Part 32 : លាហើយ Kim Taehyung

Start from the beginning
                                    

«ខ្ញុំគួរធ្វើបែបណាទៅម៉ាក់»

«មិនពិបាកទេ ឈប់គិតពីគេ ផ្ដោតលើការរៀនសូត្រ ចាប់យកក្ដីស្រមៃដែលជារបស់ខ្លួនឯង បង្កើតអ្វីដែលកូនចង់បាន រៀនធ្វើជាម្ចាស់ការ ឈប់អោយគេមកគ្រប់គ្រងកូនទៀត ចង់ធ្វើជាស្ដេចត្រូវតែមានទំនួលខុសត្រូវ រៀនបែងចែកស្នេហានិងការងារអោយជ្រះស្រឡះទើបអាចក្លាយជាមនុស្សដែលខ្លាំងបាន»

«បាទ...»Jungkook ងក់ក្បាលទាំងងោកងុយ ត្បិតវាមិនមែនជារឿងងាយដែលត្រូវបំភ្លេច Tae ប៉ុន្តែនាយគ្មានជម្រើសនោះទេ អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅលើនាយជាអ្នកសម្រេច ថាចង់បន្តឬបញ្ចប់ទំនាក់ទំនងដ៏អាក្រក់មួយនេះ ហើយទីបំផុត...

ពួកយើងនឹងក្លាយជាអ្នកដទៃម្ដងទៀត!!

#Next Day

Tae ក្រោកពីព្រលឹមចេញទៅជាមួយគ្រួសារដើម្បីមើលហាងដែលគេរៀបចំនឹងបើក ។ គេសម្រេចចិត្តហើយថានឹងបើកសម្អាងការមួយជារបស់ខ្លួនឯង មានទាំងការ Design រោងការ និង Design ជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ផងដែរ យ៉ាងណាលោកប៉ារបស់គេជាអ្នកជំនួញខាង brand សម្លៀកបំពាក់ស្រាប់ ដូច្នេះវាមិនមែនជារឿងពិបាកសម្រាប់គេជាមួយនឹងការឌីហ្សាញទាំងអស់នេះនោះទេ ។

«យ៉ាងម៉េចដែរ ប៉ាជ្រើសទីតាំងដែលល្អបំផុតសម្រាប់កូនហើយ មិនឆ្ងាយពីផ្ទះប៉ុន្មានទេ អាចជិះមកមើលហាងបានមិនពិបាកឡើយ»

«អរគុណណាស់លោកប៉ា»Tae ញញឹមបិទមាត់មិនជិត ដើរមើលហាងដែលទទេស្អាត មិនទាន់រៀបចំនៅឡើយ ។ ទីនេះគឺប៉ារបស់គេសាងសង់ដោយផ្ទាល់សម្រាប់ជាការដូរខួបកំណើតនាពេលខាងមុខ ។ យ៉ាងណាក្ដីស្រមៃរបស់គេជិតក្លាយជាការពិតហើយ

«ទីនេះអាចនឹងតូចដែរទេ»Mrs.Kim ងាកមើលជុំវិញហាងបើសិនជាតាមចិត្តដែលស្រឡាញ់គាត់ចង់ធ្វើអោយធំជាងនេះទៅទៀត ។

«មិនតូចទេម៉ាក់ ទីនេះល្មមហើយ ខ្ញុំគ្រប់គ្រងតែម្នាក់ឯងមើលទៅណាមិនអស់ទេ ម្យ៉ាងក៏ចង់ឆ្លៀតពេលជួយការងារលោកប៉ាខ្លះដែរ»Tae សសៀរមកអោបដៃម្ដាយ ស្រដីចេញមកយ៉ាងស្រស់ ។

«ក៏ល្អម្យ៉ាងដែរ ចាំប៉ាជួយបង្រៀនបន្ថែម»គាត់ជាម្ចាស់ប្រេនដ៏ល្បីប្រចាំប្រទេសកាណាដាមួយនេះដែលឌីហ្សាញតែសម្លៀកបំពាក់បុរសប៉ុណ្ណោះ ប៉ុន្តែក៏មានសន្ទុះនៃការគាំទ្រ និងបន្តនាំចេញទៅក្រៅប្រទេសថែមទៀត ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now