ភាគទី19*🌸🎀*បងសម្តីផ្អែមណាស់*💋🤏🏻

Start from the beginning
                                    

Tae : J - Jungkook .... (JK មិនឆ្លើយតបគិតតែសម្លឹងទៅផ្លូវ ) និយាយជាមួយខ្ញុំតិចទៅ កុំធ្វើចឹងអីខ្ញុំមិនស្រណុកក្នុងខ្លួនទេ....ហេតុអីលោកមិនអើពើនឹងខ្ញុំ.... ខ្ញុំសុំទោស  សូមស្តាប់ខ្ញុំម្តងទៀតទៅ... វាជាអន្ទាក់ ជាអន្ទាក់បង្កើតការយល់ច្រលំរវាងពួកយើង  គឺមីង ផាក និង មីនយ៉ុង បានហៅខ្ញុំទៅទីនោះ ខ្ញុំមិនដឹងថា Min Young នឹងធ្វើបែបនេះដាក់ខ្ញុំទេ នាងកំពុងជួយម្តាយនាង....ខ្ញុំដឹងថាលោកមិនជឿខ្ញុំទេ ប៉ុន្តែខ្ញុំស្បថថាខ្ញុំមិនដឹងថាមានកញ្ចប់ថ្នាំនោះក្នុងកាបូបរបស់ខ្ញុំទេ ជឿខ្ញុំទៅ..ខ្ញុំមិនកុហសទេ ... កុំខឹងនឹងខ្ញុំ កុំមិននិយាយជាមួយខ្ញុំចឹងអីខ្ញុំខ្លាចណាស់Jeon Jungkook....( ភ្លាមៗនោះ JKក៏ឈប់ឡានហើយងាកមកមើលTae  ភ្នែករបស់ Tae បើកដោយភាពតក់ស្លុត JK សម្លឹងមើល Tae ទាំងខឹងសម្បា រួចJkក៏ចុះពីឡាន Tae ក្រឡេកមើលJk ប៉ុន្តែព្រៃងងឹតខ្លាំងណាស់ Taeក៏ចេញពីឡាន ហើយដើរទៅរក Jungkookមេឃក៏ភ្លាមខ្លាំងទៀត)

Tae : Jungkook...លោកចង់ទៅណា...ហេតុអីក៏ទៅចោលខ្ញុំលោកមិនត្រជាក់ទេហី  មេឃកំពុងភ្លៀងខ្លាំងណាស់...អាស៎...( Taeស្រែកព្រោះមានរន្ទះ JKដើរបានបន្តិចក៏ឈប់ហើយយកដៃចូកសក់ Taeក៏រត់មកក្បែរនាយ )

Tae: J -Jungkook.... ( Taeដាក់ដៃលើស្មារបស់ JK ប៉ុន្តែ JK ក៏វាសដៃចេញ ហើយងាកមករក Tae)
Jungkook : កុំប៉ះខ្ញុំ ឯងកុំមកយកចិត្តទុកដាក់នឹងខ្ញុំអី ទោះបីខ្ញុំត្រជាក់ស្លាប់ក៏ដោយក៏គ្មានអ្វីឯងមកបារម្ភដែល??

Tae : ( យំ ) កុំនិយាយបែបនេះ....អ្វីគ្រប់យ៉ាងរបស់លោកគឺសំខាន់ណាស់សម្រាប់ខ្ញុំ
Jungkook : (សើច)ឯងកុហស....

Tae : មីងPark ចង់បានលោក គាត់ចង់បានលោកជាកូនប្រសាររបស់គាត់  គាត់បានបញ្ចូនJaebin ដើម្បីបង្កើតការយល់ច្រលំរវាងពួកយើង នៅពេលដែលវាមិនដំណើរការបានសម្រេច គាត់បានលាយថ្នាំក្នុងភេសជ្ជៈរបស់ខ្ញុំក្នុងពិធីមង្គលការរបស់ Jimin ហើយរុញខ្ញុំចូលទៅក្នុងបន្ទប់ចាក់សោរទៀត ប៉ុន្តែលោកនៅទីនោះ  ឥឡូវនេះគាត់សុំខ្ញុំឪ្យមកជួបគាត់នៅយប់នេះ  ដើម្បីសុំការអភ័យទោស  ខ្ញុំ​គិត​ថា​គាត់ដឹង​ពី​កំហុស​របស់​ខ្លួន ដូច្នេះ​ខ្ញុំ​បាន​ទៅ​ទី​នោះ ប៉ុន្តែ​គាត់​បាន​លេង​ហ្គេម​កខ្វក់​បែបនេះមក​លើ​ខ្ញុំ​ម្ដង​ទៀត  ហើយលោក  មិនជឿលើខ្ញុំទេ ទោះបីជាលោកដឹងថាខ្ញុំគ្មានកំហុសក៏ដោយ...លោកគិតតែពីខឹងខ្ញុំ(ពួកគេនៅក្រោមតំណក់ភ្លៀង)

រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី✨🌈|ចប់|TaekookWhere stories live. Discover now