គូរសត្រូវបង្ហាញខ្លួន!

492 11 0
                                        

ភាគទី៣៤
                                         

អ៊ីបូបញ្ចប់បទសម្ភាសន៍នឹងត្រៀមខ្លួនចេញដំណើរត្រឡប់ទៅកាន់ភូមិគ្រឹះវិញជាប្រញាប់ព្រោះថ្ងៃនេះមានកម្មវិធីជប់លៀងឆ្លងដ៏ធំមួយ។

              "អ្នកប្រុស គួរតែទៅក្រុមហ៊ុនសិនឬទៅភូមិគ្រឹះ?"អ្នកបើកឡានងាកមកសួរខណ:ដែលនាយឡើងមកដល់ក្នុងឡាន។
            "បើកទៅហាងហាងផ្កាសិនទៅ ហើយចាំត្រឡប់ទៅភូមិគ្រឹះ!"អ៊ីបូឆ្លើយតបទាំងស្នាមញញឹមក្នុងចិត្តគិតដល់តែគូរដណ្ដឹងដែលរងចាំនៅឯភូមិគ្រឹះថ្ងៃនេះនាយចង់surpriseគេទើបកម្មង់ផ្កាកុលាប១ពាន់ទងទុកសម្រាប់គេហើយពេលនេះគឺកំពុងតែឈានចូលទៅយកនោះឯង។
            "បាទ៎អ្នកប្រុស!"អ្នកបើកឡានងក់ក្បាលទទួលដឹងមុននឹងបញ្ឆេះម៉ាសុីនឡានរួចក៏ចេញដំណើរទៅ។
ភូមិគ្រឹះ អេលីហ្វា
ខណៈពេលនេះនាយតូចស៊ាវចាន់កំពុងស្ថិតនៅក្នុងផ្ទះរបស់ខ្លួនដើម្បីមករៀបចំខ្លួនចូលរួមកម្មវិធីល្ងាចនេះនៅភូមិគ្រឹះដូរិកសេនឌ្រ័រ។
            "បងចាន់! មើលមកខ្ញុំម៉េចដែរ?"ស៊ាវលីនរត់ចុះមកជាមួយរ៉ូបវាលស្មាពណ៍ផ្កាឈូកស្រាលមានលាយសកបៃពណ៍សររំលេចដោយពន្លឺផ្លេកៗចែងចាំងយ៉ាងស្រស់ស្អាតសាកសមជាសុភាពនារី។
            "ឈុតស្អាត តែមនុស្សមិនស្អាត!"ស៊ាវចាន់ញ៉ោះប្អូនស្រីលេងរួចក៏មិនភ្លេចលានអណ្ដាតដាក់ធ្វើឱ្យនាងខ្នាញ់ខាំមាត់ដាក់ពីចម្ងាយ។
            "អាបងឆ្កួត!"នាងក្រមុំសម្លក់បងទី២រួចក៏រត់ត្រុយឡើងទៅខាងលើប្ដូរឈុតបន្ទាប់បាត់។
             "ហ៊ឹម! បានប្ដីស្អែកខានស្អែកនៅអាឡិកអាឡក់អត់គ្រប់ទឹកដដែល!"ស៊ាវហ្វាន់ក្រវីក្បាលលួចជេរប្អូនស្រីពៅម្នាក់ឯងតែក៏គេចមិនផុតពីត្រចៀកម៉ូហ្គែនដែលជាសង្សារនោះឡើយ។
             "នែ៎...ប្រុសសម្អុយឈប់ថាឱ្យប្អូនបានហើយបងក៏មិនល្អជាងគេប៉ុន្មានដែរ!"ម៉ូហ្គែនលូកដៃមកវាយខ្នងនាយផាច់ដោយក្ដីក្រឺតខ្នាញ់មុននឹងសម្លក់នាយ។(សម្លក់បែបស្រលាញ់បែបក្រឺត)
ពិតណាស់ម៉ូហ្គែនជាមួយនឹងស៊ាវហ្វាន់គឺបានសេពគប់គ្នាជាសង្សារបានមួយឆ្នាំជាងមកហើយ(តាបុិនឹងតាមញ៉ែទាល់តែបាន) គឺតាំងពីមុនពេលអ៊ីបូបាត់ខ្លួនទៅទៀត ហើយនាក់ទាំងពីក៏ស្រលាញ់គ្នាយ៉ាងល្អូកល្អើនណាស់ដែរ។
             "នែ៎...ប៊េប៊ីប្រយ័ត្នបងចាប់ថើបកុំមកធ្វើមុខCuteដាក់បងអញ្ចឹង!"ស៊ាវហ្វាន់ចាប់ផ្ដើមញ៉ោះនាងរួចនាងក៏វាយគេបន្តទៀតហើយនាក់ទាំងពីក៏ដេញប្រលែងគ្នាបែបគូសង្សាឆ្មាកណ្ដុរឡើងពេញនឹងធ្វើឱ្យស៊ាវចាន់ជ្រេញជាខ្លាំង។
            "ឆឹស៎! ខ្ពើមណាស់!"នាយតូចពេបមាត់សម្លក់គូររបស់បងប្រុសមិនឈប់ពិតជាគួរឱ្យធុញមែនដែលមកអង្គុយមើលគេស្វីតបែបនេះ។
Ring Ring Ring~
សម្លេងទូរស័ព្ទនៃការហៅចូលបានបន្លឺឡើងទាញចំណាប់អារម្មណ៍នាយតូចឱ្យងាកមកមើលឃើញឈ្មោះលោតលើអេក្រង់យ៉ាងច្បាស់ថាជានរណាធ្វើឱ្យគេញញឹមពង្រាយភ្លាមតែម្ដងមុននឹងចុចទទួល។
            "អាហេមៗ! សួរស្តីបាទ៎ ម្ចាស់ទូរស័ព្ទមិននៅទេមានការអ្វីអាចផ្តាំតាមខ្ញុំបាន!"
             "អូហ៍! អញ្ចឹងផ្តាំសួរគេផងថាកំពុងធ្វើអី?"
            "អរ ម្ចាស់ទូរស័ព្ទកំពុងអង្គុយនឹកគូរដណ្ដឹងបាទ!"
            "មែនហ៎ បើអញ្ចឹងចិត្តដូចគ្នាណាស់!"
            "មែនក៏អី អ្នកប្រុសកំពុងនឹកគូរដណ្ដឹងដែរហ៎?"
             "បាទ៎ នឹកណាស់!"
           "អីយ៉ា~គួរឱ្យច្រណែនណាស់តើអ្នកណាគេទៅន៎ជាគូរដណ្ដឹងរបស់អ្នកប្រុសបើគេបានលឺច្បាស់ជាញញឹមបិទមាត់លែងជិតហើយ!"
             "បើអញ្ចឹងមែនគឺល្អណាស់! ផ្តាំប្រាប់ម្ចាស់ទូរស័ព្ទបងផងណាថាគូរដណ្ដឹងដ៏សែនសង្ហារcallមករកនឹកចង់ថើបចង់អោបចង់នៅក្បែរ!"
             "បាទ៎ អូមែនហើយ៎ម្ចាស់ទូរស័ព្ទផ្តាំតាមខ្ញុំឱ្យមកប្រាប់ថា នឹកចង់នៅក្បែរដូចគ្នា!"
            "បាទ៎ បន្តិចទៀតជួបគ្នាណា?"
            "ហាសៗ អូខេ!"បញ្ចប់ការសន្ទនាប្រព័ន្ធទូរសព្ទ័ក៏កាត់ផ្ដាច់។
            "ហេមៗ! ញញឹមញញែមដូចមនុស្សឆ្កួត មានអ្វីមែនទេនឹងបងប្រុស?"ស៊ាវលីនមិនដឹងមកតាំងពីពេលណាចាប់ផ្ដើមបង្អាប់បងប្រុសភ្លែត។
            "នែ៎...ទៅលឈុតរបស់ឯងទៅបានហើយកុំមកចេះ!"
            "ចង់ចេះម៉េចចុះ?"
            "ឯងនេះវា...អាក៎!"
ប្រាវ!!!
ខណៈពេលដែលចាន់បម្រុងនឹងលើកដៃវាយស៊ាវលីនជាការលេងសើចស្រាប់តែមកទាក់ជាមួយកែវទឹកដែលនៅជិតធ្វើឱ្យវាធ្លាប់បែកខ្ចាយពេញឥដ្ឋតែម្ដងជាប្រផ្នូលមិនល្អធ្វើឱ្យគ្រប់គ្នាស្ងាត់មាត់ឈឹងជាពិសេសគឺចាន់ដែលប្រែប្រួលទឹកមុខមួយរំពេច។
            "បងចាន់!"ស៊ាវលីនហៅឈ្មោះបងប្រុសតិចៗព្រោះនាយតូចដូចជាភ្លឹកៗ។
           "..."ចាន់មិននិយាយអ្វីឡើយក្រៅពៅសម្លឹងមុខប្អូនស្រីយ៉ាងស្ងៀមស្ងាត់ជាមួយទឹកមុខព្រួយបារម្ភចម្លែក។
ក្រឡេកមកមើលខាងអ្នកប្រុសម៉ាហ្វៀ!
ខណៈពេលនេះឡានរបស់នាយចេះតែបន្តបើកទៅមុខកាន់តែលឿនទៅៗយ៉ាងចម្លែក។
            "ឯង បើកហួសហាងផ្កាហើយ?"អ៊ីបីជ្រួញចិញ្ចើមខណ:ដែលអ្នកបើកឡានបែរជាមិនឈប់នៅគោលដៅចេះតែបើកទៅមុខយ៉ាងលឿន។
          "អ្នក...អ្នកប្រុស...ឡានដាច់ហ្វ្រាំងហើយ!"
          "ហាស៎?"គ្រាន់តែបានលឺសម្ដីអ្នកបើកឡានអ៊ីបូបើកភ្នែកធំៗស្រែកមួយទំហឹងយ៉ាងផ្អើល។
            "ធ្វើ...ធ្វើយ៉ាងម៉េចទៅទាន?"
           "ឯងបើកទៅសិនទៅបើកទៅរកផ្លូវណាដែលស្ងាត់ហើយជាជាវែងផ្លូវដែលមិនមានមនុស្សឆ្លងកាត់ចៀសវាងបង្ករគ្រោះថ្នាក់លើអ្នកដទៃ!"
           "បាទ៎!"អ្នកបើកឡានងក់ក្បាលទទួលរួចក៏បត់ឡានចូលទៅផ្លូវម្ខាងទៀតដែលជាផ្លូវស្ងាត់មិនមានមនុស្សឆ្លងកាត់។
            "អ្នកប្រុស! ខ្ញុំ...ខ្ញុំបញ្ជារឡានមិនបានទេ!"
            "ពុទ្ធោហ៊ើយ ចេញមកទុកឱ្យខ្ញុំ! ឯងយកទូរស័ព្ទទាក់ទងហៅជំនួយមកតំបន់នេះភ្លាមមក!"អ៊ីបូដេញអ្នកបើកឡានឱ្យចេញរួចនាយក៏ឡើងមកអង្គុយជំនួសមុននឹងបញ្ជារចង្គូតឡានដោយខ្លួនឯង។
            "បាទៗ!"អ្នកបើកឡានធ្វើតាមនាយឥតប្រកែកព្យាយាមយកទូរស័ព្ទទាក់ទងហៅជំនួយជាបន្ទាប់តែម្ដង។
កន្លះម៉ោងបានកន្លងផុត!
ដំណឹងដ៏អាក្រក់មួយនេះក៏បានសាយភាយពេញទីក្រុងតែម្ដងសូម្បីសារព័ត៌មានធំៗក៏ចុះផ្សាយពីទីតាំងដែលកំពុងកើតហេតុដែរជាហេតុធ្វើឱ្យស៊ាវចាន់ក៏បានឃើញដូចគ្នា។
"អ៊ី...អ៊ីបូ?"នាយតូចបើកភ្នែកធំៗមើលព័ត៌មានយ៉ាងស្លុតចិត្តមុននឹងស្រវាទាញសោរឡានបងប្រុសរួចរត់ចេញទៅយ៉ាងលឿន។
          "ស៊ាវចាន់~ស៊ាវចាន់"ស៊ាវហ្វាន់នឹងគ្រប់គ្នាព្យាយាមស្រែកហៅតែនាយតូចមិនព្រមឈប់ឡើយមានតែរត់កាន់តែលឿនហើយចូលក្នុងឡានបញ្ឆេះរួចបើកចេញទៅយ៉ាងលឿន។
           "បងកុំកើតអីឱ្យសោះ!"ដោយសារតែចម្ងាយពីផ្លូវដែលអ៊ីបូកំពុងស្ថិតនៅវាក៏នៅមិនឆ្ងាយពីភូមិគ្រឹះអេលីហ្វាប៉ុន្មានទើបស៊ាវចាន់ប្រញាប់បើកឡានចេញទៅរកនាយដោយមិនចាំយូរយ៉ាងណាក៏ដោយត្រូវតែទៅតាមនាយឱ្យទាន់។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now