ភាគទី 06

Start from the beginning
                                    

ក្រឡេកមកផ្ទះអ្នកជិតខាងរបស់ ជុងហ្គុក
ថេយ៉ុង ត្រឡប់មកវិញទាំងមានជាតិស្រវឹងបន្តិចបន្តួចមុននេះនាយញាំអាហារនៅហាងជាមួយ សុីសុី ក៏ក្រេបស្រាបន្តិចបន្តួចបង្កើនរសជាតិអាហារនឹងបរិយាកាស
« សង្សារ ?? .... » ស៊ូយូ នាងឈរលាងចានបណ្ដើរគិតពីសកម្មភាពកាលពីព្រឹកមិញបណ្ដើរ ។ នាងក៏បានលបស្ដាប់លឺថា ថេយ៉ុង សុំអ្នកម៉ាក់គេទៅជួបសង្សារគេ
« ឯងគិតអ្វីហា ?? ឯងគ្មានសិទ្ធិទេ ចងចាំថាឯងត្រឹមជាកូនឈ្នួល ... គ្រាន់តែមកសងបំណុលជីវិតអោយទៅគេនោះទេ » ស៊ូយូ ឈរលាងចានបណ្ដើរគិតក្នុងបណ្ដើរ ។ នាងតូចមិនបានដឹងខ្លួនថាកែវភ្នែកខ្មៅក្រិបមួយគូរកំពុងសម្លឹងមកកាន់នាងឡើយ ... ។ ថេយ៉ុង សម្លឹងមើលរូបរាង ស៊ូយូ ពីក្បាលដល់ចុងជើង រូបរាងមានទៅអន់ឯណា តារា Model សុំខ្មាស់ ត្រគៀកសាយ ចង្កេះមួយក្ដាប់ កាន់តែមើលភ្លើងក្នុងខ្លូនគេកាន់តែឡើងកម្ដៅ ។
« នាង ... »
« អូ !! លោក ... » ស៊ូយូ នាងភ្ញាក់ព្រឺតពេលលឺសម្លេងគេហៅនាងដែលគេមិនដឹងមកឈរពីក្រោយនាងតាំងពីពេលណា
« យ៉ាងមិចអារម្មណ៍ហោះហើរទៅណា ?? រវល់តែនឹកពួកអាកម្លោះនៅខេត្តនាងមែនទេ ??? គីម ស៊ូយូ » ថេយ៉ុង និយាយទាំងសង្កត់សម្លេងធ្ងន់ពេលហៅឈ្មោះទាំងត្រកូលពេលណាចិត្តចង់តែហែកសាច់នាងសុីភ្លាម ។ ក្នុងខួរក្បាលរបស់គេក៏គិតចេញនូវរឿងម្យ៉ាងនាពេលយប់នេះ
« មិនដូចលោកគិតទេ »
« កុំមកប្រកែកនឹងខ្ញុំ ឆាប់យកស្រាក្រហមអោយខ្ញុំដល់បន្ទប់ផង » និយាយចប់ត្រឹមនេះ ថេយ៉ុង ក៏បោះជំហានដ៏សង្ហារបស់គេឡើងទៅផ្ទះចូលទៅក្នុងបន្ទប់ទាំងមានគំនិតមិនល្អទៅកាន់នាងតូច ស៊ូយូ
« ខ្ញុំមិនដឹងទ្រាំមើលទឹកមុខនឹងសម្ដីលោកដល់ពេលណាទេ » ស៊ូយូ ក៏យកដៃស្ទាបបេះដូងខ្លួនឯងតាំងពីត្រឡប់មក សេអ៊ូល និយាយជាមួយគេពេលណាក៏បេះដូងនាងលោតញាប់ កែវភ្នែកគេមើលមកកាន់នាងពោលពេញទៅដោយភ្លើងគំនុំ ។ មិនបង្អង់យូរនាងក៏រៀបចំស្រានឹងកែវស្រាក្រហម កាន់យកទៅអោយ ថេយ៉ុង ដល់បន្ទប់គេខាងលើ..........
« លោកស្រី វាចង់អោយដៃលោកប្រុសតើ ... នាងស្រីពិសពិលនេះ ... មកមិនទាន់បានមួយថ្ងៃផង ... ចុះគម្រោងការយើង » គ្រប់សកម្មភាពរបស់គេគឺស្ថិតនៅក្រោមក្រសែរភ្នែករបស់អ្នកស្រី ចាង នឹងអ្នកបម្រើរបស់គាត់
« ឈប់សិន !! ឯងកុំទៅរំខានពួកគេអោយសោះ ផែនការយើងទុកប្រើពេលក្រោយក៏បាន ឯងទៅសម្រាកទៅ » អ្នកស្រី ចាង ឃើញបែបនេះសប្បាយចិត្តណាស់ ។ វិធីសងសឹកគាត់ចំពោះលោក លី ចង់អោយកូនស្រីគាត់ចុះនរកទាំងរស់ បើសិននាងមានកូនជាមួយបងប្រុសបង្កើតខ្លួនឯងនោះកាន់តែល្អ ។

នៅក្នុងបន្ទប់ ថេយ៉ុង
« ស្រារបស់លោកប្រុស »
« យកវាទៅទុកលើតុ នាងក៏ជួយទៅរៀបចំគ្រែដេកខ្ញុំផង / ក្រិប »  ស៊ូយូ នាងមិនបានគិតអ្វីវែងឆ្ងាយក៏យកថាសដែលមានស្រាក្រហមនឹងកែវទៅទុកលើតុ ក៏ដើរបន្តរទៅរៀបចំគ្រែដេករបស់គេមិនស្មានថាគេចាក់សោរបន្ទប់ឡើយ
« ល.. លោកចាក់សោរបន្ទប់ធ្វើអ្វី ? » ស៊ូយូ ចាប់ផ្ដើមភ័យខ្លួនពេលរាងក្រាស់កាន់តែបោះជំហានដើរចូលមកជិតនាងទាំងទឹកមុខញញឹមលាក់គំនួចរបស់គេ
« នាងស្អាតណាស់ ខ្ញុំមកយូរហើយ ... / អាយ » ថេយ៉ុង ដើរចូលទៅជិតនាងតូចក៏ចាប់ផ្ដួលនាងមកលើពូកតែម្ដង
« លោកធ្វើឆ្គួតអ្វីហា !! ហ្ហឹកៗ លែង អាយ ... / អ៊ុប៎ » កែវភ្នែកតូចរបស់រាងស្ដើងក៏ចាប់ផ្ដើមភ័យកែវភ្នែកដ៏ស្រទន់នាងក៏ហូរទឹកភ្នែកជ្រាបចេញមកបេះដូងលោតឌុកដាក់នាងពិតជាភ័យហើយខ្លាចគេណាស់ ។ តែគេមិនខ្វល់ពីក្ដីឈឺចាប់នាងឡើយក៏លេបត្របាក់បបូរមាត់នាងយកតែម្ដង ...

         💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now