Part 33 : Jungkook ជាឪពុករបស់គេ!!

Start from the beginning
                                    

«មានអ្វីអាចនិយាយជាមួយខ្ញុំបាន ខ្ញុំជាម្ដាយរបស់គេ»អោយគាត់ទៅរកស្វាមីមកពីណា បើគាត់មិនទាំងដឹងផងថាកូនក្នុងពោះមួយនេះ ឪពុករបស់គេជាអ្នកណា ។

«បើចឹងសូមមកតាមខ្ញុំ»លោកដុកទ័រនាំមុខ ស្របពេលដែល Mrs.Kim បានត្រឹមសម្លឹងគ្នាជាមួយប្ដីមិនដឹងគួរនិយាយបែបណា មានតែរង់ចាំអោយ Tae ភ្ញាក់ពីសន្លប់ប៉ុណ្ណោះ ។ Skip ~

ឈានដល់រាត្រីយប់យន់ រំលងអាធ្រាត្រនាយតូចដែលសន្លប់មកអស់ពេលជាយូរក៏ចាប់ផ្ដើមដឹងខ្លួន កំឡុងពេលដែលភ្នែកចាប់ផ្ដើមបើកទាំងស្រវាំងព្រោះតែពន្លឺអំពូលភ្លើង ។

«ហឹម...»Tae ក្រហឹមទាំងរើបម្រះតិចៗ ស្រដាស់អោយអ្នកជាម្ដាយឪពុកដែលមកគេងយាមកូនចាប់ដឹងខ្លួនឡើង រហ័សក្រោកមកមើលកូនយ៉ាងលឿន ។

«Tae...ភ្ញាក់ហើយហេស៎កូន»Mrs.Kim

«ទឹក!»

«អូ៎...ចាំបន្តិច! នេះញុាំមួយៗ»Mrs.Kim ស្រវាចាក់ទឹក មុននឹងជួយលើកកូនអោយក្រោកផឹកទឹកមួយៗទាល់តែអស់មួយកែវនេះ ទើបដាក់អោយគេគេងធម្មតាវិញ ។

«ខ្ញុំកើតអីទៅម៉ាក់ ហេតុអ្វីក៏ខ្ញុំមកនៅទីនេះ»គេងីងឺរកនឹកអ្វីមិនចេញឡើយ ដឹងត្រឹមថាគេងងឹតមុខហើយក៏ដួលតែម្ដង បន្ទាប់ពីនេះគេមិនដឹងទេថាខ្លួនកើតអ្វី ។

«សម្រាកសិនទៅ ទើបនឹងក្រោក ប្រយ័ត្នប៉ះពាល់សុខភាព»Mr.Kim

«អត់ទេ ខ្ញុំចង់ដឹង! ខ្ញុំអត់ចង់គេងនៅមន្ទីរពេទ្យទេ ប៉ាក៏ដឹងថាខ្ញុំស្អប់ក្លិនថ្នាំ»

«គ្មានជម្រើសទេ កូនអាចត្រឡប់ទៅបានលុះត្រាតែសឺរ៉ូមអស់សិន នឹងត្រូវពិនិត្យសុខភាពម្ដងទៀត»

«ខ្ញុំមិនបានកើតអ្វីធ្ងន់ធ្ងរទេ ហេតុអ្វីត្រូវពិនិត្យ? ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅផ្ទះប៉ុណ្ណោះ»

«Tae...ស្ដាប់ម៉ាក់! សុខភាពរបស់កូនគឺសំខាន់បំផុត ព្រោះពេលនេះ Tae មិនមែនមានតែខ្លួនមួយដូចពីមុន»Mrs.Kim ជួយនិយាយអោយគេស្ងប់ចិត្ត Tae អាចនឹងចាប់ផ្ដើមឆេវឆាវជាងពីមុន ទឹកមុខរបស់គេមិនប្រក្រតីប៉ុន្មានទេ ។

«ម៉ាក់និយាយអី ខ្ញុំមិនយល់»

«គួរតែប៉ាជាអ្នកសួរកូនទើបត្រូវ ឪពុកក្មេងជាអ្នកណា?»គាត់អន្ទះសារតាំងពីព្រឹកមកម្ល៉េះ សឹងតែវែកមុខរកដោយខ្លួនឯងទៅហើយ តែប្រពន្ធឃាត់ជាប់មិនអោយធ្វើអ្វីផ្ដេសផ្ដាស រង់ចាំអោយ Tae ភ្ញាក់សិន

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now