Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត

Začít od začátku
                                    

***

ព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់ Jungkook ក្រោកពីគេងមុនដោយមិនបានដាស់រាងតូចនាំឲ្យភ្ញាក់មកនោះឡើយ។ នាយឱនទៅថើបថ្ងាស់របស់គេមួយខ្សឺតមុននឹងដើរទៅបន្ទប់ទឹកដើម្បីងូតទឹករៀបចំខ្លួនចេញទៅក្រុមហ៊ុនមានប្រជុំរឿង project នៅឯ ប៊ូសាន ដែលជាការសាងសង់កាស៊ីណូរបស់នាយដែលកំពុងតែជិតហើយរួចរាល់។ Jungkook ចុះមកខាងក្រោមដើម្បីបរិភោគអាហារដែលមីង Yun តែងតែរៀបចំឲ្យនាយរៀងរាល់ព្រឹក ពេលញ៊ាំរួចរាល់ទើប Juyeon បើកបរជូនដំណើរនាយទៅកាន់ក្រុមហ៊ុន។

Taehyung កម្រើកត្របកភ្នែកឡើងម្ដងបន្តិចៗរហូតទាល់តែស៊ាំនឹងពន្លឺព្រះអាទិត្យហើយទើបនាយតូចក៏ទាញភួយចេញនិងក្រោកអង្គុយទាំងឈឺខ្ទោកៗក្នុងខួរក្បាលស្ទើរតែផ្ទុះចេញមកខាងក្រៅទៅហើយ។ Taehyung លើកដៃទប់ក្បាលរបស់ខ្លួនឯងទាំងវិលវល់ ព្រោះគេនៅមានអារម្មណ៍ថាឈឺក្បាលហើយថែមទាំងចង់ក្អួតចេញមកទៀតផង។

« អ៊ួក... » មិនចាំយូរ Taehyung ក៏លើកដៃមកខ្ទប់មាត់រួចរត់ចូលទៅក្នុងបន្ទប់ទឹកក្អួតយកៗស្ទើរតែអស់ពីពោះពីពង់ទៅហើយ។

« ស្រាស្អីផឹកហើយក្អួតអាក្រក់ខ្លាំងម្ល៉េះ? » Taehyung ក្រោកឈរឡើងដើម្បីទៅលុបលាងមាត់ដែលបានក្អួតមុននេះ។ បន្តិចក្រោយមកទើបគេរៀបចំបើកទឹកដាក់អាងដើម្បីងូតសម្អាតខ្លួន។

« លោកម្ចាស់ទៅធ្វើការបាត់ហើយហេស៎? » Taehyung ងាកសម្លឹងជុំវិញបន្ទប់គេងរបស់រាងក្រាសតែមិនបានឃើញនាយនោះទេ ដោយមិនគិតគូរច្រើន Taehyung ក៏ដើរទៅកាន់បន្ទប់ដាក់សម្លៀកបំពាក់របស់ Jungkook ដើម្បីខ្ចីខោអាវរបស់នាយយកមកពាក់សិន ព្រោះគេខ្ជិលដើរទៅយកខោអាវថ្មីដើម្បីផ្លាស់ទៅឯបន្ទប់របស់គេណាស់។

« ខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួនទាល់តែសោះ! តើឲ្យខ្ញុំទៅរៀនបានយ៉ាងម៉េចទៅ? »

« មានតែខលទៅរក Jeonghan ឲ្យជួយដាក់ច្បាប់ឲ្យខ្ញុំប៉ុណ្ណោះ! » Taehyung ទាញទូរស័ព្ទពីហៅប៉ៅខោរួចក៏ទាក់ទងទៅរកមិត្តរបស់គេ។

« ហាឡូ Jeonghannie! »

"ឯងកើតអីមែនទេទើបបានជាមិនមករៀន?"

« ម៉េចក៏ឯងដឹងថាយើងកើតអី? »

"គឺយើងឮអ្នកគ្រូនិយាយទូរស័ព្ទជាមួយលោក Jeon គាត់បានខលមកសុំច្បាប់អ្នកគ្រូឲ្យឯងមុននេះបន្តិច"

MR BADBOY // j.jk x k.thKde žijí příběhy. Začni objevovat