គូរសត្រូវបង្ហាញខ្លួន!

Mulai dari awal
                                        

ទិដ្ឋភាពជាក់ស្តែង!
ខណៈពេលនេះឡានរបស់អ៊ីបូកំពុងតែរេចុះរេឡើងបើកទៅមុខគ្មានគោលដៅស្ថិតក្រោមការឈរមើលដោយកំលោះសង្ហារដែលជាមេខ្លោងពីក្រោយរឿងមួយនេះ។
           "ហឹះ! ចាំមើលឯងខ្លាំងដល់ពេលណា?"
ក្នុងឡាន!
             "ចង្រៃ៎យ៎"អ៊ីបូស្រែកមួយទំហឹងខណ:ចង្កូតបញ្ជារលែងបាននៅសល់មិនប៉ុន្មានម៉ែត្រឡើយផ្លូវខាងមុខគឺមានបង្គោលភ្លើងហើយនាយបញ្ជារចង្កូតឡានមិនបានបែបនេះច្បាស់ជាបុកវាមិនខាន។
           "អ្នកប្រុស!"
            "យើងបញ្ជារលែងបានហើយ ប៉ុន្តែយើងនៅមានជម្រើសចុងក្រោយឯងត្រៀមខ្លួនហើយឬនៅ?"
             "បាទ៎? អ្នកប្រុសចង់ធ្វើអី?"
           "ធ្វើតាមខ្ញុំទៅ កុំសួរច្រើន! ខ្ញុំរាប់ដល់3 យើងត្រូវលោតចេញពីឡាននេះ!"នាយដាក់សម្ដីដាច់ខាតរហូតធ្វើឱ្យអ្នកបើកឡានចាប់ផ្តើមបុកពោះកាន់តែខ្លាំង។
           "អ្នកប្រុសគ្រោះថ្នាក់ណាស់បើលោតចុះច្បាស់ជាស្លាប់!"
            "នៅក្នុងនេះក៏វាមិនរស់ដែរ ធ្វើតាមយើងទៅ!"
"1.2.3.លោត!"
ម៊ាំង!!!ផាំង!!!!!ប្រោក!!!!ប្រាវ!!!!!!
            "អត់ទេ! អ៊ីបូ!!!!!!"ស៊ាវចាន់ចាប់ហ្រ្វាំងឡានងក់ខណ:ដែលបានឃើញទិដ្ឋភាពរបស់គូរដណ្ដឹងដែលបើកនៅខាងមុខបុកជាមួយបង្គោលភ្លៀងមួយទំហឹងហើយក៏ក្រឡាប់ពីបីជុំនៅចំពោះមុខ។
ស៊ាវចាន់រត់ចុះពីឡានសំទៅរកទីកន្លែងកើតហេតុទាំងអារម្មណ៍មិននៅនឹងខ្លួននាយតូច      រត់បណ្ដើរទឹកភ្នែកស្រក់បណ្ដើររហូតទាល់តែមកដល់ក្បែរឡានមួយនោះ។
            "អ្ហឹក~អ៊ីបូ~បង~អ្ហឹក~បងឯណា?"ចាន់ស្រវេស្រវារត់ចូលក្នុងភ្នួកផ្សែងដែលចេញពីឡានដែលក្រឡាប់នោះទាំងមិនខ្លាចរអានឹងការផ្ទុះរបស់វាឡើយសំខាន់គឺត្រូវតែរកនាយឱ្យឃើញ។
            "អ្ហឹក~អ្ហឹក~អ៊ីបូ"
           "ហ៊ីយ៉ា! លើកនេះបាញ់ព្រួញតែមួយជាប់សត្វដល់ទៅពីក្បាលផង ជុជុ!! ល្អមែនទែន!"សម្លេងមួយបានបន្លឺឡើងក្រោយខ្នងរបស់ស៊ាវចាន់ហើយវាពិតណាស់ថានោះមិនមែនជាអ្នកណាក្រៅពី...
           "សួរស្តីក្មេងតូចរីករាយដែលបានស្គាល់ខ្ញុំគឺ អាឡិច ម៉ាគ្រីស្ទាន!"នាយកំលោះមុខសង្ហារតែចិត្តជាបីសាចណែនាំខ្លួនឱ្យស៊ាវចាន់ស្គាល់ព្រមទាំងញញឹមដាក់គេយ៉ាងគួរឱ្យស្អប់។
            "ឯង...ឯងមែនទេដែលធ្វើរឿងនេះ?"ស៊ាវចាន់ក៏អាចទាយដឹងអំពីទឹកមុខនឹងភាពកាចសាហាវរបស់នាយមុននឹងលើកដៃចង្អុលមុខនាយស្រែកសួរគ្មានញញើត
            "បើមែនតើយ៉ាងម៉េច?"នាយនៅតែបង្ហាញស្នាមញញឹមបីសាចមិនឈប់រហូតធ្វើឱ្យស៊ាវចាន់ឡើងកំហឹងស្ទុះទៅរកនាយមិនចាំយូរ។
             "បើអញ្ចឹងទុកឱ្យខ្ញុំសម្លាប់ឯង!"ចប់សម្ដីស៊ាវចាន់ក៏ហក់ចូលទៅធាក់នាយមិនចាំយូរតែក៏ត្រូវនាយគេចទាន់រួចក៏គេចយ៉ាងរហ័សមកពីខាងក្រោយខ្នងស៊ាវចាន់បម្រុងនឹងវាយប្រហារតែនាយតូចក៏គេចផុត។
            "មិនធម្មតាទេ!"អាឡិចសរសើរស្នៀតគេចរបស់នាយតូចដែលលឿនរហ័សអាចគេចពីនាយផុតប៉ុន្តែយ៉ាងណានាយតូចក៏នៅតែចាញ់ប្រៀបខណ:ដែលកូនចៅអាឡិចចាប់ផ្ដើមព័ទ្ធគេជាប់ ហើយសម្លេងមនុស្សដែលធ្លាប់ស្គាល់ក៏ស្រែកហៅឈ្មោះគេឱ្យគេងាកទៅរកយ៉ាងភ្លេចខ្លួន។
          "ស៊ាវចាន់!"
           "សម្លេងនេះ? ដឹប! អឹក!"
           "ហឹសៗ! ចុងក្រោយនៅតែយើងជាអ្នកឈ្នះ!"អាឡិចឆ្លៀតឱកាសហក់មកវាយកញ្ចឹងក៎នាយតូចពេលភ្លេចខ្លួនរហូតដល់គេសន្លប់បាត់ស្មារតីដេកដួលមកលើថ្នល់។
           "យកវាឡើងទៅកាន់កំពូលភ្នំក្បែរមាត់ជ្រោះទៅ!"អាឡិចងាកមកបញ្ជារកូនចៅក៏ប្រញាប់រត់មកលីរាងកាយរបស់ស៊ាវចាន់ឡើង រួចពួកនាយក៏ចាកចេញទៅ មុននឹងក្រុមជំនួយរបស់អ៊ីបូមកដល់តែបន្តិចប៉ុណ្ណោះ។
            "ពួកឯងតាមរកអ្នកប្រុស!"

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Tempat cerita menjadi hidup. Temukan sekarang