Part 33 : Jungkook ជាឪពុករបស់គេ!!

Start from the beginning
                                    

«អ្នកប្រុស Tae!!»Anie(អេនី) ស្រែកឡើងភ្លាត់សម្លេង ទម្លាក់សៀវភៅចុះរត់សំដៅមករកចៅហ្វាយទាំងស្លុតញ័រមាត់តតាត់ ។

@មន្ទីរពេទ្យ

រាងតូចត្រូវបានបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាប្រញាប់ ដោយក្រុមគ្រូពេទ្យជំនាញក៏នាំគ្នាស្វិតស្វាញរហ័សជួយអ្នកជំងឺដែលស្រាប់តែសន្លប់ទាំងគ្មានមូលហេតុ ។
នាងក្រមុំនៅមិនស្ងៀមដើរចុះឡើងៗជាមួយគ្នានាងម្នាក់ទៀតដែលជួយគ្រា Tae មកមុននេះ ។ ទន្ទឹមគ្នានោះដែរ សំរឹបជើងរបស់រាងចំណាស់ដែលជាឪពុកម្តាយក៏មកដល់ព្រមគ្នា ក្រោយពីទទួលបានដំណឹងពី Anie ។

«Tae យ៉ាងម៉េចទៅហើយ!!»Mrs.Kim
«អ្នកប្រុសបានដល់ដៃពេទ្យហើយលោកស្រី»
«ហេតុអីក៏មានរឿងបែបនេះកើតឡើង»Mr.Kim
«ខ្ញុំក៏មិនដឹងដូចគ្នា នៅសុខៗអ្នកប្រុស Tae ស្រាប់តែសន្លប់ ទើបពួកខ្ញុំរហ័សនាំគាត់មកមន្ទីរពេទ្យ»Anei ឆ្លើយទាំងញ័រមាត់ព្រោះនៅភ័យនៅឡើយ ។

ពួកគាត់ឈប់សួរដេញដោលបន្ត វេលានេះមានតែរង់ចាំចម្លើយពីគ្រូពេទ្យប៉ុណ្ណោះ ។ កន្លងទៅជិតមួយម៉ោងទម្រាំនឹងលោកដុកទ័រចេញមកជាមួយនឹងទឹកមុខហាក់រីកពព្រឹមខុសពីអ្នកនៅខាងក្រៅដាច់ ។

«លោកដុកទ័!លោកដុកទ័រ! កូនខ្ញុំយ៉ាងម៉េចហើយ តើគេកើតអី?»Mrs.Kim ត្របាញ់ជើងញាប់ស្អេកមកសួរទាំងព្រួយបារម្ភពេញបន្ទុករកហាស្ដីមិនត្រូវពាក្យ ។

«កូនលោកស្រីគេមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ នេះគ្រាន់តែជាអាការៈរបស់មនុស្សដែលខ្សត់ខ្សោយប៉ុណ្ណោះ យ៉ាងណាក៏ចូលរួមអបអរផង»

«ចូលរួមអបអរ?»Mrs.Kim ជ្រួញចិញ្ចើមមិនយល់

«បានន័យថាម៉េចលោកដុកទ័រ»

«គឺកូនរបស់អ្នកទាំងពីរកំពុងតែមានគត៌ នេះជារឿងដែលកម្របំផុត ធម្មតាទេមនុស្សដែលមានផ្ទៃពោះតែងតែល្ហិតល្ហៃ ឆាប់អស់កម្លាំងជាងមនុស្សដទៃបែបនេះឯង»លោកដុកទ័ររៀបរាប់ប្រាប់ដល់ពួកគាត់ ខណៈដែល Mrs.Kim សឹងតែទន់ជើងដួលទៅហើយ ។

«ពុទ្ធោ កូន Tae របស់ខ្ញុំ»

«យ៉ាងណាខ្ញុំចង់ជួបស្វាមីរបស់គេផង ដើម្បីទៅទទួលការណែនាំពីរបៀបមើលថែអ្នកដែលកំពុងពពោះ»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now