម៉ាក់ៗមើលបន្ដិច " ពេលឆ្មាតូចបន្លឺសម្លេង រាងស្ដើងក៏ឈប់ចាប់អារម្មណ៍នឹងអ្នកដែលដើរផុតទៅ រួចងាកមកមើលកូនសម្លាញ់របស់នាងវិញម្ដងថាមានត្រូវរបួសឬបាត់បង់កន្លែងណាឬអត់ ឯប្រុសឆ្កួតនោះនាងនឹងប្ដឹងប៉ូលីសមិនខាន អុីសាមេឡា គុំគួនក្នុងចិត្តម្នាក់ឯង
" Meow Meow.... "
" អស់អីហើយ វីវី កូនសម្លាញ់ ហឺ... កុំអោយជួបគ្នាទៀតអោយសោះ ឯងនឹងបានដាច់ក្បាលមិនខាន អាចោរតាមចិញ្ចើមផ្លូវ " មើលទៅរឿងនេះមិនចប់ងាយៗទេ ព្រោះកំហឹងរបស់អុីសាមេឡានៅតែមាន មុខគេនាងចាំច្បាស់ណាស់ ជាជនជាតិអាសុី បើមិនមែនចិនក៏កូរ៉េដែរ ស្រីស្រស់វិភាគអ្នកម្ខាងទៀតក្នុងចិត្តទាំងមិនដឹងខ្លួន ថានាងចាំពីគេបានច្បាស់កម្រិតណា៎ ដូចថាការជួបគ្នាបែបអត់ហុងស៊ុយវាគឺជាការចងចាំដែលមិនងាយនឹងបំភ្លេចបាន ហើយរឿងបែបនេះមានតែ១ប៉ុណ្ណោះក្នុង១០០ករណី

បុប្ផាសួគ៌ក្នុងដៃអ្នកពិឃាត/Mrs Queen And Mr Knight Where stories live. Discover now