Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!

Start from the beginning
                                    

« ចេញ!កុំមកធ្វើមុខខ្ជីខ្ជូតស្អីត្រង់នឹងអុកបាក់ចង្កេះឥឡូវហើយអញ » យ៉ុនហ្គី និយាយទាំងគ្រឺតខ្នាញ់ គេមិនមែនមនុស្សល្មោភកាមស្អីទេ ប៉ុន្តែសួរថា អាណាទ្រាំបានបើមកញិកញ៉ក់ ដាក់រាល់ថ្ងៃក្លិនខ្លួនវិញជាងស្រីក្រមុំទៀតក្រអូបចេញពីក្នុងសាច់តែម្ដង មុខទាក់ទាញស្រាប់ផងដាក់សិនហើយ ។

« ថើបមាត់អូនមួយមើល! » ជីមីន មិនខ្វល់ពីសម្ដីរបស់ យ៉ុនហ្គី ដាក់ដៃលើស្មារាងក្រាស់ហើយធ្វើមាត់ស្រួចៗ ដើម្បីឱ្យគេថើបខ្លួន ។

« ប្រាប់ឱ្យចេញឮអត់ មីននី? តិចថារត់ទៅប្រាប់ប៉ាម៉ាក់ទៀត ចង់សាកទៀតអត់?  »

« មនុស្សឆ្កួត! អ្នកណាប្រើឱ្យបងឯងហិង្សាដាក់អូនធ្វើអី? ថ្ងៃឡើងថ្នមគេដូចកែវសោះ » ជីមីន ពេបមាត់ធ្វើជាចង់យំព្រោះ យ៉ុនហ្គី សម្លុតគេ ។ ជាការពិតដែល យ៉ុនហ្គី ថ្នាក់ថ្នមគេណាស់សឹងតែមិនឱ្យញ៉ាំបាយខ្លួនឯងផងប៉ុន្តែនៅពេលយប់បើទោះបីជាមិនធ្វើរឿងនោះក៏យ៉ាង ហោចណាស់ យ៉ុនហ្គី ត្រូវតែបានខាំគេដែរ ។

« ពុទ្ធោអើយ! »

« ធុញអូនមែន? »

« អត់ធុញទេ មោះថើបមួយ ជុប៎ៗ! សឺតៗ! » ឱ្យគេធុញយ៉ាងម៉េចបើគួរឱ្យស្រឡាញ់យ៉ាងនេះ? ជីមីន ប្រៀបដូចជាក្ដីសុខមួយរបស់គេយ៉ាងចឹង មិនថាកើតទុក្ខពិបាកចិត្តខ្លាំងយ៉ាងណាឱ្យតែឃើញមុខឮសំឡេងរបស់រាងតូច ទុក្ខលំបាកនឹងរសាយបាត់តែម្ដង ។

___

     @មួយសប្ដាហ៍បន្ទាប់

     វាគឺមួយសប្ដាហ៍ពេញដែល ជីមីន រត់មកគេងនៅទីនេះជាមួយប៉ាម៉ាក់របស់គេថែមទាំងវេចកូនក្រូចខ្វិចមកជាមួយផងដែរ ។ ហើយមកនេះមិនមែនមកលេងទេ ឱ្យតែមកលើកណាក៏យំយែកប្រាប់ម្ដាយថាប្ដីវាយរហូត ដល់ថ្នាក់អ្នកស្រីផាកចង់ច្រឡោតខឹងនឹង យ៉ុនហ្គី ដែលហ៊ានលើកដៃវាយកូនរបស់គាត់កុំតែបានលោកផាកឃាត់កុំអីគាត់ស្ដីឱ្យ យ៉ុនហ្គី រាល់ថ្ងៃហើយ ។

« ហ្ហឹកៗ ម៉ាក់ដឹងទេ? គាត់វៃកូនឈឺៗ ខ្លាំងណាស់ កូនខ្លាច »

----

« ម៉ាក់បងយ៉ុនវៃកូនទៀតហើយ...ហ្ហឹកៗ »

----

« ម៉ាក់បងយ៉ុន...ហ្ហឹកៗ »

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now