Part 30 : ដោះលែង

Start from the beginning
                                    

«.............»Jungkook ក្រសោបចង្កេះអង្ក្រងតបតស្នាមថើបដ៏ចុកចាប់ ចាក់ដោតអោយអារម្មណ៍របស់នាយក្ដុកក្ដួលរហូតដល់ហាមទឹកភ្នែកលែងបាន សម្រក់ចុះមកដំណាលនឹងរាងតូច ។ ចិត្តស្រឡាញ់ប្រាកដជាមិនអាចកាត់ផ្ដាច់ដោយងាយ តែនាយក៏មិនអាចឈរមើល Tae សម្រក់ទឹកភ្នែកបានដែរ វាប្រៀបដូចជាពុះហែកបេះដូងនាយយ៉ាងដូច្នោះ ។

«រង់ចាំខ្ញុំ...ខ្ញុំមិនបោះបង់ចោលលោកទេ Jung !!»Tae ផ្ដាច់បបូរមាត់ពោលពាក្យជាការសន្យា ស្របពេលដែលដៃក៏ជូតទឹកភ្នែកអោយអ្នកម្ខាងទៀតថ្នមៗ ។ Jungkook មិននិយាយស្ដីត្រឹមសម្លឹងមុខមូលក្រឡង់ទុកក្នុងការចងចាំរបស់នាយប៉ុណ្ណោះ ។

ក្រឹក~ក្រាក ភ្លាមនោះដែរទ្វារបន្ទប់នៅខាងក្រៅស្រាប់តែបន្លឺឡើងមួយទំហឹង ស្រដាស់អោយមនុស្សទាំងពីរភ្ញាក់ព្រើត ក្រលេកមើលគ្នាបន្តិច មុននឹងរហ័សចេញទៅមើលនៅខាងក្រៅ ។

«អ្នកប្រុស Jungkook អ្នកប្រុស Tae សូមអញ្ជើញទៅតាមពួកខ្ញុំ!!»ចេញផុតពីមាត់ទ្វាមិនទាន់ ក៏បង្ហាញក្រុមកងកម្លាំងពិសេសប្រាំនាក់ឈរចាំគេរួចជាស្រេចជាមួយនឹងម្ចាស់នៃ condo នេះ ។

«Jungkook!!»Tae ចាប់ផ្តើមភ័យញ័រមាត់ ក្រសោបកាន់ដៃជាមួយ Jungkook យ៉ាងណែន ។

«យើងមិនទៅ ពួកឯងត្រឡប់ទៅវិញទៅ»

«មិនបានទេ នេះជាបញ្ជាពីលោក Hanjung ...ពួកឯង»នាយជាមេក្រុម ងក់ក្បាលប្រាប់ទៅកូនចៅអោយចូលទៅចាប់បំបែកតែម្ដងពុំដូច្នោះកុំសង្ឃឹមថាពួកគេព្រមទៅ ។

«អត់ទេ ខ្ញុំមិនទៅទេ»Tae ខ្ញាំចាប់ដៃរបស់រាងក្រាស់ជាប់មិនលែង ខណៈដែលខ្លួនគេត្រូវមនុស្សប្រុសមាឌឌាំងម្នាក់ចាប់ទាញចេញ ។

«លែង!! ពួកអាចង្រៃ»Jungkook រើកញ្ជ្រោលមនុស្សប្រុសបីនាក់ចាប់សឹងមិនជាប់ បំបែកពួកគេចេញពីគ្នា ថ្វីបើដៃដែលក្ដាប់ជាប់នោះប្រលេះមិនចេញទាល់តែសោះ ។

«ហ្ហឹក...Jung»Tae យំញ័រខ្លួនទទ្រើកប្រឹងប្រើកម្លាំងដែលមានព្យាយាមតោងទាមនាយ តែគេមិនអាចឈ្នះមនុស្សបួននាក់ទៀតបានឡើយ ចុងក្រោយដៃទាំងទ្វេនៅតែត្រូវរលេស ប្រៀបដូចជាស្នេហារបស់ពួកគេនៅពេលនេះយ៉ាងចឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now