ភាគទី16*i 💜jeon taehyung *🎀✨🍓

Start from the beginning
                                    

| នៅបន្ទប់ខាងប្រុស |

Hoseok : នេះអយុត្តិធម៌ណាស់  ខ្ញុំ និង Jungkook គ្រោងនឹងបំផ្លាញយប់ដំបូងរបស់បង ប៉ុន្តែបងចាកចេញទៅមុន....
Yoongi :(ញញឹម) វាជាសំណាងរបស់ខ្ញុំ....
Hoseok : បងកុំសប្បាយចិត្តពេក យើងនឹងសងសឹកឆាប់ៗនេះហើយ (មើល JK) ត្រូវទេJungkook ? (JK វង្វេង) Jungkook??

Jungkook :(ភ្ញាក់ផ្អើល) ហ៎? អរ...(Jkភ្លឹងគិតរឿងថើបគ្នាជាមួយTae)
Yoongi : ចឹងបន្តព្យាយាមទៀតចុះ ខ្ញុំទៅហើយ... ប៉ាកំពុងហៅពួកយើង... ខ្ញុំទៅហៅJiminសិន ( JK និង HS ដើរតាមគាត់ទៅកន្លែងបន្ទប់JIMIN Tae មកដល់ភ្នែករបស់ JK និង Tae បានជួបគ្នាម្តងទៀត ប៉ុន្តែពួកគេទាំងពីរញញឹមទាំងភ័យ ហើយមើលទៅឆ្ងាយ )

Yoonmin សុំលា ទៅកាន់អ្នកគ្រប់គ្នា Jimin បានឱបលោកស្រី Jeon ហើយJIMIN ខ្សឹបប្រាប់អ្វីមួយនៅក្នុងត្រចៀករបស់គាត់ថា...

Jimin : អ្នកមីង ខ្ញុំគិតថាដល់ពេលអនុវត្តផែនការរបស់យើងហើយ
លោកស្រីJeon : ដល់ពេលហើយហ៎... (Jimin ងក់ក្បាល) យល់ព្រម.....( Tae ញញឹមដាក់ Yoonmin ហើយអោបjiminមិត្តសម្លាញ់ ពេល Tae ក្រឡេកមើលjk jkគាត់ក៏មើលទៅឆ្ងាយដោយភ័យ ធ្វើឱ្យ Taeមុខឡើងក្រហម)

Yoonmin ក៏បានចាកចេញដើម្បីទៅក្រេបទឹកឃ្មុំ ចំណែកអ្នកគ្រប់គ្នាចាប់ផ្តើមចាកចេញពីទីនោះទៅបន្ទប់រៀងៗខ្លួន បន្សល់ទុក Taekook នៅអៀនដាក់គ្នា

Jungkook :គឺ.... ខ្ញុំ - ខ្ញុំមានរឿងចង់និយាយ....ជាមួយយើង...( Tae ដកដង្ហើមធំដោយគិតថាJkនឹងរករឿងគាត់ទៀត)
Tae : ហ៎?
Jungkook : តើយ៉ាងម៉េចហើយ....?????(Jkសួរពីអាការះរបស់Tae)
Tae : អរ...សួររឿងនឹងទេហ៎....ខ្ញុំលែងអីហើយ....តែថាទូរស័ព្ទខ្ញុំបាត់ហើយមិនដឹងនៅឯងណាទេ....
Jungkook:ចឹងទៅរកទៅ...(jkក៏រត់មករកកន្លែងដែលគាត់ថើបគ្នាជាមួយTaeតែមិនឃើញទេ ចំណែកTaeក៏មកបន្ទប់រក តែនៅតែមិនឃើញ Jungkookក៏ចូលមក រកតទៅទៀត)

Jungkook : ខ្ញុំរកមិនឃើញទេ តើឯងទុកវានៅឯណា?
Tae :( ខឹងសម្បារ ) អរ លោកទៅមើលក្នុងបន្ទប់របស់លោកផង....
Jungkook:តែថាTaehyung ah...ខ្ញុំទៅមានរឿងមួយទៀតចង់ប្រាប់....
Tae: រឿងអីទៅ....(Taeឈរចាំស្តាប់)
Jungkook:គឺ...គឺ...ខ្ញុំ...ស្រ....(Jkក៏បានដើរចេញ ខណៈពេលដែលtaeកំពុងតែងឿងឆ្ងល់កំសាករបស់ JK)
Tae:គេកើតអី??????

Jungkook :( អន់ចិត្ត ) អាស៎....Jungkook មិនអាចនិយាយប្រាំពាក្យនេះបានទេហី...ឯងកំសាកណាស់.... ' I Love You Jeon Taehyung " តើមានបញ្ហាអ្វី?...ឯងត្រូវតែនិយាយ...ហឹស..តាំងចិត្ត.....(jk ក៏ដើរត្រឡប់មកបន្ទប់របស់Taeវិញ ) តើវាគួរឱ្យទុកចិត្តឬទេ...សារភាពប្រាប់គេ នោះជាពាក្យដែលត្រឹមត្រូវបំផុត.....

រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី✨🌈|ចប់|TaekookWhere stories live. Discover now