Part 32 : លាហើយ Kim Taehyung

Почніть із самого початку
                                    

«បាទ អរគុណណាស់លោកប៉ាដែលជួយកូនមកច្រើនយ៉ាងនេះ»រាល់ថ្ងៃគេមានតែគ្រួសារប៉ុណ្ណោះដែលជាខ្នងបង្អែក ។

«មានកូនតែមួយគ្រាប់ ខំរាល់ថ្ងៃក៏ដើម្បីតែកូន បើមិនជួយ Tae ខ្លាចក្រែងអ្នកម៉ាក់កូនគេបន្ទោសថាប៉ាមិនកើតការជួយជ្រោមជ្រែងគ្រួសារមិនបាន»

«បងពន្លើសពេកហើយ អូនមិនដែលស្ដីអោយបងម្ដងណាទេ»

«ហិហិ ព្រោះលោកប៉ាតែងតាមចិត្តម៉ាក់រហូតនោះអី...ត្រូវហើយ កូនចង់រៀបចំហាងពីថ្ងៃនេះតែម្ដង លោកប៉ាគិតយ៉ាងម៉េចដែរ»

«តាមចិត្តកូនប៉ុណ្ណោះ!! »Mr.Kim គាត់មិនបានទម្រើសកូននោះទេ គាត់គ្រាន់តែផ្ដល់នូវអ្វីដែលគេត្រូវការ ជួយតាមលទ្ធភាពដែលអាចធ្វើបាន អ្វីដែលត្រូវស្ដីប្រដៅអប់រំគាត់នៅតែនិយាយ មើលតែចរិតរបស់ Tae ក៏ដឹងថាគេស្ដាប់បង្គាប់គ្រួសារប៉ុណ្ណា ។

Skip~~

រូបថតត្រូវបានបកចេញម្ដងមួយសន្លឹកៗ ដាក់ទៅក្នុងឡាំងមិនបន្សល់សូម្បីតែស្លាកស្នាមដែលធ្វើអោយចិត្តដិតដាម មានរបួស មិនថាវត្ថុអនុស្សាវរីយ៍ឬអ្វីដែលជាប់ពាក់ព័ន្ធនឹង Tae នាយនឹងកប់ចោលទាំងអស់ ។ Jungkook រៀបចំ Condo របស់ខ្លួនសាជាថ្មី រស់នៅដោយគ្មានវត្តមានរបស់គេ ។

«លាហើយ Kim Taehyung »ក្រឹប~ទូរត្រូវបានបិទចាក់សោរយ៉ាងជាប់ ចាប់ពីពេលនេះតទៅ លែងមាន Kim Taehyung នៅក្នុងជីវិតរបស់នាយទៀតហើយ ។

ថ្ងៃទីមួយវាអាចនឹងលំបាកក្នុងការធ្វើចិត្តមិនគិតពីគេ ទើប Jungkook ព្យាយាមធ្វើខ្លួនឲ្យរវល់មិនទំនេរសល់ពេលគិតពីគេនាំតែគ្រាំគ្រានោះទេ ។

«ដល់ម៉ោងបាយហើយវុើយ ផ្អាកការងារសិនទៅ»Edward ហៅអ្នកជាមិត្តដែលគិតតែអង្គុយមុខ Computer មិនក្រោកទៅណា ។

«បន្តិចទៀតរួចហើយ»
«ឯងខំទៅណា មិនបាច់បន្ទាន់ពេកទេ យើងនៅសល់ពេលច្រើនទៀតតើ»
«មិនចង់ចំណាយពេលអត់ប្រយោជន៍»
«មិនមែនចង់គេចពីការពិតទេហេស៎»Karl ដែលមិនដឹងមកពីណា អើតមាត់ទ្វាស្រដីឌឺដងដល់បុរសមាត់រឹង ដែលស្ងប់ស្ងាត់ប្រែក្លាយជាមនុស្សគល់ឈើមិននិយាយស្ដីរកនរណាមួយម៉ាត់ ឯចរិតព្រានក៏មិនដឹងជ្រុះទៅណា ពេលនេះហាក់ដូចជា Jeon Jungkook មនុស្សថ្មីយ៉ាងចឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now